Wijnaldum អាចនឹងដើរចូលក្លិបគូប្រជែងនៅ PL មួយនេះ ខណ:កុងត្រាជាមួយ Liverpool កាន់តែជិតផុត

យោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថាក្រុម Wolves បានចូលរួមប្រជែងជាមួយក្រុម Barcelona ដើម្បីធ្វើការចុះហត្ថលេខាដោយឥតគិតថ្លៃមួយ សម្រាប់ខ្សែបម្រើរបស់ក្លិប Liverpool កីឡាករ Georginio Wijnaldum ។

Georginio Wijnaldum 

ជាក់ស្តែងកីឡាករសញ្ជាតិហូឡង់រូបនេះ នឹងត្រូវផុតកិច្ចសន្យានៅឯទឹកដី Anfield នៅចុងបញ្ចប់រដូវកាលនេះ ហើយគេហាក់មិនចង់់បន្តអនាគត់ជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះទៀតឡើយ ។

Georginio Wijnaldum

យ៉ាងណាមិញ ឥលូវនេះបើយោងតាមរបាយការណ៍ពី ​​Gazetta dello Sport ក្នុងប្រទេសអ៊ីតាលី បានបង្ហាញថាក្រុម Wolves កំពុងដាក់ក្តីសង្ឃឹមខ្លាំង ក្នុងការចុះហត្ថលេខាលើកីឡាករ Wijnaldum ។

Georginio Wijnaldum

គួរបញ្ជាក់ផងដែរថាជម្រើសខ្សែបម្រើបច្ចុប្បន្ន របស់ក្រុម Wolves កីឡាករ Joao Moutinho កំពុងឈានដល់វ័យ ៣៤ ឆ្នាំហើយ ដូច្នេះពួកគេមើលឃើញថា Wijnaldum អាចជាអ្នកមកស្នងតំណែងដ៏សក្តិសមបំផុតមួយ នៅក្នុងក្រុមរបស់គ្រូបង្វឹក លោក Nuno Espirito Santo ដែលកំពុងព្យាយាមកសាងភាពជោគជ័យនៅក្របខ័ណ្ឌ Premier League សម្រាប់រយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ៕

ប្រភព: TheSun 

អានអត្ថបទបន្ទាប់៖ កីឡាករក្រៅជម្រើសម្នាក់របស់ Arteta ត្រលប់ទៅលេងនៅក្លិបអាល្លឺម៉ង់ដល់ចប់រដូវកាល

Sead Kolasinac បានព្រមព្រៀងផ្ទេរទៅ ក្លិប Schalke 04 ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Arsenal រហូតដល់ចប់រដូវកាល។ កីឡាករជនជាតិបួស្នៀររូបនេះ បានចូលរួមជាមួយក្លិប Schalke នៅឈុតយុវជនហើយចំណាយពេល៥ឆ្នាំលេងនៅឈុតធំ មុនពេលផ្លាស់ទៅ Arsenal នៅឆ្នាំ២០១៧។

ខ្សែការពារវ័យ២៧ឆ្នាំ បានធ្វើដំណើរទៅអាល្លឺម៉ង់កាលពីដើមសប្ដាហ៍ ដើម្បីសម្រេចការផ្ទេរ ហើយតាមការរាយការណ៍ពី Sky Sports ក្លិបកាំភ្លើងធំ នឹងជួយចេញថ្លៃឈ្នួលពលកម្មសម្រាប់ Kolasinac។

ការសម្រេចផ្ទេរនឹងធ្វើឡើងនៅថ្ងៃទី៤ ខែមករា ដោយខ្សែការពារស្លាបរូបនេះ ចូលលេងបានតែមួយប្រកួតប៉ុណ្ណោះនៅ Premier League រដូវកាលនេះ ក្នុងជំនួបប្រកួតដែល Arsenal ទទួលជ័យជម្នះ ២-១ លើ West Ham កាលពីថ្ងៃទី១៩ ខែកញ្ញា។ ប៉ុន្ដែគេបានចូលលេង៧លើក នៅក្នុងការប្រកួត Europa League និង Carabao Cup។

សូមរំឭកថា តាំងពីផ្ទេរមក Arsenal, Kolasinac បង្ហាញខ្លួនសរុប១១៣លើក និងជួយពួកគេឈានដល់វគ្គផ្ដាច់ព្រ័ត្រ Europa League ប៉ុន្ដែបានត្រឹមជាជើងឯករងក្រុម Chelsea៕

ប្រភព៖ Sky Sports