Zlatan ស្រាប់តែនិយាយពាក្យទាំងនេះភ្លាម ក្រោយការមកដល់របស់ Mandzukic នៅក្នុងក្រុម AC Milan

Zlatan Ibrahimovic កំពុងមានក្តីសង្ឃឹមខ្ពស់ថាខ្លួននឹងអាចទទួលបានដៃគូប្រយុទ្ធថ្មីដ៏ល្អមួយ ស្របពេល Mario Mandzukic បានផ្លាស់មកកាន់ក្រុម AC Milan សម្រាប់ការផ្ទេរមួយដោយឥតគិតថ្លៃ ។

Zlatan Ibrahimovic

ជាក់ស្តែង Mandzukic ត្រូវបានគេប្រកាសជាផ្លូវការ អំពីការមកដល់ទឹកដី Serie A វិញ បន្ទាប់ពីបានក្លាយជាគ្មានតម្លៃខ្លួន ក្រោយផុតកុងត្រាជាមួយក្រុមកាតា Al Duhail អំឡុងខែកក្កដាកន្លងទៅ ។

Zlatan Ibrahimovic

ហើយយ៉ាងណាមិញចំពោះដំណឹងនេះ បានធ្វើឲ្យ Ibrahimovic មានក្តីរំភើបចិត្តយ៉ាងខ្លាំង ជាមួយនឹងការមកដល់របស់ Mandzukic ដោយបានអះអាងថាឥឡូវនេះ AC Milan មានម៉ាសុីនរកគ្រាប់បាល់រហូតដល់ទៅ ២ នាក់ រួមជាមួយ Soualiho Meite ដែលបានខ្ចីជើងមកពីក្រុម Torino ផងដែរ ហើយវានឹងអាចនឹងផ្តល់ភាពភ័.យខ្លា.ច ដល់គូប្រជែងរបស់ពួកគេទៀតផង ។ 

Soualiho Meite

មិនតែប៉ុណ្ណោះ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិស៊ុយអែត បានប្រាប់ទូរទស្សន៍ Sky Italia ថា ៖ “ ខ្ញុំពិតជារីករាយណាស់ ។ យើងនឹងមានម៉ាសុីរកគ្រាប់បាល់ ២ រូប ដែលនឹងបន្លាចក្រុមគូប្រជែងរបស់យើងបាន ក្នុងពេលឥឡូវនេះ! ”  ។ 

Zlatan Ibrahimovic

គេបន្ថែមទៀតថា ៖ ” រហូតមកដល់ពេលនេះ យើងធ្វើបានល្អច្រើនហើយ ។ យើងស្ទើរតែនៅពាក់កណ្តាលផ្លូវហើយ ដើម្បីក្លាយជាម្ចាស់ជើងឯក ប៉ុន្តែការប្រកួតចាប់ផ្តើមកាន់តែពិបាកទៅៗ ។ វានឹងក្លាយជារដូវកាលដ៏លំបាកមួយ ប៉ុន្តែពេលនេះជាមួយ Mandzukic និង Meite ហើយខ្ញុំមិនដឹងថាតើមានអ្នកផ្សេងណាទៀតនឹងមកដល់ទេ យើងនឹងមានកីឡាករជាច្រើនដែលអាចរកគ្រាប់បាល់បាន ” ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ Pochettino ទម្លាយថាគាត់ប៊ិះតែខ្ចីជើង Messi ទៅឲ្យក្លិបមួយនេះបានទៅហើយ កាលគេនៅមានវ័យជំទង់

លោក Mauricio Pochettino បានបង្ហើបឱ្យដឹងថាគាត់ធ្លាប់ខិតជិត ក្នុងការនាំយក Lionel Messi មកលេងក្រោមការដឹកនាំរបស់ខ្លួន កាលនៅដឹកនាំឲ្យក្រុម Espanyol ស្របពេលបច្ចុប្បន្នក្រុម PSG កំពុងមានទំនាក់ទំនងខ្លាំង ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ។

Mauricio Pochettino   

ជាក់ស្តែងក្រុមម្ចាស់ជើងឯក Ligue 1 ត្រូវបានគេរាយការណ៍ថាកំពុងស្ថិតក្នុងចំណោមក្លិបកំពូលៗ ផ្សេងទៀត ដែលមានចេតនាចុះហត្ថលេខាលើ Messi ប្រសិនបើគេសំរេចចិត្តចាកចេញពី Barcelona នៅចុងបញ្ចប់នៃរដូវកាល ២០២០-២១ នេះនោះ ។

Lionel Messi , Mauricio Pochettino

រំលឹកផងដែរថា Messi ហាក់មិនបានបដិសេធអំពីបំណងប្រាថ្នារបស់ខ្លួន ក្នុងការដើរចេញពីទឹកដី Camp Nou កាលពីរដូវក្តៅមុននោះទេ ស្របពេលបេក្ខភាពប្រធានក្លិបថ្មី លោក Joan Laporta សង្ឃឹមថាការឡើងកាន់តំណែងរបស់គាត់ នឹងជួយបញ្ចុះបញ្ចូលខ្សែប្រយុទ្ធរូបនេះ ឱ្យស្នាក់នៅបន្តទៀត ។

ហើយយ៉ាងណាមិញ Pochettino ហាក់មិនចង់និយាយអ្វីច្រើននោះទេ អំពីចំណាប់អារម្មណ៍របស់ក្រុម PSG ទៅលើ Messi នាពេលបច្ចុប្បន្ននេះ ប៉ុន្តែបុរសសញ្ជាតិអាហ្សង់ទីនរូបនេះ ក៏បានរំលឹកថាគាត់ធ្លាប់ខិតជិតនាំយកកីឡាករជំនាញជើងឆ្វេងរូបនេះ មកលេងក្រោមការដឹកនាំរបស់ខ្លួនដែរ ពេលគេនៅមានវ័យជំទង់នៅឡើយ ។

Lionel Messi

មិនតែប៉ុណ្ណោះ លោក Pochettino  បានពន្យល់ទៅកាន់ El Larguero ថា ៖ “ Messi ទៅ PSG ? ខ្ញុំអត់មានយោបល់អ្វីទេ ។ ប៉ុន្តែនៅពេលខ្ញុំនៅក្លិប Espanyol ឬ Southampton ក្តីសុបិន្តរបស់ខ្ញុំគឺចង់មានកីឡាករឆ្នើមៗ នៅក្រុមរបស់ខ្ញុំ ហើយ Messi គឺធ្លាប់ខិតជិតខ្ចីជើងមកកាន់ Espanyol ផងដែរ” ។

Lionel Messi

លោកបន្តទៀតថា ៖ ” កិច្ចព្រមព្រៀងនេះគឺមានភាពខិតជិតមែនទែន ប៉ុន្តែគាត់បានបង្ហាញទម្រង់លេងដ៏អស្ចារ្យមួយ ក្នុងការប្រកួតមិត្តភាពនៅឯ Trofeo Gamper ដែលនោះហើយរឿងគ្រប់យ៉ាងត្រូវបានបញ្ចប់ទៅវិញ ។ ហើយពេលនេះ ខ្ញុំពិតជាមិនចង់និយាយអ្វីអំពី Messi ច្រើនទេ ស្របពេលដែលអ្វីៗ គឺនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ” ៕

ប្រភព: Goal