ទី​បំផុត​គ្រាប់​បាល់ Cristiano Ronaldo យក​ឈ្នះ Bican និង Pele មែនទែន​ហើយ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នៅ​តែ​មាន​មតិ​ចម្រូង.ចម្រាស​ថា​គ្រាប់​បាល់​របស់ Cristiano Ronaldo នៅ​មិន​ទាន់​អាច​ក្លាយ​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ទេ។

Cristiano Ronaldo
Cristiano Ronaldo

នោះ​ក៏​ដោយសារ​គ្រាប់​បាល់​ផ្លូវការ​ដែល​គេ​ប្រកាស Josef Bican រក​បាន ៧៥៩ គ្រាប់ ធាតុ​ពិត​គឺ​រក​បាន ៧៦២ គ្រាប់​ឯ​ណោះ ពោល​គឺ​ស្មើ​នឹង Pele [តួ​លេខ​ចាស់​គេ​កំណត់​ថា Pele រក​បាន ៧៥៧ គ្រាប់)។

Pele/Bican

យ៉ាងណាមិញ​ឆ្លង​កាត​យប់​មិញ​នេះ CR7 បាន​បន្ថែម​ ២ គ្រាប់​ទៀត​ហើយ​នៅ​ជំនួប​ទល់ Inter Milan ដែល​រំកិល​ឲ្យ​គ្រាប់​បាល់​ក្នុង​អាជីព​របស់​កីឡាករ​ព័រទុយហ្គាល់​កើន​ឡើង​សរុប​ដល់ ៧៦៣ គ្រាប់។ តាម​របាយការណ៍​ពី Marca បាន​អះអាង​ថា លទ្ធផល​នេះ​គឺ​សម្រេច​យក​ច្បាស់ការ​ហើយ​ថា Ronaldo នាំ​មុខ​ដាច់​គេ​ទាំង​អស់​ក្នុង​ប្រវត្តិសាស្ត្រ។

រូបភាព៖ Marca

សម្រាប់ Ronaldo មាន​គ្រាប់​បាល់ ៣១ គ្រាប់​នៅ Sporting CP ១១៨ គ្រាប់​នៅ Man Utd ៤៥១ គ្រាប់​នៅ Real Madrid ១១១ គ្រាប់​នៅ Juventus និង ១០២ គ្រាប់​នៅ​ព័រទុយហ្គាល់។ តួ​លេខ​ច្បាស់​ការ​ដែល​កីឡាករ​ដទៃ​អាច​មាន​ឱកាស​ប្រជែង Ronaldo បាន​ក្នុង​សម័យ​កាល​នេះ គឺ​មាន​តែ Lionel Messi តែ​ប៉ុណ្ណោះ ដែល​គេ​ឈរ​លេខ​រៀង​ទី ៥ មាន ៧២០ គ្រាប់​និង​មិន​ទាន់​ចូល​និវត្ត៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ កម្សាន្ត​ភ្នែក​មួយ​ខែ​ពេញ! តាំង​ពី​ដើម​ដល់​ចុង​ខែ មាន​ប្រកួត​ធំៗ​ទាំង ៨ លេង​ជា​បន្តបន្ទាប់

នៅ​ខែ​កុម្ភៈ អាច​រាប់​ថា​ជា​កាដូ​ឆ្នាំ​ថ្មី​ដ៏​ពិសេស​មួយ​សម្រាប់​អ្នក​គាំទ្រ​វិស័យ​កីឡា​បាល់ទាត់ ដោយ​មាន​ផ្តល់​ជូន​នៅ​ការ​ប្រកួត​ធំៗ​ជា​ច្រើន​បណ្តាក់​គ្នា​តាំង​ពី​ថ្ងៃ​បើក​ទំព័រ​ដើម​ខែ​ដល់​បញ្ចប់​ថ្ងៃ​ទី ២៨។

Barcelona-PSG

មិន​ថា​តែ​ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ​កំពូល​ទាំង ៥ ប្រចាំ​តំបន់​អឺរ៉ុប ​ក៏​ដូច​ជា​ពាន​រង្វាន់ UEFA Champions League សុទ្ធ​សឹង​តែ​ត្រលប់​មក​ព្រម​គ្នា ហើយ​សុទ្ធ​តែ​ជា​គូ​មរ.ណៈ​ទៀត​ផង។ គ្រប់​ការ​ប្រកួត​ទាំង​អស់​នឹង​មាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ CTS Sports ដែល​ក្លែម​សម្តី​ដោយ​អ្នក​អធិប្បាយ​ពូកែ​វោហារស័ព្ទ​ដូច​ជា​ Admin សូរិយា និង Admin ជីវន្ត​ជា​ដើម។

តោះ​កុំ​ភ្លេច​កត់​ទុក យើង​បង្ហាញ​កាលបរិច្ឆេទ​ប្រកួត​ទាំង ៨ ដូច​ខាង​ក្រោម៖

Juventus-Inter Milan
Man Utd-Chelsea
  • Liverpool ប៉ះ Man City នៅ Premier League ​វេលា​ម៉ោង ១១:៣០ នាទី​យប់ ​ថ្ងៃ​អាទិត្យ ទី ៧ ​កុម្ភៈ
  • Juventus ប៉ះ Inter Milan ​នៅ Coppa Italia ​វេលា​ម៉ោង ០២:៤៥ នាទី​ព្រឹក ​ថ្ងៃ​ពុធ ទី ១០ ​កុម្ភៈ
  • Barcelona ប៉ះ PSG នៅ​ UCL វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក ថ្ងៃ​ពុធ​ទី ១៧ ​កុម្ភៈ
  • Liverpool ប៉ះ Everton នៅ Premier League វេលា​ម៉ោង ១២:៣០ នាទី​រំលង​អាធ្រាត្រ ​ថ្ងៃ​អាទិត្យ ទី ២១ ​កុម្ភៈ
  • AC Milan ប៉ះ Inter នៅ Serie A វេលា​ម៉ោង ០៩:០០ នាទី​យប់ ​ថ្ងៃ​ទី ២១ ​កុម្ភៈ
  • Atletico Madrid ប៉ះ Chelsea នៅ UCL វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក ​ថ្ងៃ​ទី ២៤ ​កុម្ភៈ
  • Atalanta ប៉ះ Real Madrid នៅ​ UCL ​វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក ​ថ្ងៃ​ទី ២៥ ​កុម្ភៈ
  • Chelsea ប៉ះ Man Utd នៅ Premier League ​វេលា​ម៉ោង ១១:៣០ នាទី​យប់ ​ថ្ងៃ​ទី ២៨ ​កុម្ភៈ