[ផ្លូវការ] កីឡាករ​ចាយ​ពេល​ជិត ៥ ឆ្នាំ​នៅ Juventus ​ផ្ទេរ​ចេញ​ទៅ​ក្លឹប​នៅ​អាល្លឺម៉ង់​ហើយ

ដំណឹង​ផ្លូវការ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ការ​បិទ​ទីផ្សារ​ដោះដូរ ដោយ​សម្រាប់​ក្លឹប Juventus បាន​ប្រកាស​ចែក​ផ្លូវ​ជាមួយ​កីឡាករ Sami Khedira ជា​ផ្លូវការ​ហើយ ខណៈ​ទ្រនំ​ថ្មី​របស់​គេ​គឺ​នៅ​ក្លឹប Hertha Berlin របស់​ប្រទេស​អាល្លឺម៉ង់។

ការ​ផ្ទេរ​នេះ​គឺ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ផ្ទេរ​ឥត​តម្លៃ​ខ្លួន ហើយ​ភាគី​ខាង​ Hertha ព្រម​ផ្តល់​កុងត្រា​រយៈ​ពេល​តែ ៦ ខែ​ប៉ុណ្ណោះ​សម្រាប់​ខ្សែ​បម្រើ​ខាង​លើ។

Sami Khedira

រំឭក​ថា​កន្លង​មក កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​ក៏​ធ្លាប់​លេង​នៅ​លីគ Bundesliga ជាមួយ​ក្លឹប Stuttgartដែរ តែ​ចាកចេញ​នៅ​ឆ្នាំ ២០១០ ទៅ​ចូលរួម​ជាមួយ Real Madrid។ គេ​រួម​ជើង​នៅ Real បាន ៥ ឆ្នាំ លេង​បាន ១៦១ ប្រកួត រក​បាន ៩ គ្រាប់​និង Assist ១៣ លើក ហើយ​ ៥ ឆ្នាំ​ទៀត​នៅ Juvenuts លេង​បាន ១៤៥ ប្រកួត រក​បាន ២១ គ្រាប់​និង Assist ១៣ លើក។

Sami Khedira
Sami Khedira

ប៉ុន្តែ​នៅ​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ Khedira ពុំ​បាន​បង្ហាញ​ខ្លួន​លើ​ទីលាន​នោះ​ទេ ដោយសារ​តែ​បញ្ហា​របួស​ផង​អី​ផង គួប​ផ្សំ​ណា​មួយ​ទៀត​ក្រោម​ការ​ដឹកនាំ​របស់​លោក Andrea Pirlo ក៏​មិន​ពេញ​ចិត្ត​ពី​គុណភាព​លេង​របស់​គេ។ បង្វែរ​ទៅ CEO ក្លឹប Hertha Berlin ​លោក Carsten Schmidt បាន​សរសើរ Khedira បែប​នេះ​ថា៖ “គេ​ជា​កីឡាករ​ដែល​មាន​ភាព​ជា​អ្នក​ដឹកនាំ​ល្អ និង​ពោរពេញ​ដោយ​បទពិសោធន៍”៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ Sportitalia: មេធំអតីតក្លិបមួយរូប ទាក់ទងលោក Maurizio Sarri ទៅដឹកនាំពួកគេជាថ្មី

តាមការរាយការណ៍នៅអ៊ីតាលីបានឱ្យដឹងថា ប្រធានក្លិប Napoli លោក Aurelio de Laurentiis បានទាក់ទងលោក Maurizio Sarri តាមទូរសព្ទ បន្ទាប់ពី Nopoli បរាជ័យក្នុងការប្រកួតទល់នឹង Hellas Verona ដែលធ្វើឱ្យគ្រូបង្វឹក Gennaro Gattuso មានការខឹង​​ស​.ម្បារយ៉ាងខ្លាំង។

បើតាមការឱ្យដឹងពី Sportitalia ម្ចាស់ក្លិប Napoli រូបនេះ បានខលទៅរកលោក Sarri ដែលធ្លាប់ដឹកនាំ Napoli កន្លងមក ហើយលោកពុំទាន់មានក្លិបដឹកនាំទេនាពេលបច្ចុប្បន្ន ក្រោយពីត្រូវបាន Juventus បណ្ដេញពីតំណែងកាលពីចុងរដូវកាលមុន។

ហើយលោក Gattuso ដែលជាអ្នកចាត់ការបច្ចុប្បន្នរបស់ Napoli ក៏បានដឹងពីរឿងនេះហើយមានការមិនសប្បាយចិត្ដ ទោះក្រុមរបស់លោកទទួលបានជ័យជម្នះ ២-០ លើក្រុម Parma កាលពីថ្ងៃអាទិត្យក្ដី។

នៅពេលដែលត្រូវបានសួរនាំពីទំនាក់ទំនងជាមួយម្ចាស់ក្លិប, លោក Gattuso បានឆ្លើយតបថា៖ “វានៅតែជាទំនាក់ទំនងដ៏ល្អ ប៉ុន្ដែខ្ញុំមិនអាចប្រកែកបានទេថា នៅ១៥ ឬ ២០ថ្ងៃចុងក្រោយ មានរឿងខកចិត្តមួយចំនួនមកលើខ្ញុំ សម្រាប់គ្រប់យ៉ាងដែលបានកើតឡើង”។

“ខ្ញុំមិនមែនមនុស្សលាក់ពុតទេ ប៉ុន្ដែមានតែការគោរពប៉ុណ្ណោះ។ គាត់មិនបានធ្វើឱ្យខ្ញុំមិនសប្បាយចិត្តនៅរឿងអ្វីមួយនោះទេ។ ខ្ញុំជាបុគ្គលិករបស់គាត់ ខ្ញុំបានស្នើគាត់នាំយក [Tiemoue] Bakayoko ហើយគាត់នាំយកគេមកឱ្យខ្ញុំ ពិតជាការគោរពដ៏អស្ចារ្យ”៕

ប្រភព៖ Football Italia