Mbappe សរសើរ​គ្រូ​ចាស់ Tuchel ថា​ខ្លាំង​រឿង​នេះ សក្ដិសម​អាច​ក្លាយ​ជា​គ្រូ​ល្អ​បំផុត​ក្នុង​លោក

Kylian Mbappe សព្វថ្ងៃ​កំពុង​ស្ថិត​ក្នុង​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​បារាំង ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​ Euro 2020 នា​ពេល​ខាង​មុខ តែ​តាម​ការ​បញ្ជាក់​មុន​នេះ​សាមី​ខ្លួន​ថា​ក្រោយ​ចប់ Euro គេ​នឹង​ធ្វើ​ការ​ Call ទៅ​គ្រូ​ចាស់​លោក Thomas Tuchel ដើម្បី​អបអរ​រឿង​ឈ្នះ​ពាន Champions League។

Tuchel/Mbappe

ជា​ការ​ពិត Tuchel បាន​ដឹកនាំ​ក្រុម​ពីរ​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ផ្ទួន​គ្នា​នៅ​ពីរ​ឆ្នាំ​ចុង​ក្រោយ ហើយ​ទើប​តែ​មក​ជោគជ័យ​ក្លាយ​ជា​ក្រុម​ឈ្នះ​ជើង​ឯក​ជាមួយ Chelsea កាល​ពី​ចុង​ខែ​ឧសភា​កន្លង​ទៅ។

ទៅ​មើល​ការ​យល់​ឃើញ​របស់​អតីត​កូន​ក្រុម​គឺ Mbappe បាន​សរសើរ​ថា Tuchel ជា​គ្រូ​ដែល​ពូកែ​រៀប​ក្បួន​យុទ្ធសាស្រ្ត ហើយ​យល់​ពី​ចិត្ត​គូ​ស.ត្រូវ​ជាង​នរណា​ទាំង​អស់។ ប្រាប់ Sport Bild បុរស​វ័យ ២២ ឆ្នាំ​និយាយ៖ “ក្រោយ​ចប់ Euro ខ្ញុំ​នឹង Call ទៅ​គាត់ ព្រោះ​ខ្ញុំ​មាន​ទំនាក់ទំនង​ល្អ​ខ្លាំង​ណាស់​ជាមួយ​គាត់”។

Tuchel/Mbappe
Thomas Tuchel

Mbappe បន្ត៖ “គាត់​ពូកែ​រៀប​ក្បួន​យុទ្ធសាស្រ្ត​ប្រកួត គាត់​ដឹង​ច្បាស់​ថា​គូ​ប្រជែង​លើ​ទីលាន នឹង​បញ្ចេញ​សកម្មភាព​មក​បែប​ណា និយាយ​ទៅ​គាត់​ទស្សន៍ទាយ​ត្រូវ​សឹង​តែ​គ្រប់​ការ​ប្រកួត ហើយ​ណា​មួយ​គាត់​នៅ​វ័យ​ក្មេង​ដែរ អ៊ីចឹង​គាត់​នឹង​អាច​ក្លាយ​ជា​គ្រូ​ល្អ​បំផុត​មួយ​ក្នុង​លោក​នៅ​ពេល​អនាគត តួ​យ៉ាង​គាត់​ក៏​បាន​ស​បង្ហាញ​មក​ហើយ​ដែរ​នៅ​ជ័យជម្នះ Champions League”។

គួរ​បញ្ជាក់​ថា Tuchel មាន​វ័យ ៤៧ ឆ្នាំ ឆ្លង​កាត់​ការ​ដឹកនាំ ៤៧៨ ប្រកួត លោក​ទទួល​បាន​ជ័យជម្នះ ២៧៦ ស្មើ ៨៥ និង​ចាញ់ ១១៧ លើក លោក​ដឹកនាំ​ក្រុម​រក​បាន ៩៦៨ គ្រាប់​និង​របូត ៥៣២ គ្រាប់។ ពាន​រង្វាន់​ធំ​តូច​ទាំង​ក្នុង​និង​ក្រៅ​ស្រុក បុរស​សញ្ជាតិ​អាល្លឺម៉ង់​លើក​បាន​សរុប​ចំនួន ១០ ពាន៕

ប្រភព៖ Metro

អានអត្ថបទបន្ទាប់៖ ​មុន​ថ្ងៃ ១៥ ​កក្កដា Upamecano នៅ​តែ​ជា​កីឡាករ​របស់ Leipzig បើ Bayern ចង់​យក​ទៅ ត្រូវ​ចាយ​ថែម​ប៉ុណ្ណេះ

ដ្បិត​ការ​ប្រកាស​ផ្លូវ​ការ​បាន​បង្ហាញ​ចេញ​មក​ហើយ​ក៏​ដោយ ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ Dayot Upamecano ទៅ​ចូលរួម​នៅ​ក្លឹប FC Bayern Munich ប៉ុន្តែ​ការ​ឈរ​ជើង​របស់​គេ នឹង​មិន​ទាន់​អាច​ប្រព្រឹត្តិ​ទៅ​បាន​ដូច​ការ​រំពឹង​ទុក​របស់​អ្នក​គាំទ្រ​នោះ​ឡើយ។

Upamecano

ជា​ការ​ពិត កីឡាករ​ដែល​ប្រកាស​ផ្ទេរ​រួចរាល់​ហើយ និង​មាន​សិទ្ធ​ទៅ​ឈរ​ជើង​នៅ​ក្លឹប​ថ្មី​ចាប់​ពី​ថ្ងៃ​ទី​ ១ ​កក្កដា​ត​ទៅ ប៉ុន្តែ​សម្រាប់ Upamecano ​ក្នុង​កុងត្រា​របស់​គេ​គឺ​ខុស​ពី​កីឡាករ​មួយ​ចំនួន​ផ្សេង​ទៀត ហើយ​គេ​ត្រូវ​បង្គ្រប់​ការ​ឈរ​ជើង​ឲ្យ​ក្លឹប​ចាស់ RB Leipzig រយៈ​ពេល ១៥ ​ថ្ងៃ​បន្ថែម។ នេះ​មាន​ន័យ​នៅ​ការ​ហ្វឹកហាត់​ត្រៀម​បើក​រដូវ​កាល​ចាប់​ពី​ថ្ងៃ​ទី ១ ​កក្កដា​ត​ទៅ​នោះ ខ្សែ​ការពារ​ខាង​លើ​នៅ​តែ​កម្តៅ​សាច់ដុំ​នៅ​ Leipzig ដដែល ហើយ​រង់ចាំ​រហូត​ដល់​ថ្ងៃ​ទី ១៥ ​កក្កដា​ទើប​អាច​សម្រេច​ទៅ​ឈរ​ជើង​ឲ្យ Bayern បាន។

យ៉ាង​ណា​សម្រាប់ Bayern ក៏​មាន​សិទ្ធ​ពិសេស​ដូច​គ្នា នោះ​ប្រសិន​គេ​ប្រញា.ប់​ចង់​បាន​កីឡាករ​សញ្ជាតិ​បារាំង ចាប់​ពី​ថ្ងៃ​ទី ១ ​កក្កដា​ត​ទៅ នោះ​ពួក​គេ​ត្រូវ​ចំណាយ​ពាក់​កណ្ដាល​នៃ​ប្រាក់​ពលកម្ម​របស់ Upamecano ឲ្យ​ទៅ Leipzig ពោល​គឺ​ប្រហែល ២០០ ០០០ អឺរ៉ូ។ ជុំវិញ​រឿង​នេះ​គេ​ជឿ​ថា Bayern នឹង​ឲ្យ​ពេលវេលា​បញ្ចប់​ទៅ​តាម​សម្រួល ពោល​ពួក​គេ​មិន​តក់​ក្រហ.ល់​នោះ​ទេ លើ​ការ​នាំ​យក Upamecano មក​ក្លាយ​ជា​កីឡាករ​ថ្មី។

Upamecano
Upamecano

រំឭក​ថា Bayern បាន​សម្រេច​ការ​នាំ​យក Upamecano ពី Leipzig នៅ​តម្លៃ​ខ្លួន ៤២,៥ លាន​អឺរ៉ូ លើ​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ ហើយ​គេ​នឹង​មក​ជំនួស​តំណែង​សំខាន់​របស់ David Alaba ដែល​ទើប​ចាកចេញ​ផ្ទេរ​ទៅ​ចូលរួម​ឲ្យ Real Madrid៕

ប្រភព៖ SportBible