At Madrid និង Arsenal កំពុងពិចារណាលើការដោះដូរតារាឆ្នើមរបស់ខ្លួន ២ រូបនេះ រដូវក្តៅខាងមុខ

យោងតាមរបាយការណ៍ចុងក្រោយមួយបានអះអាងថាក្រុម Atletico Madrid  កំពុងពិចារណាលើសំណើរមួយ ដែលនឹងឃើញកីឡាករ Kieran Trippier ផ្ទេរទៅកាន់ក្រុមកាំភ្លើងធំ Arsenal ស្របពេលខ្សែការពារ Hector Bellerin និងត្រូវផ្ទេរមកកាន់ទឹកដីអេស្ប៉ាញជំនួសវិញ ។

Kieran Trippier

ជាក់ស្តែងនេះបើតាមការលើកឡើងរបស់ MARCA ដែលបានបង្ហាញថាកីឡាករ Trippier ដែលទទួលបានភាពលេចធ្លោនៅក្នុងក្របខ័ណ្ឌ La Liga ប្រហែលជានឹងត្រូវបញ្ចប់ការផ្ទេរទោកាន់ទឹកដី Emirates នៅពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះបើកឡើងវិញ ។

Kieran Trippier

 

មិនតែប៉ុណ្ណោះប្រភពខាងលើអះអាងទៀតថា ប្រធានផ្នែកកីឡាករបស់ Atletico គឺលោក Andrea Berta គឺជាអ្នកកោតសរសើរដ៏ធំមួយរបស់តារាឆ្នើមក្រុម Arsenal គឺកីឡាករ Bellerin ចំពេលសារព័ត៌មានពី talkSPORT យល់ថាពួកគេកំពុងរៀបចំកិច្ចព្រមព្រៀងដោះដូរមួយ ដែលអាចនឹងកើតឡើងរ​វាងភាគគីក្លិបទាំង ២ ។

Hector Bellerin

លើសពីនេះ វាត្រូវបានគេយល់ទៀតថាការផ្លាស់ប្តូរនេះ នឹងអាចលេចចេញជាផ្លែផ្កា បន្ទាប់ពី Trippier ធ្លាប់បង្ហើបថាខ្លួនចង់វិលទៅកាន់ទឹកដីអង់គ្លេសវិញ ក្រោយពីបានចំណាយលេងឲ្យ Spurs អស់រយ:ពេលជាច្រើនឆ្នាំមក ខណ:ក្រុមបិសាចក្រហម Man United ក៏កំពុងបង្ហាញការចាប់អារម្មណ៍ខ្លាំងលើខ្សែការពារជម្រើសជាតិអង់គ្លេ រូបនេះផងដែរ ៕

Kieran Trippier

ប្រភព: Talksport

អានអត្ថបទបន្ទាប់៖ អស់ពី Abraham ក្លិប Chelsea ក៏ត្រៀមវ៉ៃចេញខ្សែប្រយុទ្ធជួរមុខរូបនេះ នៅរដូវក្តៅខាងមុខដែរ

យោងតាមរបាយការណ៍មួយបានឲ្យដឹងថាក្រុមតោខៀវ Chelsea បានត្រៀមខ្លួនក្នុងការលក់ខ្សែប្រយុទ្ធ Hakim Ziyech ចេញនៅរដូវក្តៅខាងមុខនេះ ក្រោយទើបចាយពេលលេងនៅ Stamford ទើបតែមួយរដូវកាលប៉ុណ្ណោះ ។

Hakim Ziyech 

ជាក់ស្តែង Ziyech បានផ្លាស់មកចូលរួមជាមួយក្លិបអង់គ្លេស ពីក្រុម Ajax កាលពីរដូវក្តៅមុន និងបានបង្ហាញខ្លួនសរុបបាន ៣៩ លើកនៅគ្រប់ការប្រកួតទាំងអស់ ប៉ុន្តែទោះជាយ៉ាងណាវាត្រូវគេយល់ថាក្លិបតោខៀវគឺបានពិចារណារួចរាល់ហើយ ក្នុងការអនុញ្ញាតឲ្យ  Ziyech ដើរចេញពីក្រុមវិញ ។

Hakim Ziyech 

មិនតែប៉ុណ្ណោះរបាយការណ៍ពី Calciomercato បានអះអាងទៀតថាក្រុម Napoli កំពុងតែថ្លឹងថ្លែងចំពោះឱកាសក្នុងការចុះហត្ថលេខាលើកីឡាករវ័យ ២៨ ឆ្នាំរូបនេះ ស្របពេល AC Milan ក៏ជាក្លិបមួយផ្សេងទៀត ដែលបានបង្ហាញការចាប់អារម្មណ៍ផងដែរ ។

Hakim Ziyech

គួរបញ្ជាក់ថាបើទោះបីជាស៊ុតបាល់បញ្ចូលទីបាន ៦ គ្រាប់ និង assist ចំនួន ៤ លើកទៀតក៏ដោយ Ziyech នៅតែមិនអាចជ្រៀតខ្លួនចូលជម្រើសទី ១ នៅក្នុងក្រុមរបស់លោក Thomas Tuchel បាននោះទេ ។

លើសពីនេះមិនត្រឹមតែខ្សែប្រយុទ្ធសញ្ជាតិម៉ារ៉ុករូបនេះទេ ខណ:កីឡាករ Tammy Abraham  ក៏រំពឹងថានឹងចាកចេញផងដែរ ស្របពេលក្លិប Aston Villa, West Ham និង Wolves កំពុងប្រជែងគ្នាដណ្តើមយកខ្សែប្រយុទ្ធវ័យក្មេងអង់គ្លេសរូបនេះ ៕

ប្រភព: Allfootball