Pochettino ទម្លាយថាគាត់ប៊ិះតែខ្ចីជើង Messi ទៅឲ្យក្លិបមួយនេះបានទៅហើយ កាលគេនៅមានវ័យជំទង់

លោក Mauricio Pochettino បានបង្ហើបឱ្យដឹងថាគាត់ធ្លាប់ខិតជិត ក្នុងការនាំយក Lionel Messi មកលេងក្រោមការដឹកនាំរបស់ខ្លួន កាលនៅដឹកនាំឲ្យក្រុម Espanyol ស្របពេលបច្ចុប្បន្នក្រុម PSG កំពុងមានទំនាក់ទំនងខ្លាំង ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ។

Mauricio Pochettino   

ជាក់ស្តែងក្រុមម្ចាស់ជើងឯក Ligue 1 ត្រូវបានគេរាយការណ៍ថាកំពុងស្ថិតក្នុងចំណោមក្លិបកំពូលៗ ផ្សេងទៀត ដែលមានចេតនាចុះហត្ថលេខាលើ Messi ប្រសិនបើគេសំរេចចិត្តចាកចេញពី Barcelona នៅចុងបញ្ចប់នៃរដូវកាល ២០២០-២១ នេះនោះ ។

Lionel Messi , Mauricio Pochettino

រំលឹកផងដែរថា Messi ហាក់មិនបានបដិសេធអំពីបំណងប្រាថ្នារបស់ខ្លួន ក្នុងការដើរចេញពីទឹកដី Camp Nou កាលពីរដូវក្តៅមុននោះទេ ស្របពេលបេក្ខភាពប្រធានក្លិបថ្មី លោក Joan Laporta សង្ឃឹមថាការឡើងកាន់តំណែងរបស់គាត់ នឹងជួយបញ្ចុះបញ្ចូលខ្សែប្រយុទ្ធរូបនេះ ឱ្យស្នាក់នៅបន្តទៀត ។

ហើយយ៉ាងណាមិញ Pochettino ហាក់មិនចង់និយាយអ្វីច្រើននោះទេ អំពីចំណាប់អារម្មណ៍របស់ក្រុម PSG ទៅលើ Messi នាពេលបច្ចុប្បន្ននេះ ប៉ុន្តែបុរសសញ្ជាតិអាហ្សង់ទីនរូបនេះ ក៏បានរំលឹកថាគាត់ធ្លាប់ខិតជិតនាំយកកីឡាករជំនាញជើងឆ្វេងរូបនេះ មកលេងក្រោមការដឹកនាំរបស់ខ្លួនដែរ ពេលគេនៅមានវ័យជំទង់នៅឡើយ ។

Lionel Messi

មិនតែប៉ុណ្ណោះ លោក Pochettino  បានពន្យល់ទៅកាន់ El Larguero ថា ៖ “ Messi ទៅ PSG ? ខ្ញុំអត់មានយោបល់អ្វីទេ ។ ប៉ុន្តែនៅពេលខ្ញុំនៅក្លិប Espanyol ឬ Southampton ក្តីសុបិន្តរបស់ខ្ញុំគឺចង់មានកីឡាករឆ្នើមៗ នៅក្រុមរបស់ខ្ញុំ ហើយ Messi គឺធ្លាប់ខិតជិតខ្ចីជើងមកកាន់ Espanyol ផងដែរ” ។

Lionel Messi

លោកបន្តទៀតថា ៖ ” កិច្ចព្រមព្រៀងនេះគឺមានភាពខិតជិតមែនទែន ប៉ុន្តែគាត់បានបង្ហាញទម្រង់លេងដ៏អស្ចារ្យមួយ ក្នុងការប្រកួតមិត្តភាពនៅឯ Trofeo Gamper ដែលនោះហើយរឿងគ្រប់យ៉ាងត្រូវបានបញ្ចប់ទៅវិញ ។ ហើយពេលនេះ ខ្ញុំពិតជាមិនចង់និយាយអ្វីអំពី Messi ច្រើនទេ ស្របពេលដែលអ្វីៗ គឺនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ” ៕

ប្រភព: Goal 

អានអត្ថបទបន្ទាប់៖ Koeman ឆ្លើយតប​ដូច​គ្មាន​ភ័យ.ព្រួយ រឿង​ភាគី​ខាង PSG បង្ហើប​ថា​ចង់​បាន Messi

កន្លង​ទៅ​ដូច​អ្នក​បាន​ដឹង​ស្រាប់​ហើយ នាយក​ជាន់​ខ្ពស់​របស់​ក្លឹប​បារាំង PSG គឺ​លោក Leonardo បាន​និយាយ​ថា ក្លឹប​របស់​ខ្លួន​រីករាយ​នឹង​ការ​ទុក​ចន្លោះ​សម្រាប់ Lionel Messi ក្រោយ​ពេល​ដែល​គេ​ផុត​កុងត្រា​ជាមួយ Barcelona នា​ចុង​ខែ​មិថុនា ឆ្នាំ ២០២១។

Ronald Koeman

យ៉ាងណាមិញ​ថ្មីៗ​នេះ អ្នកចាត់ការ​របស់​អ្នក​មាន​បុណ្យ​គឺ​លោក Ronald Koeman បាន​ចេញ​មក​បកស្រាយ ដោយ​ឆ្លើយតប​ក្នុង​ន័យ​ប្រយោល ថា​បើ​សួរ​ខ្លួន​ចង់​បាន​កីឡាករ​ឆ្នើម​របស់ PSG ឬ​អត់ ក៏​លោក​ឆ្លើយ​ថា​ចង់​បាន​ដូច​គ្នា។

ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន​កាល​ពី​ពេល​កន្លង​ទៅ បុរស​សញ្ជាតិ​ហូឡង់​និយាយ៖ “បើ​អ្នក​សួរ​ខ្ញុំ​ថា​មាន​ការ​ចាប់​អារម្មណ៍​លើ Neymar ឬ Mbapee ឬ​អត់ ក៏​ខ្ញុំ​ឆ្លើយ​ថា​ Yes ដែរ”។

Leonardo
Lionel Messi

បន្ថែម​ដល់​រឿងរ៉ាវ​ពិន័យ​កាត​ក្រហម​លើ M10 លោក Koeman ក៏​បាន​ឆ្លើយ​បន្ត​ថា៖ “Leo គេ​ខិតខំ​ហ្វឹកហាត់​យ៉ាង​សកម្ម​ដដែល ដោយ​ខ្ញុំ​មើល​មិន​ឃើញ​ថា​គេ​មាន​រឿង​អ្វី​ចម្លែក​ទេ ដោយ​អ្នក​រាល់​គ្នា​សោក.ស្តាយ​សម្រាប់​លទ្ធផល​នា​វគ្គ​ផ្តាច់ព្រ័ត្រ តែ​យើង​នៅ​តែ​បន្ត​អភិវឌ្ឍ ហើយ Leo ក៏​គេ​នឹង​ចូលរួម​ដែរ”៕

ប្រភព៖ AF