ប្រធាន​ UEFA ចេញ​សារ​មួយ​ភ្លាម​ផ្ញើ​ទៅ​ក្លឹប Man City ក្រោយ​ពួក​គេ​ដក​ឈ្មោះ​ចេញ​ពី ESL

ក្លឹប Manchester City គឺ​ជា​ក្លឹប​នៅ​អង់គ្លេស​ទី ១ ដែល​បាន​ប្រកាស​ដក​ឈ្មោះ​ចេញ​ពី​ផែនការណ៍​បង្កើត​ពាន​រង្វាន់​ថ្មី European Super League។ ពាន​នេះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា បង្កើត​ឡើង​លើ​គោលដៅ​មក​ប្រឆាំង​នឹង​ពាន​របស់ UEFA។

ប្រធាន UEFA

យ៉ាង​ណា​ជាមួយ​ការ​សម្រេច​របស់ City ដែល​ជា​គំរូ​ដំបូង​សម្រាប់​ក្លឹប​ដទៃ ក៏​ត្រូវ​បាន​ប្រធាន​ UEFA លោក Aleksander Ceferin និយាយ​បែប​នេះ​ថា៖ “ខ្ញុំ​ពិត​ជា​រីករាយ​និង​ស្វាគមន៍​ជា​ថ្មី​នៅ​ការ​វិល​ត្រលប់​របស់ City មក​កាន់​គ្រួសារ​អឺរ៉ុប​របស់​យើង”។

អ្នកចាត់ការក្លឹប Man City

លោក​បន្ថែម​ទៀត​ថា៖ “ពួក​គេ​បាន​បង្ហាញ​ពី​ភាព​ឈ្លាសវៃ និង​ស្តាប់​តាម​សំឡេង​ភាគ​ច្រើន ជា​ពិសេស​គឺ​អ្នក​គាំទ្រ​របស់​ពួក​គេ ហើយ​យក​ប្រយោជន៍​រួម​ដើម្បី​ក្លឹប​បាល់ទាត់​ទាំង​អស់​នៅ​អឺរ៉ុប ជា​ការ​ពិត City គឺ​ជា​ធនធាន​ល្អ​ពិត​ប្រាកដ ដោយ​ខ្ញុំ​ពិត​ជា​រីករាយ​នឹង​ការ​សហការ​ជាមួយ​ពួក​គេ​បន្ត​ទៅ​ទៀត ដើម្បី​អនាគត​ដ៏​ល្អ​របស់​ពួក​យើង​ទៅ​ថ្ងៃ​ខាង​មុខ”។

ប្រធាន UEFA

គួរ​រំឭក​ថា ប្រធាន​ UEFA លោក Ceferin បាន​ព្រមាន​ទុក​ជា​មុន​រួច​ដល់​ក្លឹប​ទាំង​អស់ ថា​ប្រសិន​ណា​ទៅ​ចូលរួម​ជាមួយ ESL ដែល​ដឹកនាំ​ដោយ​លោក Florentino Perez នោះ​ពួក​គេ​នឹង​គ្មាន​សិទ្ធ​ចូលរួម​ការ​ប្រកួត​ពាន​អឺរ៉ុប ឬ​ពាន​ក្នុង​ស្រុក ហើយ​សូម្បី​តែ​កីឡាករ​ក៏​មិន​អាច​លេង​នៅ FIFA World Cup បាន​ដែរ៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ Perez ឆ្លើយតបបែបនេះវិញភ្លាម ក្រោយត្រូវគេសួររឿងវិលត្រលប់មកក្រុម R.Madrid វិញរបស់ Ronaldo

នៅក្នុងបទសម្ភាសជាមួយ El Chiringuito ថ្មីៗនេះ ប្រធានក្លិប Real Madrid លោក Florentino Perez បានបង្ហាញពីចំណាប់អារម្មណ៍របស់គាត់មួយចំនួនទាក់ទងទៅនឹងការបង្កើតពាន ESL ហើយក្នុងឱកាសនោះគាត់ក៏បានឆ្លៀតនិយាយអំពីការវិលត្រលប់មកវិញរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ផងដែរ ។

Florentino Perez , Cristiano Ronaldo

ជាក់ស្តែងមានការលើកឡើងជាច្រើន បង្ហាញថាក្លិប Madrid កំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីចុះហត្ថលេខាលើជាថ្មីម្តងទៀត លើម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាល បន្ទាប់ពី Roanldo បានសម្រេចចិត្តចាកចេពីទឹកដីអេស្ប៉ាញ ដោយផ្ទេរទៅកាន់ក្រុម Juventus ក្នុងនាមជាអ្នករកគ្រាប់បាល់ច្រើនបំផុតរបស់ក្លិបនៅ ២០១៨ ។

Cristiano Ronaldo

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោក Perez បានបញ្ជាក់យ៉ាងច្បាស់ថាគ្មានការដេញថ្លៃណាមួយត្រូវបានធ្វើឡើងសម្រាប់បុរសសញ្ជាតិព័រទុយហ្កាល់វ័យ ៣៦ ឆ្នាំរូបនេះឡើយ ។

Cristiano Ronaldo

មិនតែប៉ុណ្ណោះ Perez និយាយថា ៖  “ Cristiano Ronaldo នឹងមិនត្រលប់មក Real Madrid វិញទេ ។ វាមិនសមហេតុផលទេ គាត់មានកិច្ចសន្យាជាមួយ Juventus ។ ខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់ គាត់បានផ្តល់អ្វីៗជាច្រើនដល់យើង ” ៕

ប្រភព: Goal