ទីបំផុត! ពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំរបស់ PFA រកឃើញម្ចាស់ហើយ តែមិនមែន Dias ឬ Fernandes ឡើយ

ទីបំផុតពានរង្វាន់កីឡាករឆ្នើមជាងគេបំផុតប្រចាំឆ្នាំ នៅក្នុងក្របខ័ណ្ឌ Premier League ឬអោយឈ្មោះថា PFA ត្រូវបានប្រកាសជាផ្លូវការហើយ ខណ:ពានរង្វាន់លក្ខណ:បុគ្គលដ៏ល្បីល្បាញនេះត្រូវធ្លាក់ទៅលើដៃខ្សែបម្រើរបស់ក្រុម Manchester City កីឡាករ Kevin De Bruyne ។

Kevin De Bruyne

ជាក់ស្តែង De Bruyne គឺជាកីឡាករទីមួយហើយ ដែលបានឈ្នះពានរង្វាន់នេះ សម្រាប់ ២ រដូវកាលជាប់ៗគ្នា បន្ទាប់ពីខ្សែប្រយុទ្ធ Cristiano Ronaldo ដែលធ្លាប់ធ្វើបានដូចគ្នា សម្រាប់រដូវកាលឆ្នាំ ២០០៦-០៧ និង ២០០៧-០៨ ។

Kevin De Bruyne

យ៉ាងណាមិញ De Bruyne បានរក្សាទម្រង់ដ៏លេងលេចធ្លោរបស់គេសម្រាប់ក្រុម Man City នៅរដូវកាលនេះ ដោយបានជួយឲ្យក្រុមរបស់លោក Pep Guardiola ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ជាលើកទី ៣ ក្នុងរយៈពេល ៤ ឆ្នាំ ដោយស៊ុតបញ្ចូលទី ៦ គ្រាប់ និង assist បាន ១២ លើកថែមទៀតផង ពីការបង្ហាញខ្លួន ២៥ ប្រកួត ។

Kevin De Bruyne

ហើយនៅចុងបញ្ចប់ខ្សែបម្រើសញ្ជាតិប៊ែលហ្សុិករូបនេះ អាចផ្តួលមិត្តរួមក្រុម City របស់គេ គឺកីឡាករ Phil Foden, Ilkay Gundogan និង Ruben Dias រួមទាំងខ្សែប្រយុទ្ធ Harry Kane របស់ក្រុម Tottenham និងខ្សែបម្រើ Manchester United កីឡាករ Bruno Fernandes ដើម្បីឈ្នះពានរង្វាន់ PFA នៅរដូវកាលនេះ ៕

Kevin De Bruyne

ប្រភព: Sportbible

អានអត្ថបទបន្ទាប់៖ មេធំ PSG បោះសម្តីទាំងជំនឿចិត្តបែបនេះ ជុំវិញរឿងផ្ទេរយក Messi មកកាន់ទឹកដីបារាំងរដូវកាលក្រោយ

កីឡាករ Lionel Messi ត្រូវបានគេរាយការណ៍ថា​គ្រោងនឹងចុះកុងត្រាថ្មីជាមួយក្រុម Barcelona នារដូវក្តៅខាងមុខនេះ ដើម្បីបញ្ចប់ភាពសង្ស័យចំពោះអនាគតរបស់ខ្លួន ។ តែយ៉ាងណាក៏ដោយប្រធានក្លិប Paris Saint-Germain លោក Nasser Al-Khelaifi ហាក់នៅតែព្យាយាមទាក់ទាញតារាកំពូលអាហ្សង់ទីនរូបនេះ ឲ្យផ្ទេរមកកាន់រដ្ឋធានីបារាំងដដែល ។

Lionel Messi

គួររំលឹកថា Messi បានដាក់សំណើសុំចាកចេញ Barcelona កាលពីរដូវក្តៅមុន ហើយបច្ចុប្បន្ននៅតែមិនទាន់ចុះកិច្ចព្រមព្រៀងថ្មីនៅឡើយទេ ជាមួយនឹងកិច្ចសន្យាបច្ចុប្បន្នរបស់គេនឹងត្រូវផុតកំណត់ក្នុងរដូវក្តៅខាងមុខនេះហើយ ។

Lionel Messi

ហើយយ៉ាងណាមិញ លោក Al-Khelaifi បាននិយាយនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ L’Equipe ថា ៖  “ អ្វីដែលខ្ញុំអាចនិយាយបានគឺថាកីឡាករឆ្នើមៗទាំងអស់ ចង់ផ្ទេរមក PSG ។ វាមិនអាចទៅរួចទេក្នុងការចុះហត្ថលេខាលើពួកគេទាំងអស់ ពីព្រោះយើងមានកីឡាករបាល់ទាត់ឆ្នើមៗ នៅក្នុងក្រុមរបស់យើងរួចទៅហើយ។ ដូចដែលបាននិយាយ Messi គឺជា Messi ហើយគាត់គឺជាកីឡាករអស្ចារ្យ ” ។

Lionel Messi

លោកបន្ថែមទៀតថា ៖ “ ខ្ញុំបានប្រាប់ប្រធានក្លឹប Barcelona លោក Joan Laporta ថាកិច្ចសន្យារបស់ Lionel Messi ខិតជិតនឹងត្រូវបញ្ចប់ហើយ ខណ:គ្រប់ក្លឹបទាំងអស់មានសិទ្ធិ ហើយយើងក៏អាចចុះហត្ថលេខាជាមួយគាត់នៅរដូវកាលក្រោយនេះផងដែរ ” ៕

Lionel Messi

ប្រភព: Allfootball