កាល​ពី​ដំបូងៗ​កីឡាករ​បាល់ទាត់​កំពូល ១០ រូប តាម​ពិត​ប្រើប្រាស់​លេខ​អាវ​ទាំង​នេះ​សោះ

ការ​ជ្រើសរើស​លេខ​អាវ សម្រាប់​កីឡាករ​បាល់ទាត់​ក៏​រាប់​ថា​ជា​អត្តសញ្ញាណ​ដ៏​គួរ​ឲ្យ​ចងចាំ​មួយ​ផង​ដែរ។ ជាក់ស្តែង​ដូច​សព្វថ្ងៃ​នេះ បើ​និយាយ​ដល់​លេខ ១០ អ្នក​ប្រាកដ​ជា​នឹក​ឃើញ​ដល់ Lionel Messi ហើយ​បើ​និយាយ​ដល់​លេខ ៧ អ្នក​ប្រាកដ​ជា​នឹក​ដល់​ Cristiano Ronaldo។

ចុះ​អ្នក​ធ្លាប់​ឆ្ងល់​ដែរ​ទេ​ថា តើ​កាល​ពី​ដំបូងៗ​តារា​បាល់ទាត់​កំពូល​ទាំង​នោះ បាន​ជ្រើសរើស​ប្រើប្រាស់​អាវ​លេខ​ប៉ុន្មាន?

តាម​របាយការណ៍​ពី Bleacher Report យើង​បង្ហាញ​លេខ​អាវ​ចាស់​តាំង​ពី​ដំបូង​បង្អស់​របស់​តារា​បាល់ទាត់​ឆ្នើម​ទាំង ១០ រូប​៖

Lionel Messi
  • Lionel Messi ​ប្រើប្រាស់​លេខ​ ៣០ នៅ​រដូវ​កាល ២០០៤-០៦ ក្លឹប Barcelona
  • Sergio Ramos ​ប្រើប្រាស់​លេខ ៣៥ នៅ​រដូវ​កាល ២០០៣-០៤ ក្លឹប Sevilla
  • Paul Pogba ​ប្រើប្រាស់​លេខ ៤២ នៅ​រដូវ​កាល ២០១០-១២ ក្លឹប Man Utd
Paul Pogba
Cristiano Ronaldo
  • Cristiano Ronaldo ​ប្រើប្រាស់​លេខ ២៨ ​នៅ​រដូវ​កាល ២០០២-០៣ ក្លឹប Sporting
  • Harry Kane ​ប្រើប្រាស់​លេខ ៣៧ ​នៅ​រដូវ​កាល ២០០៩-១៤ ក្លឹប Tottenham Hotspur
  • Mohamed Salah ​ប្រើប្រាស់​លេខ ៣១ ​នៅ​រដូវ​កាល ២០១០-១២ ក្លឹប El Mokawloon SC
  • Karim Benzema ​ប្រើប្រាស់​លេខ ៤៤ ​នៅ​រដូវ​កាល ២០០៤-០៥ ក្លឹប Lyon
  • Luis Suarez ​ប្រើប្រាស់​លេខ ២០ ​នៅ​រដូវ​កាល ២០០៦-០៧ ក្លឹប FC Groningen
  • Eden Hazard ​ប្រើប្រាស់​លេខ ៣៦ ​នៅ​រដូវ​កាល ២០០៧-០៨ ក្លឹប Lille
Virgil van Dijk
  • Virgil van Dijk ​ប្រើប្រាស់​លេខ ៤៨ ​នៅ​រដូវ​កាល ២០១០-១១ ក្លឹប FC Groningen៕

ប្រភព៖ BR/Football

អានអត្ថបទបន្ទាប់៖ គ្រូថ្មី PSG យល់ឃើញបែបណាចំពោះការលេងរបស់ Mbappe ក្រោយមិនអាចយកជ័យជម្នះលើក្រុមពាក់កណ្ដាលតារាង?

លោក Mauricio Pochettino បានបង្ហាញការយល់ឃើញលើ Kylian Mbappe នៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតជាលើកដំបូង ក្នុងនាមជាអ្នកចាត់ការក្លិប Paris Saint-Germain។

អតីតគ្រូបង្វឹកក្រុម Tottenham រូបនេះបានឈរបញ្ជាកូនក្រុម PSG នៅក្នុងការប្រកួតដំបូងទល់នឹងក្រុមពាក់កណ្ដាលតារាង Saint-Etienne នៅ Ligue 1 ដែលបញ្ចប់ដោយលទ្ធផល ១-១ ហើយលោក Pochettino បាននិយាយពីអ្វីដែលក្រុមរបស់លោកត្រូវតែផ្លាស់ប្ដូរ។

នៅពេលត្រូវបានសួរនាំពី Mbappe លោក Pochettino បាននិយាយថា៖ “ពិតណាស់ ខ្ញុំរីករាយជាមួយនឹងការលេងរបស់គេ ប៉ុន្ដែគេត្រូវធ្វើឱ្យបានល្អជាងនេះ”។

“ខ្ញុំដឹងថាគេចង់រកគ្រាប់បាល់ហើយលេងកាន់តែល្អ និងឈ្នះការប្រកួត។ គេពិតជាខកចិត្ត។ រាល់កីឡាករត្រូវការព្យាយាមបន្ថែម ហើយក្រុមទាំងមូលក៏ត្រូវការពង្រឹងបន្ថែមផងដែរ”៕

ប្រភព៖ MARCA