(វីដេអូ) ប្តូរ​ចូល​បាន​ជាង ១០ នាទី Ozil បង្កើត​ឱកាស​យក​ ៣ ពិន្ទុ​ឲ្យ Fenerbahce ភ្លែត

Mesut Ozil ដែល​ទើប​តែ​ផ្ទេរ​ចេញ​ពី Arsenal មក​ចូលរួម​នៅ​ក្លឹប​ទួរគី Fenerbahce បាន​មាន​ឱកាស​បង្ហាញ​ខ្លួន​នៅ​ប្រកួត​ដំបូង​របស់​គេ​ហើយ​កាល​ពី​យប់​មិញ។

Mesut Ozil

នោះ​គឺ​នៅ​ជំនួប​ទល់​ក្រុម Hatayspor ដែល​គេ​បាន​ប្តូរ​ចូល​នៅ​ ១៥ នាទី​ចុង​ក្រោយ។ ត្បិត​បើ Ozil មាន​ឱកាស​ប៉ះ​បាល់​បាន​តែ ២ លើក​ក្តី ប៉ុន្តែ​គេ​បាន​បង្កើត​ឱកាស​យក ៣ ពិន្ទុ​ឲ្យ​ក្រុម ដែល​ធ្វើ​ឲ្យ​មាន​ការ​សរសើរ​មិន​ដាច់​ពី​មាត់។

Mesut Ozil
Mesut Ozil

Ozil ដែល​ប្តូរ​ចូល​នៅ​តង់​ទី​ពីរ​ជំនួស Mame Thiam មក​ដល់​នាទី ៨៨ គេ​បាន​អូស​បាល់​មក​ស្លាប​ខាង​ស្តាំ ហើយ​ព្យាយាម​ក្រុស​កាត់​ទៅ​ក្នុង​ប្រអប់​គ្រោះថ្នាក់ តែ​សំណាង​អី​កីឡាករ Jean Claude របស់​ក្រុម​ម្ចាស់​ផ្ទះ​បែរ​ជា​ឈូស​បាល់​នោះ​បញ្ចូល​ទី​ខ្លួន​ឯង ឲ្យ​កើត​មាន​ជា​បាល់ Own Goal ប៉ុន្តែ​ទទួល​បាន​ការ​កាត់​ចេញ​ពី​ជើង​របស់​ Ozil។ បញ្ចប់​លទ្ធផល ៩០ នាទី Fenerbahce យក​ឈ្នះ​ម្ចាស់​ផ្ទះ ២-១។

ទស្សនា​វីដេអូ Highlight ខាង​ក្រោម៖

https://www.youtube.com/watch?v=yiCryeIqDZk

បញ្ជាក់​ថា បច្ចុប្បន្ន Fenerbahce ឡើង​មក​ឈរ​កំពូល​តារាង Super Lig ដោយ​មាន ៤៨ ពិន្ទុ នាំ​មុខ Galatasaray ៣ ពិន្ទុ ដែល​ជា​ឱកាស​ល្អ​សម្រាប់​ក្រុម​ក្នុង​ការ​បន្ត​ដណ្តើម​យក​កៅអី​លេង​នៅ Champions League រដូវ​កាល​ក្រោយ៕

ប្រភព៖ BeSoccer

អានអត្ថបទបន្ទាប់៖ ទី​បំផុត​គ្រាប់​បាល់ Cristiano Ronaldo យក​ឈ្នះ Bican និង Pele មែនទែន​ហើយ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នៅ​តែ​មាន​មតិ​ចម្រូង.ចម្រាស​ថា​គ្រាប់​បាល់​របស់ Cristiano Ronaldo នៅ​មិន​ទាន់​អាច​ក្លាយ​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ទេ។

Cristiano Ronaldo
Cristiano Ronaldo

នោះ​ក៏​ដោយសារ​គ្រាប់​បាល់​ផ្លូវការ​ដែល​គេ​ប្រកាស Josef Bican រក​បាន ៧៥៩ គ្រាប់ ធាតុ​ពិត​គឺ​រក​បាន ៧៦២ គ្រាប់​ឯ​ណោះ ពោល​គឺ​ស្មើ​នឹង Pele [តួ​លេខ​ចាស់​គេ​កំណត់​ថា Pele រក​បាន ៧៥៧ គ្រាប់)។

Pele/Bican

យ៉ាងណាមិញ​ឆ្លង​កាត​យប់​មិញ​នេះ CR7 បាន​បន្ថែម​ ២ គ្រាប់​ទៀត​ហើយ​នៅ​ជំនួប​ទល់ Inter Milan ដែល​រំកិល​ឲ្យ​គ្រាប់​បាល់​ក្នុង​អាជីព​របស់​កីឡាករ​ព័រទុយហ្គាល់​កើន​ឡើង​សរុប​ដល់ ៧៦៣ គ្រាប់។ តាម​របាយការណ៍​ពី Marca បាន​អះអាង​ថា លទ្ធផល​នេះ​គឺ​សម្រេច​យក​ច្បាស់ការ​ហើយ​ថា Ronaldo នាំ​មុខ​ដាច់​គេ​ទាំង​អស់​ក្នុង​ប្រវត្តិសាស្ត្រ។

រូបភាព៖ Marca

សម្រាប់ Ronaldo មាន​គ្រាប់​បាល់ ៣១ គ្រាប់​នៅ Sporting CP ១១៨ គ្រាប់​នៅ Man Utd ៤៥១ គ្រាប់​នៅ Real Madrid ១១១ គ្រាប់​នៅ Juventus និង ១០២ គ្រាប់​នៅ​ព័រទុយហ្គាល់។ តួ​លេខ​ច្បាស់​ការ​ដែល​កីឡាករ​ដទៃ​អាច​មាន​ឱកាស​ប្រជែង Ronaldo បាន​ក្នុង​សម័យ​កាល​នេះ គឺ​មាន​តែ Lionel Messi តែ​ប៉ុណ្ណោះ ដែល​គេ​ឈរ​លេខ​រៀង​ទី ៥ មាន ៧២០ គ្រាប់​និង​មិន​ទាន់​ចូល​និវត្ត៕

ប្រភព៖ Marca