អត់ទុកមុខ! Mourinho ព្រលូ.យពាក្យរិះ.គន់ធ្ងន់ៗបែបនេះ ជូនទៅកាន់ Bale អំឡុងនៅដឹកនាំ Spurs

ថ្មីៗនេះលោក Jose Mourinho បានបង្ហាញពីគំនិតរបស់ខ្លួនចំពោះប្រទេសមួយណា ដែលគាត់គិតថាមានភាគច្រើនជាងគេ ក្នុងការលើកពានរង្វាន់ Euro ឆ្នាំ ២០២០ នេះ ហើយថែមទាំងបានឆ្លៀតនិយាយរិះគន់ទៅលើខ្សែប្រយុទ្ធ Gareth Bale ផងដែរ អំឡុងពេលគាត់នៅធ្វើជាអ្នកចាត់ក្រុម Spurs ។

Jose Mourinho ,​ Gareth Bale

យ៉ាងណាមិញ ដោយនិយាយទៅកាសែត ‘The Sun’ គ្រូបង្វឹករបស់ក្រុម Roma រូបនេះ បានដាក់ឈ្មោះប្រទេសបារាំង និងអង់គ្លេសថាជាក្រុមដែលមានភាគរយខ្ពស់បំផុត នៅក្នងពានរង្វាន់នេះ ខណ:គាត់មិនរំពឹងថាជម្រើសជាតិអេស្ប៉ាញនឹងឡើងដល់វគ្គផ្តាច់ព្រ័ត្រនោះទេ ស្របពេលវេលស៍នឹងមិនអាចឆ្លងផុតសូម្បីវគ្គជម្រុះក្នុងពូលបានផង ។

Gareth Bale

ជាក់ស្តែងលោក Mourinho បាននិយាយថា ៖ “ប៉ុន្មានឆ្នាំកន្លងមកវែលស៍បានពឹងផ្អែកយ៉ាងខ្លាំងទៅលើ Gareth Bale និង Aaron Ramsey ដែលជាកីឡាករមានទេពកោសល្យបំផុតពីររូបនៅក្នុងប្រទេសនោះ ។ ប៉ុន្តែនៅពេលដែលខ្ញុំក្រឡេកមើលរដូវកាលរបស់ពួកគេជាមួយក្លិបវិញ  Ramsey បានលេងឲ្យ Juventus ជាមួយបញ្ហារបួសជាច្រើន” ។

Gareth Bale

លោកបន្តទៀតថា ៖ “ហើយបើយើងក្រឡេកទៅមើលទៅ Bale តើគាត់អាចបង្ហាញទម្រង់លេងដ៏ល្អបានប៉ុន្មានដងហើយ? តើគ្រាប់បាល់ប៉ុន្មានគ្រាប់ហើយ ដែលគាត់អាចស៊ុតបញ្ចូលទីលើក្រុមធំៗ ។ វាគឺមិនច្រើននោះទេ ឬក៏គ្មានសោះតែម្តង ” ។

Gareth Bale

” វាមិនមែនជាស្ថានភាពងាយស្រួលសម្រាប់ជម្រើសជាតិមួយដែលមិនមានជម្រើសកីឡាករឆ្នើមៗនោះទេ ប៉ុន្តែពួកគេត្រូវតែចេះរៀបចំ និងត្រៀមខ្លួនសម្រាប់ស្ថានភាពទាំងនោះ ដើម្បីព្យាយាមធ្វើឱ្យបានល្អបំផុតពីកីឡាករដែលមានទេពកោសល្យ ។ ហើយខ្ញុំពិបាកស្មានណាស់ថាតើវេលស៍នឹងអាចឆ្លងផុតវគ្គជម្រុះតាមពូលបានឬអត់នោះ ” ៕

ប្រភព: Besoccer

អានអត្ថបទបន្ទាប់៖ កីឡាករឆ្នើម Atletico Madrid ម្នាក់ប្រាប់មិត្តរួមក្រុមជម្រើសជាតិ ពីបំណងចូលរួម Man United

Kieran Trippier បានបង្ហើបប្រាប់មិត្តរួមក្រុមជម្រើសជាតិអង់គ្លេសថា គេមានបំណងចង់ចូលរួម Manchester United នៅរដូវក្ដៅនេះ។

ខ្សែការពារស្លាបស្ដាំវ័យ៣០ឆ្នាំបានរួមចំណែកជួយ Atletico Madrid ឈ្នះ La Liga នៅរដូវកាលនេះ ប៉ុន្ដែគេបានប្រាប់មិត្តរួមក្រុមតោកំណាចអង់គ្លេសថា គេមានការបើកចំហរ ក្នុងការទៅចូលរួម Man United។

ក្លិបបិសាចក្រហមចង់បាន Trippier ដើម្បីមកប្រជែងតំណែងជាមួយ Aaron Wan Bissaka ហើយជឿថាថ្លៃដោះដូរចន្លោះពី ១៥ ទៅ ២០លានផោន សមល្មមឱ្យពួកគេនាំខ្សែការពាររូបនេះពីក្លិប Atletico Madrid បាន។

ក្លិបជើងឯកលីគកំពូលអេស្ប៉ាញចង់ឱ្យ Trippier បន្ដលេងឱ្យពួកគេដោយព្រមទាំងបានបន្ថែមកិច្ចសន្យារហូតដល់ឆ្នាំ២០២៣ទៀតផង។

ប៉ុន្ដែ បញ្ហាដែលក្លិបអេស្ប៉ាញមួយនេះ និងក្លិបបាល់ទាត់ជាច្រើនទៀតជួបប្រទះគឺបញ្ហាហិរញ្ញវត្ថុដែលបណ្ដាលមកពី កូវីដ១៩ បានញ៉ាំងឱ្យក្ដីសង្ឃឹមនៃការនាំយក Trippier មកកាន់ទឹកដី Old Trafford អាចសម្រេចធ្វើទៅបាន៕

ប្រភព៖ Mirror