ទប់​ការ​ចំណាយ​លែង​ជាប់ Dortmund បង្ខំ​ចិត្ត​ដាក់​លក់ Sancho នៅ​តម្លៃ​ទាប​ជាង​មុន​ដល់​ទៅ…

ក្លឹប​ក្រមុំ​លឿង Borussia Dortmund ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​រៀបចំ​ទទួល​យក​សំណើ​នៃ​ការ​ចរចា​នាំ​យក Jadon Sancho ចេញ​ពី​ក្លឹប​ហើយ ប្រសិន​អាច​ទទួល​បាន​តម្លៃ​ក្បែរ ៨០ លាន​ផោន​លើ​ការ​ផ្ទេរ​ចេញ​នេះ។

Sancho

តម្លៃ​នេះ​រាប់​បាន​ថា​រាង​ចុះ​ថោក​បន្តិច បើ​ធៀប​នឹង​តម្លៃ​ពី​ពេល​មុន​ដែល​ឡើង​ក្រែល​ដល់​ទៅ​ក្បែរ ១០០ លាន​ផោន​ឯ​ណោះ។ វា​ជួន​ពេល​ដែល Dortmund អាច​នឹង​បាត់បង់​កៅអី​លេង UCL រដូវ​កាល​ក្រោយ​ផង បែប​នេះ​ភាគរយ​ច្រើន​ក៏ Sancho នឹង​គិត​ចង់​ចាកចេញ​ដែរ។

បញ្ជាក់​ពី​សារព័ត៌មាន SPORT បាន​ឲ្យ​ដឹង​ថា ដោយសារ​ក្លឹប​ Dortmund កាន់​តែ​ត្រូវ​ការ​កញ្ចប់​ថវិកា​មក​ប្រើប្រាស់​កំឡុង​ពេល​ជួប​ជំងឺ​រាត.ត្បាត COVID-19 ពួក​គេ​ក៏​ត្រូវ​តែ​លក់​កីឡាករ​ដែល​មាន​តម្លៃ​ខ្ពស់​ចេញ ហើយ​ការ​លក់ Sancho ជា​ជម្រើស​ល្អ​បំផុត។ ក្លឹប​ធំ ២ នៅ​អង់គ្លេស​មាន Man Utd និង Liverpool គឺ​ជា​គោលដៅ​ធំ​ដែល​អាច​ទិញ​យក​កីឡាករ​វ័យ​ក្មេង​រូប​នេះ ហើយ​ប្រសិន​ណា Dortmund អាច​ទទួល​បាន​តម្លៃ​ចន្លោះ​ពី ៧៤ ទៅ ៧៨ លាន​ផោន​អី​ គឺ​ពួក​គេ​នឹង​លក់​ចេញ​ហើយ។

Klopp/Ole
Sancho

រំឭក​ដែរ​ថា Sancho នៅ​រដូវ​កាល​នេះ បង្ហាញ​ខ្លួន ៣៤ ប្រកួត រក​បាន ១២ គ្រាប់​និង Assist ១៨ លើក ខណៈ​ដែល​សុពលភាព​កុងត្រា​របស់​គេ​ត្រូវ​ផុត​នៅ​ឆ្នាំ ២០២៣៕

ប្រភព៖ Sportsmole

អានអត្ថបទបន្ទាប់៖ បន្ត​សង្រ្គា.ម​ពាក្យ​សម្តី! Lukaku ផ្ញើ​សារ​មួយ​ឲ្យ​លោក​ព្រះ Zlatan ក្រោយ​ក្រុម​ឈ្នះ​ពាន Serie A

Inter Milan បាន​ក្លាយ​ជា​ក្រុម​ឈ្នះ​ជើង​ឯក​រដូវ​កាល ២០២០/២១ ដោយ​វ៉ា​ដាច់​ច្រើន​ជាង​ ១០ ពិន្ទុ​ធៀប​នឹង​ក្រុម​ឈរ​លេខ ២។ ជាមួយ​ជ័យជម្នះ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​កីឡាករ​ក្នុង​ក្រុម​មាន​មោទនភាព​ជា​ខ្លាំង ព្រោះ​ជា​ការ​ពិត Inter ខកខាន​លើក​ពាន Serie A រយៈ​ពេល ១១ ឆ្នាំ​មក​ហើយ។

Lukaku

មក​មើល​ Romelu Lukaku ដែល​ជា​ខ្សែ​ប្រយុទ្ធ​រក​គ្រាប់​បាល់​ច្រើន​បំផុត​ឲ្យ Inter រដូវ​កាល​នេះ ក៏​បាន​ផ្ញើ​សារ​មួយ​ទៅ​កាន់​លោក​ព្រះ Zlatan Ibrahimovich ដោយ​ឆ្លើយតប​ទៅ​នឹង​ពាក្យ​ចុង​ក្រោយ​ដែល​កីឡាករ​វ័យ​ចំណាស់​របស់ AC Milan ធ្លាប់​បាន​និយាយ​ថា៖ “ទីក្រុង Milan គ្មាន​ស្តេច​នោះ​ទេ គឺ​មាន​តែ​ព្រះ”។

យ៉ាង​ណា​មក​មើល​សារ​របស់ Lukaku វិញ​បាន​សរសេរ​ក្រោយ​ក្លាយ​ជា​ក្រុម​ឈ្នះ​ជើង​ឯក៖ “ព្រះ​ពិត​ប្រាកដ​បាន​គ្រោង​មកុដ​ហើយ សូម​ក្រាប​ថ្វាយបង្គំ នេះ​គឺ​ជា​ស្តេច​ប្រចាំ​ Milano”។

Lukaku
Lukaku/Zlatan

គួរ​រំឭក​ថា Lukaku និង Zlatan ក្រៅ​ពី​ប៉ះ​គ្នា​លើ​បណ្តាញ​សង្គម ពួក​គេ​ក៏​ធ្លាប់​ប៉ះ​ទង្គិច​លើ​ទីលាន​ផង​ដែរ ហើយ​នាំ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​គូរ​រូប​គំនូរ​រវាង​អ្នក​ទាំង​ពីរ លើ​ជញ្ជាំង​សាធារណៈ​ក្នុង​ទីក្រុង Milan ថែម​ទៀត​ផង ដែល​រាប់​ថា​ពួក​គេ​ជា​គូ​សត្រូ.វ​ដ៏​គួរ​ឲ្យ​ជក់ចិត្ត​មួយ៕

ប្រភព៖ AF