Zlatan បង្ហើបឈ្មោះកីឡាករដែលល្អដាច់គេ ក្នុងប្រវត្តិសាស្ដ្របាល់ទាត់

តារាឆ្នើមរបស់ AC Milan កីឡាករ Zlatan Ibrahimovic បានជ្រើសរើស Ronaldo Nazario ជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្ដ្របាល់ទាត់។

Ibrahimovic មានការលើកសរសើរអតីតខ្សែប្រយុទ្ធជនជាតិប្រេស៊ីលរូបនេះ និងថាគាត់ជាកំពូលកីឡាករល្អបំផុតជាង Cristiano Ronaldo និង Lionel Messi។

Zlatan បាននិយាយថា៖ “ខ្ញុំមិនចាំបាច់បរិយាយអ្វីច្រើនទេពី Ronaldo កីឡាករដ៏មហសចារ្យ។ សម្រាប់ខ្ញុំ Ronaldo គឺជាការប្រកួត។ នៅពេលដែលអ្នកមើលគាត់លេង គ្រប់គ្នាចង់លេងដូចគាត់ ហើយនឹងប្រែក្លាយដូចជាគាត់”។

សូមបញ្ជាក់ថា Ronaldo ចាប់ផ្ដើមក្លាយជាកីឡាករអាជីពនៅក្លិបស្រុកកំណើត Cruzeiro ក្នុងឆ្នាំ១៩៩៣ ហើយបន្ដទៅលេងនៅ PSV, Barcelona, Inter, Real Madrid, Milan និង Corinthians៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ គ្រូធំ Chelsea ថាកូនក្រុមសំខាន់ម្នាក់ បន្ដអវត្តមានពេលជួប Man United ថ្ងៃអាទិត្យនេះ

ខ្សែការពារចាស់វស្សា Thiago Silva នឹងបន្ដអវត្តមាននៅលើទីលានប្រកួត ស្របពេលក្រុមតោខៀវ Chelsea ត្រូវជួបប្រកួតតទល់ក្រុមលេខ២ក្នុងតារាងលីគកំពូលអង់គ្លេស Manchester United នារាត្រីថ្ងៃអាទិត្យខាងមុខនេះ។

កីឡាករជនជាតិប្រេស៊ីល មិនបានចូលរួមការប្រកួតឱ្យ Chelsea ចាប់តាំងពីយកឈ្នះ Tottenham Hotspur ១-០ កាលពីថ្ងៃទី៤ ខែកុម្ភៈ ដោយសារបញ្ហារបួសភ្លៅ។

ហើយអ្នកចាត់ការ Chelsea លោក Thomas Tuchel បានបញ្ជាក់ថា Silva អាចត្រលប់មកហ្វឹកហាត់ពេញលេញវិញនៅសប្ដាហ៍ក្រោយ ហើយមិនមានបញ្ហារបួសដែលត្រូវបារម្ភទៀតនោះទេ មុនការប្រកួតនៅទឹកដី Stamford ចុងសប្ដាហ៍នេះ។

ដោយឡែកក្រុមបិសាចក្រហម រំពឹងថាខ្សែប្រយុទ្ធ Edinson Cavani និង ខ្សែបម្រើ Donny van de Beek រួមជាមួយ Scott McTominay អាចត្រលប់មកជួយក្រុមវិញបាននៅពេលដ៏ខ្លីខាងមុខនេះ៕