ធ្លាយដំណឹងថា Real Madrid ធ្លាប់បានដាក់សំណើនាំយកតារាឆ្នើមក្រុម At Madrid មួយរូប

យោងទៅតាមការកាសែតរបស់អេស្ប៉ាញ “El Confidencial” បានឲ្យដឹងថា Real Madrid ធ្លាប់បានត្រៀមក្នុងការដេញថ្លៃលើខ្សែការពារក្លឹប Atletico Madrid កីឡាករ Lucas Hernandez ក្នុងរដូវកាលក្តៅនេះ តែកីឡាករបារាំងរូបនេះបានធ្វើការបដិសេធការផ្លាស់ប្តូរមកកាន់ទឹកដី Bernabeu ។

ជាក់ស្តែងរបាយការណ៍នេះបានអះអាងថាក្លឹប “Los Blancos” មានបំណងចង់នាំយកអ្នកឈ្នះពានរង្វាន់បាល់ទាត់ពិភពលោករូបនេះ មកកាន់ទឹកទី Bernabeu នៅរដូវក្តៅនេះ ជាមួយនឹងការចំណាយលើតម្លៃផ្តាច់កុងត្រា 80 អឺរ៉ូសម្រាប់កីឡាករូបនេះ ។

តែទោះជាយ៉ាងណា Lucas បានរីករាយជាមួយនឹងការឈ្នះពានរង្វាន់ Copa del Rey និង Europa League ជាមួយនឹង Atletico រួមទាំងការឈ្នះពាន World Cup ជាមួយប្រទេសបារាំងផងដែរ ហើយខ្សែការពារូបនេះហាក់បីដូចជាមិនចាប់អារម្មណ៍ក្នុងការផ្លាស់ទៅកាន់ក្លឹបម្ចាស់ជើងឯកទ្វីបអឺរ៉ុបនេះឡើយ ។

យ៉ាងណាមិញក្រុម Madrid ជឿជាក់ថាសមត្ថភាពលេងរបស់ខ្សែការពារស្លាបឆ្វេងរូបនេះអាចជួយឱ្យក្រុមរបស់ពួកគេមានជម្រើសច្រើនជាងមុន ក្រោយកីឡាករ Theo Hernandez  (ប្អូនប្រុសរបស់ Lucas) ត្រូវបានដាក់ឲ្យក្លឹប Real Sociedad ខ្ចីជើងកាលពេលថ្មីៗនេះ ។

តែទោះបីជាយ៉ាងណាក៏ដោយ Lucas បានធ្វើការបដិសេធសំណើនេះឆាប់រហ័ស ហើយគេបានប្រាប់ក្លឹប Real Madrid ថារូបគេសប្បាយរីករាយជាមួយនឹងក្រុមរបស់លោក Diego Simeone ៕

ប្រភព: Besoccer