Real Madrid ចង់​ផ្សង​យក​ខ្សែ​បម្រើ​មួយ​រូប​ត្រលប់​មក​វិញ ប៉ុន្តែ Juve ​ឆ្លើយ​ថា “ទេ”

សារព័ត៌មាន BeSoccer បាន​ចុះ​ផ្សាយ​ថា​ក្លឹប Real Madrid កំពុង​ត្រូវ​ការ​អ្នក​ថ្មី​មក​ជំនួស​តំណែង​ចាស់​របស់ Mateo Kovacic ដែល​ទើប​ផ្លាស់​ទៅ​លេង​ឲ្យ​ក្រុម​តោ​ខៀវ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​អំឡុង​មុន​ថ្ងៃ​ទី ៩ ​សីហា។

យ៉ាងណាមិញ​សង្កត់​ធ្ងន់​ពី​ប្រភព TuttoSport ម្ចាស់​ជើង​ឯក Serie A នឹង​បដិសេធ​សំណើ​របស់​ក្រុម​យក្ស​អេស្ប៉ាញ​ក្នុង​តម្លៃ​ស្នើ ៦០ លាន​អឺរ៉ូ សម្រាប់​កីឡាករ Miralem Pjanic។ ហេតុផល​ក៏​ដោយ​សារ​ក្លឹប​កំពូល​របស់​អ៊ីតាលី​កំពុង​រៀប​ចំ​ក្រុម​សារ​ជា​ថ្មី​សម្រាប់​រដូវ​កាល​នេះ បន្ទាប់​ពី​វត្តមាន​ Ronaldo ឈាន​ចូល​មក​ដល់​កាល​ពី​ថ្ងៃ​ទី ១០ ​កក្កដា ដោយ​សូម្បី​តែ Barca ក៏​ធ្លាប់​ត្រូវ​បាន Juve បដិសេធ​ទាំង​ដែល​ចង់​បាន​តម្លៃ​ខ្លួន Pjanic ប្រមាណ ៧៥ លាន​អឺរ៉ូ ពោល​គឺ​ចម្លើយ​បដិសេធ​ដូច​គ្នា​ចង់​ផ្ញើ​ទៅ​ក្រុម Los Blancos

សម្រាប់​សាមី​ខ្លួន​ផ្ទាល់​ផ្អែក​តាម​ប្រភព​ជិតស្និទ្ធ​ក៏​គ្មាន​បំណង​ចង់​ដើរ​ចេញ​ដូច​គ្នា ដោយ​ល្ហិចល្ហៀង​ថា​លោក​ក៏​ត្រៀម​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្រុម​សេះ​បង្កង់​ក្នុង​រយៈ​ពេល​យូរ​ដល់​រដូវ​ក្តៅ​ឆ្នាំ ២០២៣ តែ​ម្តង។

ប្រភព: BeSoccer