Causio: Aguero គួរចូលរួមក្លិបនេះ ក្រែងជោគជ័យដូច Carlos Tevez

ខ្សែប្រយុទ្ធ Sergio Aguero អាចជាជម្រើសល្អបំផុតសម្រាប់ Juventus នេះបើតាមការអះអាងរបស់វីរបុរស Franco Causio ដែលបានយល់ឃើញថា ខ្សែប្រយុទ្ធរបស់ Manchester City រូបនេះ អាចដើរតាមគម្លងរបស់ Carlos Tevez។

Man City ទើបតែបានប្រកាសថា Aguero នឹងចាកចេញពីទឹកដី Etihad នៅដំណាច់រដូវកាលនេះ បន្ទាប់ពីក្លិបមិនបន្ដកិច្ចសន្យាថ្មីឱ្យខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ។

មានចចាមអារ៉ាមជាច្រើនពាក់ព័ន្ធនឹងអនាគតរបស់ Aguero ជាមួយក្លិបធំៗនៅអឺរ៉ុប ប៉ុន្ដែលោក Causio បានជំរុញឱ្យកីឡាកររូបនេះពិចារណា ក្នុងការផ្ទេរទៅ Juventus ដែលគេអាចទទួលបានភាពជោគជ័យដូច Tevez ដែលចាយពេលនៅក្លិបអ៊ីតាលីមួយនេះ ពីឆ្នាំ២០១៣ ដល់ ២០១៥។

អតីតខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបាននិយាយថា៖ “គេគួរតែជាកីឡាករល្អបំផុតសម្រាប់ Juventus។ គេបានបង្ហាញថាគេអាចល្អសម្រាប់ក្លិបជាច្រើន ដោយអាចសម្របខ្លួនបាន១០០ភាគរយ”។

“កីឡាករមិនទាន់ចាស់ទេនៅក្នុងអាយុ៣២ឆ្នាំ។ ប្រសិនបើខ្ញុំនៅ Juventus ខ្ញុំនឹងផ្ដល់កិច្ចសន្យាឱ្យគេ២ឆ្នាំព្រោះខ្ញុំជឿជាក់ថា គេនឹងមានការផ្ដល់ឱ្យច្រើនណាស់។ គេអាចដូច Tevez ប៉ុន្ដែគេត្រូវមានទំនុកចិត្តហើយមានឆន្ទៈចង់ឈ្នះដូច Tevez ដែរ”៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ បើ​អនុវត្ត​រូបមន្ត​ថ្មី ការ​ប្រកួត Champions League ចាប់​ពី​ឆ្នាំ ២០២៤ នឹង​ដំណើរការ​បែប​នេះ

UEFA Champions League គឺ​ជា​ព្រឹត្តិការណ៍​ពាន​រង្វាន់​អឺរ៉ុប ដែល​ធ្វើ​ឡើង​រៀងរាល់​ឆ្នាំ​ដើម្បី​សម្រេច​រក​ក្រុម​នៅ​អឺរ៉ុប​ល្អ​បំផុត​ដាច់​គេ។ កាល​ពី​ឆ្នាំ​ទៅ Bayern Munich គឺ​ជា​ម្ចាស់​ជើង​ឯក ហើយ​នៅ​ឆ្នាំ ២០២១ នេះ គឺ​បាន​ឈាន​មក​ដល់​វគ្គ ៨ ក្រុម​ចុង​ក្រោយ​ហើយ។

យ៉ាង​ណា​ការ​ប្រកួត​អាច​នឹង​ត្រូវ​បាន​កែសម្រួល​ជា​ថ្មី​ចាប់​ពី​ឆ្នាំ ២០២៤ ត​ទៅ ក្រោយ​ការ​កោះ​ប្រជុំ​សម្រេច​ពី​គណៈកម្មការ​បាល់ទាត់​អឺរ៉ុប UEFA។ ប្រសិន​ពួក​គេ​សម្រេច​អនុវត្ត​រូបមន្ត​ថ្មី Swiss នោះ​ការ​ប្រកួត​នឹង​ដំណើរការ​ដូច​ខាង​ក្រោម៖

UEFA

ប្តូរ​ពី ៣២ ក្រុម ឡើង​មក ៣៦ ក្រុម ហើយ​លែង​មាន​ការ​ប្រកួត​ក្នុង​ពូល

ប្តូរ​មក​ជា​ប្រកួត​ស្រដៀង​ទម្រង់​លីគ​ (ដូច​លីគ PL, La Liga…) តែ​មិន​តតាំង​គ្រប់​ក្រុម​ទាំង​អស់​នោះ​ទេ

ដោយ​ក្រុម​មួយ​ប្រកួត​តែ ១០ ប្រកួត​ប៉ុណ្ណោះ (មិន​ទាន់​បញ្ជាក់​ថា​ប្រកួត​ទល់​ក្រុម​ចំនួន ១០ ឬ​ទល់​ក្រុម​ចំនួន ៥ ហើយ​លេង​ ២ ជើង)

Champions League

ប៉ុន្តែ​ក្រុម​ដែល​ត្រូវ​តតាំង​នោះ គឺ​ឆ្លង​កាត់​ការ​បែងចែក​ជា​ប្រព័ន្ធ Seeding System ដោយ​មាន​កម្រិត Low-, Medium- និង High- ពោល​គឺ​មិន​ឲ្យ​មាន​ការ​ជាន់​គ្នា​ដែល​ក្រុម​ខ្លាំង​ត្រូវ​លេង​ទល់​ក្រុម​ខ្លាំង ឬក្រុមខ្សោយទល់ក្រុមខ្សោយ​សុទ្ធ​សាធ​នោះ​ឡើយ

ក្រោយ​ឆ្លង​កាត់​ ១០ ប្រកួត UEFA នឹង​សម្រេច​យក​ក្រុម​ចំនួន ៨ (Top 8) ដែល​មាន​ពិន្ទុ​ខ្ពស់​បំផុត​ប្រចាំ​ក្រុម​ទាំង ៣៦ ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់ Knockout Stage (១៦ ក្រុម​ចុង​ក្រោយ)

Champions League

ដោយឡែក​ក្រុម ៨ ផ្សេង​ទៀត​គឺ​ចាប់​យក​ក្រុម​ឈរ​លេខ​រៀង​ទី ៩ ដល់ ២៤ (សរុប​ ១៦ ក្រុម​មក​ប្រកួត​វគ្គ Play-off) ដើម្បី​ចម្រាញ់​យក ៨ ក្រុម​ទៅ​បង្គ្រប់​ជាមួយ​ក្រុម​ Top 8 ខាង​លើ ហើយ​ចាប់​ឆ្នោត&បើក​ការ​ប្រកួត​វគ្គ ១៦ ក្រុម

ចាប់​ពី​វគ្គ ១៦ ក្រុម​នេះ​ទៅ គឺ​អនុវត្ត​រូបមន្ត​ដើម​ដូច​ការ​ប្រកួត​នា​ពេល​បច្ចុប្បន្ន៕

ប្រភព៖ Soccerladuma