ក្រុមលេខ១ចំណាត់ថ្នាក់ FIFA យកឈ្នះក្រុមជើងឯករង World Cup មុនប្រកួត EURO មកដល់

ក្រុមជើងឯករង FIFA World Cup 2018 ក្រូអាតបានបរាជ័យក្រោមថ្វីជើង ក្រុមលេខ១ក្នុងតារាង FIFA Ranking បែលហ្ស៊ិក ក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំដោយលទ្ធផល ១-០។

ខ្សែប្រយុទ្ធឆ្នើម Romelu Lukaku រកគ្រាប់បាល់ជ័យជម្នះសម្រាប់បែលហ្ស៊ិកនៅនាទីទី៣៨ ក្នុងតង់ទី១។

ក្រុមរបស់លោក​ Roberto Martinez នឹងជួបជាមួយរុស្ស៊ីក្នុងថ្ងៃប្រកួតបើកឆាក EURO 2020 នៅថ្ងៃទី១២ ខែមិថុនា មុនពេលតតាំងជាមួយដាណឺម៉ាក នៅថ្ងៃទី១៧ ខែមិថុនា ហើយជួបជាមួយហ្វាំងឡើងនៅ៤ថ្ងៃបន្ទាប់។

ដោយឡែក ខ្សែបម្រើឆ្នើម​ Kevin de Bruyne នឹងចូលរួមក្រុមបែលហ្ស៊ិកនៅថ្ងៃចន្ទនេះ បន្ទាប់ពីទទួលបានការវះកាត់កម្រិតស្រាល លើរបួសមុខ ក្រោយរងការប៉ះទង្គិចអំឡុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League រវាង Man City និង Chelsea៕

អានអត្ថបទបន្ទាប់៖ ទីបំផុត! ពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំរបស់ PFA រកឃើញម្ចាស់ហើយ តែមិនមែន Dias ឬ Fernandes ឡើយ

ទីបំផុតពានរង្វាន់កីឡាករឆ្នើមជាងគេបំផុតប្រចាំឆ្នាំ នៅក្នុងក្របខ័ណ្ឌ Premier League ឬអោយឈ្មោះថា PFA ត្រូវបានប្រកាសជាផ្លូវការហើយ ខណ:ពានរង្វាន់លក្ខណ:បុគ្គលដ៏ល្បីល្បាញនេះត្រូវធ្លាក់ទៅលើដៃខ្សែបម្រើរបស់ក្រុម Manchester City កីឡាករ Kevin De Bruyne ។

Kevin De Bruyne

ជាក់ស្តែង De Bruyne គឺជាកីឡាករទីមួយហើយ ដែលបានឈ្នះពានរង្វាន់នេះ សម្រាប់ ២ រដូវកាលជាប់ៗគ្នា បន្ទាប់ពីខ្សែប្រយុទ្ធ Cristiano Ronaldo ដែលធ្លាប់ធ្វើបានដូចគ្នា សម្រាប់រដូវកាលឆ្នាំ ២០០៦-០៧ និង ២០០៧-០៨ ។

Kevin De Bruyne

យ៉ាងណាមិញ De Bruyne បានរក្សាទម្រង់ដ៏លេងលេចធ្លោរបស់គេសម្រាប់ក្រុម Man City នៅរដូវកាលនេះ ដោយបានជួយឲ្យក្រុមរបស់លោក Pep Guardiola ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ជាលើកទី ៣ ក្នុងរយៈពេល ៤ ឆ្នាំ ដោយស៊ុតបញ្ចូលទី ៦ គ្រាប់ និង assist បាន ១២ លើកថែមទៀតផង ពីការបង្ហាញខ្លួន ២៥ ប្រកួត ។

Kevin De Bruyne

ហើយនៅចុងបញ្ចប់ខ្សែបម្រើសញ្ជាតិប៊ែលហ្សុិករូបនេះ អាចផ្តួលមិត្តរួមក្រុម City របស់គេ គឺកីឡាករ Phil Foden, Ilkay Gundogan និង Ruben Dias រួមទាំងខ្សែប្រយុទ្ធ Harry Kane របស់ក្រុម Tottenham និងខ្សែបម្រើ Manchester United កីឡាករ Bruno Fernandes ដើម្បីឈ្នះពានរង្វាន់ PFA នៅរដូវកាលនេះ ៕

Kevin De Bruyne

ប្រភព: Sportbible