ក្រុមណាខ្លះដែលត្រូប្រជែងកៅអីចុងក្រោយនៅ Premier League រដូវកាលបន្ទាប់?

ស្របពេលដែលការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលអង់គ្លេស Premier League កាន់តែខិតជិតបញ្ចប់រដូវកាល យើងបានដឹងរួចជាស្រេចថា៣ក្រុមដែលមានដូចជា Fulham, West Brom និង Sheffield United ត្រូវបានទម្លាក់ទៅកាន់លីគទី២រួចស្រេចហើយ។

ដោយឡែកក្រុមដែលត្រូវឡើងមកកាន់លីគកំពូល ត្រូវបានរកឃើញពីរក្រុមដែរគឺ Norwich City និង Watford ខណៈមួយក្រុមទៀតគឺអ្នកឈ្នះនៅវគ្គជម្រុះ play-off។

Norwich បានធានាកៅអីមកកាន់ Premier League តាំងពីខែមេសាមក ហើយប៉ុន្មានសប្ដាហ៍ក្រោយមក Watford ក៏បានឡើងមកតាមពួកគេដែរ ដូច្នេះក្រុមពីលេខ៣ដល់លេខ៦ ត្រូវប្រកួតជម្រុះ play-off ដើម្បីរកអ្នកឈ្នះ ទទួលកៅអីចុងក្រោយនៅ លីគកំពូលអង់គ្លេស។

ឆ្លងកាត់វគ្គ play-off ជើងទី១ក្រុមលេខ៣ Brenford បានបរាជ័យ ១-០ ក្រុមថ្វីជើង ក្រុមលេខ៦ Borunemouth រីឯក្រុមលេខ៤ Swansea ឈ្នះ Barnsley ១-0។ ការប្រកួតជើងទី២នឹងធ្វើឡើងនៅថ្ងៃទី២២ ខែឧសភា ហើយអ្នកឈ្នះនឹងឡើងវគ្គផ្ដាច់ព្រ័ត្រ play-off នៅថ្ងៃទី២៩ ខែឧសភា៕

ប្រភព៖​ Goal

អានអត្ថបទបន្ទាប់៖ Juventus ក្លាយជាជើងឯក Copa Italia ក្រោយយកឈ្នះ Atalanta ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ

Juventus ក្លាយជាជើងឯក Coppa Italia ក្រោយទទួលបានជ័យជម្នះលើ Atalanta ដោយលទ្ធផល ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃពុធកន្លងទៅនេះ។

កីឡាករវ័យក្មេង Dejan Kulusevski បានរកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ Juventus ក្រោយទទួលបានបាល់ដែលបញ្ជូនដោយមិត្ដរួមក្រុម Federico Chiesa។

ទោះយ៉ាងណាក្ដី Atalanta មានឱកាសរកគ្រាប់បាល់តាមស្មើដោយ Ruslan Malinovskyi នៅកៀកចុងតង់ទី១ ប៉ុន្ដែត្រូវបានក្រុមលោក Andrea Pirlo រកបានមួយគ្រាប់នាំមុខជាថ្មី ក្នុងតង់ទី២។

សូមបញ្ជាក់ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Coppa Italia ដែលធ្វើឡើងនៅកីឡដ្ឋាន Mapei ត្រូវបានអនុញ្ញាតឱ្យអ្នកគាំទ្រ ចូលរួមទស្សនាផងដែរមានចំនួនប្រមាន ៤,៣០០នាក់៕