Spurs សំលឹងឃើញអ្នកត្រូវមកជំនួសតំណែង លោក Mourinho រួចស្រេចហើយ បើសិនក្រុមបន្តរងបរាជ័យទៀត

បច្ចុប្បន្នលោក Jose Mourinho ហាក់កំពុងទទួលរងសម្ពាធយ៉ាងខ្លាំង បន្ទាប់ពីបានដឹកនាំក្រុម Tottenham Hotspur ចាញ់ ៥ ប្រកួត ក្នុងចំណោម ៦ ប្រកួតលើកចុងក្រោយ ខណ:វាត្រូវបានគេរាយការណ៍ថាទៀតថាបុរសសញ្ជាតិព័រទុយហ្គាល់រូបនេះ នឹងត្រូវទុកពេលរយ:ពេល ១២ ថ្ងៃទៀត ដើម្បីស្រោចស្រង់ស្ថានការណ៍របស់ក្រុម មុនពេលត្រូវសម្រេចថាអនាគតរបស់គាត់នៅតែមានទៀតឬអត់ នៅរដូវកាលក្រោយ ។

Jose Mourinho 

យ៉ាងណាមិញ របាយការណ៍ចុងក្រោយមួយបានបង្ហាញថាពេលនេះ​ ក្រុម Tottenham កំំពុងតែដាក់គោលដៅទៅលើលោក Julian Nagelsmann ដើម្បីត្រៀមសម្រាប់ជំនួសតំណែងរបស់លោក Jose Mourinho ប្រសិនបើគ្រូបង្វឹករូបនេះ នៅតែបន្តដឹកនាំក្រុមទទួលរងបរាជ័យទៀតនោះ ។

Jose Mourinho , Julian Nagelsmann

ជាក់ស្តែងក្រុម Spurs នឹងត្រូវជួបប្រកួតជាមួយ Wolfsberger សម្រាប់ពានរង្វាន់ប្រកខ័ណ្ឌ Europa League នៅថ្ងៃពុធខាងមុខនេះ មុនពេលធ្វើការប្រកួតក្នុងលីគ ជាមួយក្រុម Burnley, Fulham និង Crystal Palace ។

Jose Mourinho

លើសពីនេះ ប្រភពព័ត៌មានពី The Telegraph បានឱ្យដឹងទៀតថាក្រុម Spurs ហាក់កំពុងរៀបចំផែនការរបស់ពួកគេរួចស្រេចទៅហើយ ប្រសិនបើលោក Mourinho នៅតែមិនអាចផ្លាស់ប្តូរលទ្ធផលរបស់ក្រុម ឲ្យវិលត្រឡប់មករកភាពល្អប្រសើឡើងវិញ ជាមួយនឹងគ្រូបង្វឹកបច្ចុប្បន្នរបស់ក្រុម RB Leipzig លោក Nagelsmann ដែលកំពុងឈរលើកំពូលបញ្ជីសម្រាប់ត្រៀមមកជំនួសតំណែងនេះវិញ ។

Julian Nagelsmann

គួរបញ្ជាក់ផងដែរថា លោក Nagelsmann ដែលមានវ័យត្រឹមតែ ៣៣ ឆ្នាំ ត្រូវបានគេចាត់ទុកជាគ្រូបង្វឹកឆ្នើមបំផុតម្នាក់ ក្នុងចំណោមគ្រូបង្វឹកដែលលេចធ្លោជាងគេនៅអ៊ឺរ៉ុប ដោយសារតែគាត់បានដឹកនាំក្រុម Leipzig ឡើងទៅលេងនៅក្នុងក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន ហើយថែមទាំងកំពុងប្រកួតប្រជែងជាមួយ Bayern សម្រាប់ពានរង្វាន់លីគ រដូវកាលនេះថែមទៀតផង ៕

ប្រភព: Allfootball

អានអត្ថបទបន្ទាប់៖ Suarez ថា​ Barcelona ហ៊ាន​ទាំង​និយាយ​ពាក្យ​នេះ​ដាក់​ខ្លួន​ទៀត មុន​ចាកចេញ​ពី​ក្លឹប

Luis Suarez បាន​នឹង​កំពុង​បង្ហាញ​ឲ្យ​ក្លឹប Barcelona ​មាន​ការ​សោក.ស្តាយ​ជា​ពន់.ពេក​ជាមួយ​នឹង​ទម្រង់​លេង​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​គេ​នៅ​ក្លឹប​ថ្មី Atletico Madrid ដែល​បច្ចុប្បន្ន​ជា​ក្លឹប​លេខ ១ នៅ La Liga និង​កំពុង​ឈរ​ចំណាត់ថ្នាក់ Top Scorer រក​បាន ១៦ គ្រាប់​ថែម​ទៀត។

Luis Suarez
Luis Suarez

មុន​ការ​ប្រកួត​ទល់​ក្លឹប Chelsea មក​ដល់​នៅ​រាត្រី​នេះ Suarez ក៏​បាន​ឆ្លៀត​លើក​ឡើង​សារ​ជា​ថ្មី​ពាក់ព័ន្ធ​នឹង​ការ​ចាកចេញ​របស់​ខ្លួន ហើយ​ថា Barcelona ធ្លាប់​និយាយ​ខ្លួន​ចាស់​ពេក និង​មិន​អាច​លេង​បាន​នៅ​កម្រិត​ដ៏​ល្អ​បំផុត​ទៀត​នោះ​ទេ។

បុរស​វ័យ ៣៤ ឆ្នាំ​និយាយ៖ “អ្វី​ដែល​រំខាន​ខ្ញុំ​បំផុត​នោះ គឺ​ពួក​គេ​ធ្លាប់​បាន​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​ចាស់​ណាស់ ហើយ​មិន​អាច​លេង​នៅ​កម្រិត​ដ៏​ខ្ពស់​ទៀត​នោះ​ទេ ពោល​មិន​អាច​ដើរ​តួ​ក្នុង​ក្រុម​ដ៏​ល្អ​មួយ​ឡើយ ដោយ​វា​ជា​អ្វី​ដែល​ខ្ញុំ​មិន​ចូលចិត្ត”។

Luis Suarez

លោក​បន្ថែម​ទៀត​ថា៖ “បើ​ថា​ខ្ញុំ​ធ្វើ​អ្វី​មិន​បាន​សោះ​នៅ Barcelona នា​រយៈ​ពេល ៣ ឬ ៤ រដូវ​កាល​នោះ អ៊ីចឹង​ខ្ញុំ​យល់​បាន តែ​នេះ​រៀងរាល់​ឆ្នាំ​ខ្ញុំ​ស៊ុត​លើស​ពី ២០ គ្រាប់/រដូវ​កាល ដោយ​តែងតែ​មាន​ស្ថិតិ​ល្អ​ហើយ​នៅ​ពី​ក្រោយ​តែ Leo (Messi) ម្នាក់​ប៉ុណ្ណោះ បែប​នេះ​យើង​មើល​ឃើញ​ហើយ​ថា វា​មិន​មែន​ជា​រឿង​ងាយ​ទេ​ក្នុង​ការ​លេង​នៅ Barca ដោយ​កីឡាករ​ជា​ច្រើន​ដែល​បាន​​ចុះ​ហត្ថលេខា​នៅ​ទី​នោះ​មិន​អាច​ស្ថិត​នៅ​កម្រិត​ដែល​ក្លឹប​ចង់​បាន តែ​ខ្ញុំ​ក៏​នៅ​តែ​គិត​ថា​ខ្ញុំ​សក្តិសម​នឹង​ទទួល​បាន​ការ​ឲ្យ​តម្លៃ​ខ្លះ​ពី​ក្លឹប ទាំង​ដែល​ខ្ញុំ​លេង​នៅ​ទី​នោះ ៦ ឆ្នាំ​ហើយ​រក្សា​ការ​លេង​នៅ​កម្រិត​ដ៏​ល្អ​មួយ​ទៀត”៕

ប្រភព៖ Goal