Pogba ជ្រើសរើសយកកីឡាករ ២ រូប ដែលគេគិតថានឹងក្លាយជាអនាគតនៃបាល់ទាត់

ខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហម បានអះអាងថាមិត្តរួមក្រុមរបស់គេ គឺកីឡាករ Marcus Rashford និងខ្សែប្រយុទ្ធ Kylian Mbappe គឺជាអនាគតនៃបាល់ទាត់ ។

Marcus Rashford , Kylian Mbappe

ជាក់ស្តែងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កីឡាករវ័យក្មេងទាំងពីររូបនេះ បានធ្វើឲ្យអ្នកគាំទ្រក្នុងវិស័យបាល់ទាត់មានការប្រៀបធៀបជាច្រើនចំពោះសមត្ថភាពរវាងពួកគេទាំង ២ ។

Marcus Rashford

ហើយយ៉ាងណាមិញក្នុងបទសម្ភាសមួយ កាលពីថ្មីៗនេះ Pogba ត្រូវបានគេសាកសួរអំពីការប្រៀបធៀបគ្នារវាង Rashford និង Mbappe ខណ:កីឡាករបារាំងរូបនេះ យល់ឃើញថាពួកគេសុទ្ធតែមានលក្ខណ:ពិសេសរៀងៗខ្លួន ។

Paul Pogba

លើសពីនេះ ដោយថ្លែងប្រាប់គេហទំព័ររបស់ Man United កីឡាករវ័យ ២៨ ឆ្នាំរូបនេះបាននិយាយថា ៖ ” ពួកគេទាំង ២ គឺជាកីឡាករដ៏មានទេពកោសល្យ។ ខ្ញុំគិតថាពួកគេពិតជាមានវ័យក្មេងណាស់ និងមានទេពកោសល្យខ្លាំងផងដែរ ។ ពួកគេសំរេចបានរឿងរ៉ាវជាច្រើន នៅត្រឹមអាយុប៉ុននេះ ។ ខ្ញុំគិតថាពួកគេជាកីឡាករបច្ចុប្បន្ន និងជាអនាគតនៃបាល់ទាត់ ” ។

Marcus Rashford , Kylian Mbappe

គួរបញ្ជាក់ថា Rashford រកបាន ២០ គ្រាប់ និង assist បាន ១៣ គ្រាប់ផ្សេងទៀត សម្រាប់ក្រុម United នៅរដូវកាលនេះ ខណ: Mbappe អាចរកបាន ៣៧ គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៣ ប្រកួតឲ្យ Paris Saint-Germain សម្រាប់រដូវកាលនេះផងដែរ ៕​

ប្រភព: Sportmole

អានអត្ថបទបន្ទាប់៖ កីឡាករ Inter ម្នាក់ឈ្នះពានក្នុងលីគ៩លើក ក្នុងរយៈពេល១០រដូវកាលចុងក្រោយ

Inter Milan បានក្លាយជាជើងឯក Serie A កាលពីចុងសប្ដាហ៍មុន ក្រោយ Atalanta មិនអាចយកជ័យជម្នះលើ Sassuolo និងជាការបញ្ចប់កំណត់ត្រាឈ្នះពានលីគកំពូលអ៊ីតាលីជាប់ៗគ្នា៩លើករបស់ Juventus។

Arturo Vidal ឈ្នះ Serie A លើកទី៥ បន្ទាប់ពីឈ្នះ៤ដងជាមួយ Juventus ចន្លោះពីឆ្នាំ២០១២ ដល់ ២០១៥ ហើយនេះជាការឈ្នះពានក្នុងលីគទី៩ ក្នុងចំណោម១០រដូវកាលចុងក្រោយ។

ខ្សែបម្រើជនជាតិឈីលីធ្លាប់ឈ្នះពានលីគកំពូលអាល្លឺម៉ង់៣លើកជាមួយ Bayern Munich និងលីគកំពូលអេស្ប៉ាញម្ដងជាមួយ Barcelona ប៉ុន្ដែគេខកខានឈ្នះម្ដងក្នុងរដូវកាល ២០១៩-២០។

ក្រៅពីពាននៅក្នុងលីគ Vidal ក៏បានឈ្នះពាន Coppa Italia នៅឆ្នាំ២០១៥, ពាន Italian Supercup នៅឆ្នាំ ២០១២ និង ២០១៣, German Cup 2016, German Super Cup ឆ្នាំ ២០១៦ និង ២០១៧, Spanish Super Cup ឆ្នាំ ២០១៨ និងជួយក្រុមជម្រើសជាតិឈីលីឈ្នះ Copa America នៅឆ្នាំ ២០១៥ និង ២០១៦ ផងដែរ។

សម្រាប់រដូវកាល ២០២០-២១ នេះ Vidal ចូលលេងបាន២៣ប្រកួតនៅ Serie A រកគ្រាប់បាល់បាន ១គ្រាប់និង assist ២គ្រាប់ឱ្យ Inter Milan៕