អស់​ពី Ozil ក្លឹប Arsenal ចាយ​លុយ​បញ្ចប់​កុងត្រា​កីឡាករ​មួយ​រូប​ទៀត​ហើយ​មុន​កាល​កំណត់

សម្រាប់​ Mesut Ozil មិន​យូរ​នោះ​ទេ ដោយ​អាច​នៅ​ចុង​សប្តាហ៍​នេះ​ក្លឹប Arsenal នឹង​ប្រកាស​អំពី​ការ​ចែក​ផ្លូវ ខណៈ​ដែល​សាមី​ខ្លួន​បាន​ហោះ​ទៅ​ដល់​ក្លឹប Fenerbache ក្នុង​ប្រទេស​ទួរគី​រួច​ទៅ​ហើយ។

Ozil

យ៉ាងណាមិញ​ក្រុម​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុង ក៏​បាន​ប្រកាស​នៅ​ដំណឹង​ផ្លូវការ​មួយ​អំពី​ការ​ចាកចេញ​របស់​កីឡាករ​មួយ​រូប​ផ្សេង​ទៀត នោះ​គឺ Sokratis Papastathopoulos ដែល​លេង​នៅ​តំណែង​ខ្សែ​ការពារ។

បុរស​វ័យ ៣២ ឆ្នាំ​បាន​ផ្ទេរ​ចេញ​ពី Dortmund មក​ចូលរួម​នៅ Arsenal កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៨ ហើយ​តាម​ពិត​ទៅ​កុងត្រា​របស់​គេ​ត្រូវ​ផុត​នៅ​បញ្ចប់​រដូវ​កាល ២០២០/២១ ឯ​ណោះ ប៉ុន្តែ​ក្លឹប​បាន​ទូទាត់​បញ្ចប់​កុងត្រា​មុន​កាល​កំណត់​រយៈ​ពេល​ជាង ៥ ខែ។ គិត​មក​ត្រឹម​ថ្ងៃ​ទី ២០ មករា គេ​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន​លើ​ទីផ្សារ​ដោះដូរ​ជា​ផ្លូវការ។

Sokratis
Sokratis

រំឭក​ថា Sokratis បាន​ជួយ​ឲ្យ​ក្រុម​ដឹកនាំ​ដោយ​លោក Mikel Arteta ឈ្នះ​ពាន FA Cup កាល​ពី​ខែ​សីហា ឆ្នាំ ២០២០ កន្លង​ទៅ ដោយ​កាល​នោះ​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​តោ​ខៀវ Chelsea។ ដោយឡែក​វា​ក៏​បាន​ក្លាយ​ជា​ប្រកួត​ចុង​ក្រោយ​សម្រាប់​កីឡាករ​សញ្ជាតិ​ក្រិក​រូប​នេះ​ផង​ដែរ៕

ប្រភព៖ Sportsmole

អានអត្ថបទបន្ទាប់៖ Pochettino ទម្លាយថាគាត់ប៊ិះតែខ្ចីជើង Messi ទៅឲ្យក្លិបមួយនេះបានទៅហើយ កាលគេនៅមានវ័យជំទង់

លោក Mauricio Pochettino បានបង្ហើបឱ្យដឹងថាគាត់ធ្លាប់ខិតជិត ក្នុងការនាំយក Lionel Messi មកលេងក្រោមការដឹកនាំរបស់ខ្លួន កាលនៅដឹកនាំឲ្យក្រុម Espanyol ស្របពេលបច្ចុប្បន្នក្រុម PSG កំពុងមានទំនាក់ទំនងខ្លាំង ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ។

Mauricio Pochettino   

ជាក់ស្តែងក្រុមម្ចាស់ជើងឯក Ligue 1 ត្រូវបានគេរាយការណ៍ថាកំពុងស្ថិតក្នុងចំណោមក្លិបកំពូលៗ ផ្សេងទៀត ដែលមានចេតនាចុះហត្ថលេខាលើ Messi ប្រសិនបើគេសំរេចចិត្តចាកចេញពី Barcelona នៅចុងបញ្ចប់នៃរដូវកាល ២០២០-២១ នេះនោះ ។

Lionel Messi , Mauricio Pochettino

រំលឹកផងដែរថា Messi ហាក់មិនបានបដិសេធអំពីបំណងប្រាថ្នារបស់ខ្លួន ក្នុងការដើរចេញពីទឹកដី Camp Nou កាលពីរដូវក្តៅមុននោះទេ ស្របពេលបេក្ខភាពប្រធានក្លិបថ្មី លោក Joan Laporta សង្ឃឹមថាការឡើងកាន់តំណែងរបស់គាត់ នឹងជួយបញ្ចុះបញ្ចូលខ្សែប្រយុទ្ធរូបនេះ ឱ្យស្នាក់នៅបន្តទៀត ។

ហើយយ៉ាងណាមិញ Pochettino ហាក់មិនចង់និយាយអ្វីច្រើននោះទេ អំពីចំណាប់អារម្មណ៍របស់ក្រុម PSG ទៅលើ Messi នាពេលបច្ចុប្បន្ននេះ ប៉ុន្តែបុរសសញ្ជាតិអាហ្សង់ទីនរូបនេះ ក៏បានរំលឹកថាគាត់ធ្លាប់ខិតជិតនាំយកកីឡាករជំនាញជើងឆ្វេងរូបនេះ មកលេងក្រោមការដឹកនាំរបស់ខ្លួនដែរ ពេលគេនៅមានវ័យជំទង់នៅឡើយ ។

Lionel Messi

មិនតែប៉ុណ្ណោះ លោក Pochettino  បានពន្យល់ទៅកាន់ El Larguero ថា ៖ “ Messi ទៅ PSG ? ខ្ញុំអត់មានយោបល់អ្វីទេ ។ ប៉ុន្តែនៅពេលខ្ញុំនៅក្លិប Espanyol ឬ Southampton ក្តីសុបិន្តរបស់ខ្ញុំគឺចង់មានកីឡាករឆ្នើមៗ នៅក្រុមរបស់ខ្ញុំ ហើយ Messi គឺធ្លាប់ខិតជិតខ្ចីជើងមកកាន់ Espanyol ផងដែរ” ។

Lionel Messi

លោកបន្តទៀតថា ៖ ” កិច្ចព្រមព្រៀងនេះគឺមានភាពខិតជិតមែនទែន ប៉ុន្តែគាត់បានបង្ហាញទម្រង់លេងដ៏អស្ចារ្យមួយ ក្នុងការប្រកួតមិត្តភាពនៅឯ Trofeo Gamper ដែលនោះហើយរឿងគ្រប់យ៉ាងត្រូវបានបញ្ចប់ទៅវិញ ។ ហើយពេលនេះ ខ្ញុំពិតជាមិនចង់និយាយអ្វីអំពី Messi ច្រើនទេ ស្របពេលដែលអ្វីៗ គឺនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ” ៕

ប្រភព: Goal