MARCA: Felix អាចអង្គុយបម្រុង ជំនួសដោយអតីតខ្សែបម្រើ Real ម្នាក់ ក្នុងជំនួប Madrid Derby

នៅចុងសប្ដាហ៍នេះ នឹងមានការប្រកួតដ៏ជក់ចិត្តរវាង ក្រុមធំៗទាំងពីនៅរាជធានីម៉ាឌ្រីដប្រទេសអេស្ប៉ាញគឺ Atletico Madrid និង Real Madrid ដែលជាការប្រកួតប្រជែងពានរង្វាន់ La Liga។

ទោះយ៉ាងណាក្ដី ក្រុមម្ចាស់ផ្ទះ Atletico Madrid ត្រូវធ្វើការសម្រេចចិត្តដ៏លំ​បាក ក្នុងការដកតារាឆ្នើម Joao Felix ចេញពីជម្រើស១១នាក់ដំបូង នេះបើតាមការចុះផ្សាយរបស់ Marca។

ប្រភពខាងលើបានអះអាងថា អ្នកចាត់ការ Diego Simeone នឹងដាក់ Luis Suarez នៅជម្រើសតំណែងជាខ្សែប្រយុទ្ធកណ្ដាល ហើយអ្នកដែលជួយជ្រោមជ្រែងគេនៅតំបន់ប្រយុទ្ធគឺអតីតខ្សែបម្រើក្រុមអធិរាជស Marcos Llorente។

ខ្សែប្រយុទ្ធឆ្នើមព័រទុយហ្កាល់ Felix រកគ្រាប់បាល់នៅក្នុងជំនួបទល់នឹង Villarreal កាលពីចុងសប្ដាហ៍មុន ប៉ុន្ដែនេះជាគ្រាប់បាល់ទី២របស់គេ ពីការលេងសរុប១៥ប្រកួតចុងក្រោយ ហើយគេពុំទាន់បង្ហាញទម្រង់លេងដល់កំពូលនៅឡើយទេឱ្យក្លិបអេស្ប៉ាញ៕

ប្រភព៖ Football Espana

អានអត្ថបទបន្ទាប់៖ ក្រោយ Sir Alex លាឈប់ទៅ Ferdinand ទម្លាយថាគាត់ចង់បានគ្រូបង្វឹកឆ្នើមរូបនេះ មកដឹកនាំ Man Utd បន្ត

អតីតខ្សែការពារក្រុមបិសាចក្រហម Manchester United លោក Rio Ferdinand បានបង្ហើបឲ្យដឹងថាគាត់ចង់ឲ្យគ្រូបង្វឹក លោក Jose Mourinho ចូលមកជំនួសតំណែងរបស់គ្រូតា Sir Alex Ferguson នៅឯទឹកដី Old Trafford ក្នុងឆ្នាំ ២០១៣ ។

Sir Alex Ferguson ,  Jose Mourinho

ជាក់ស្តែងបុរសសញ្ជាតិព័រទុយហ្កាល់រូបនេះ ត្រូវបានគេគិតថាជាអ្នកជំនួសដ៏ល្អឥតខ្ចោះ សម្រាប់លោក Ferguson ខណ:ពេលដែលលោក Mourinho កំពុងខិតជិតបញ្ចប់ពេលវេលារបស់គាត់ជាមួយក្រុម Real Madrid ផងដែរ ។​

Jose Mourinho , Rio Ferdinand

តែទោះជាយ៉ាងណា លោក Mourinho បានអះអាងថាគាត់បានយល់ព្រមរួចហើយ ក្នុងការទៅចូលរួមដឹកនាំក្រុមតោខៀវ Chelsea ស្របពេលលោក Ferguson ក៏បានប្រកាសថាគាត់នឹងចូលនិវត្តន៍ពីអាជីពជាអ្នកចាត់ក្រុមក្នុងពេលនោះផងដែរ ។

ហើយក្រោយមក ក្រុម United បានបង្វែទៅជ្រើសរើសលោក David Moyes ជាអ្នកមកដឹកនាំក្រុមជំនួសវិញ ប៉ុន្តែបុរសសញ្ជាតិស្កុតឡែនរូបនេះចំណាយពេលត្រឹមតែ ១០ ខែប៉ុណ្ណោះនៅ Old Trafford  ។ ស្របពេលជាមួយគ្នានោះ លោក Ferdinand មិនពេញចិត្តជាមួយនឹងការដឹកនាំក្រុមរបស់ លោក Moyes នោះទេ ហើយអតីតប្រធានក្រុមអង់គ្លេសរូបនេះ បានបង្ហាញថាវាគួរតែជាលោក Mourinho ទៅវិញទេ ដែលអាចស្នងតំណែងពីលោក Ferguson ក្នុងពេលនោះ ។

Rio Ferdinand

លើសពីនេះ លោក Ferdinand បានថ្លែងប្រាប់ FIVE YouTube ថា ៖ “ ខ្ញុំបានគិតថាលោក Mourinho គួរតែជាអ្នកចាត់ការក្រុមបន្ទាប់នៅពេនោះ ។ ខ្ញុំគិតថាលោក Mourinho គឺជាមនុស្សតែម្នាក់គត់ ដែលអាចទទួលរាប់រងនូវអ្វីគ្រប់យ៉ាង ដែលគ្រូបង្វឹកពីមុនរបស់យើងបានធ្វើ ” ។

Rio Ferdinand
Jose Mourinho

លោកបន្ថែមទៀតថា ៖ ” គាត់មានបទពិសោធក្នុងការដឹកនាំ ប្រភេទកីឡាករនៅក្នុងក្រុមយើង ។ Mourinho មានបទពិសោធន៍ធ្លាប់ឈ្នះពានលីគ ពាន Champions League នឹងធ្លាប់ដឹកនាំនៅ Inter, Real Madrid, Chelsea – ពួកគេសុទ្ធតែជាក្លឹបធំ ៗ ទាំងអស់! ហើយខ្ញុំមិនជឿថាគាត់នឹងមិនអាចជោគជ័យបានទេ ក្នុងការដឹកនាំក្រុម Manchester United ពេលនោះ ” ៕​

ប្រភព: Metro