Pogba ឆ្លើយតបយ៉ាងសាមញ្ញបែបនេះ ក្រោយត្រូវមិត្តរួមក្រុមបារាំងសួរនាំរឿងផ្ទេរទៅលេងនៅ PSG

ថ្មីៗនេះខ្សែបម្រើ Paul Pogba ហាក់បានជំរះនូវមន្ទិលសង្ស័យចំពោះអនាគតរបស់ខ្លួននាពេលកន្លងមក បន្ទាប់ពីត្រូវបានមិត្តរួមក្រុមជម្រើសជាតិបារាំងរបស់គេ គឺកីឡាករ Prensel Kimpembe និង Kingsley Coman សាកសួរនាំចំពោះលទ្ធភាពក្នុងការផ្ទេរទៅចូលរួមជាមួយក្រុម Paris Saint-Germain នាពេលអនាគត ។

Paul Pogba

ជាក់ស្តែង Pogba មានទំនាក់ទំនងយូរមកហើយ ជាមួយនឹងការផ្លាស់ប្តូរចេញពីក្រុមបិសាចក្រហម Manchester United ជាមួយកិច្ចសន្យារបស់គេនឹងត្រូវផុតកំណត់ នៅចុងបញ្ចប់រដូវកាលក្រោយនេះផងដែរ ។

Paul Pogba

មិនតែប៉ុណ្ណោះ ក្រុមអធិរាជស Real Madrid និង Juventus ក៏ស្ថិតក្នុងចំណោមគោលដៅ ដែលខ្សែបម្រើវ័យ ២៨ ឆ្នាំរូបនេះ អាចផ្លាស់ទៅចូលរួមជាមួយផងដែរ ប៉ុន្តែទោះជាយ៉ាងណាការវិលត្រឡប់ទៅកាន់ប្រទេសបារាំងដើម្បីលេងឲ្យក្រុម PSG គឺជាលទ្ធភាពមួយផ្សេងទៀត ។

យ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសមួយក្នុងពេលថ្មីៗនេះ កីឡាករ Kimpembe និង Coman បាននិយាយគ្នាជុំវិញលទ្ធភាពផ្លាស់ទៅលេងនៅក្របខ័ណ្ឌ Ligue 1 ស្របពេល Pogba ក៏បានចូលដល់ការសន្ទនារបស់អ្នកទាំងពីរនោះល្មម ហើយត្រូវបានពួកគេឆ្លៀតសួរនាំផងដែរ ។

Kimpembe , Coman , Pogba

លើសពីនេះនៅក្នុងកិច្ចសន្ទនានោះ Kimpembe បាននិយាយថា ៖ “យើងកំពុងនិយាយអំពីទីក្រុងប៉ារីស​ ” ខណ: Coman បានបន្ថែមថា ៖ “មែនហើយ អ្នកគឺជា Parisian មែនទេ?​” ។

រំពេចនោះ Pogba ឆ្លើយតបវិញថា ៖ ” ត្រូវហើយ អ៊ីចឹងតើយ៉ាងម៉េច?”  Kimpembe បានបន្តថា ៖ “ទីផ្សារដោះដូរនឹងមកដល់ឆាប់ៗនេះហើយ ” ខណ: Coman បន្ថែម ៖ ” តើអ្នកត្រូវបានទាក់ទងដោយប្រធានក្លិប លោក Nasser ដែរឬទេ? ” ។

ស្របពេលនោះ Pogba និយាយតបយ៉ាងខ្លីវិញថា ៖ ” គ្មានទេ ” ហើយគេក៏ដើរចេញពីទីនោះបាត់ទៅ ។

Kimpembe , Coman , Pogba

វាច្បាស់ថា Kimpembe និង Coman ច្បាស់ជានឹងរីករាយប្រសិនបើ Pogba ផ្ទេរមកចូលរួមជាមួយពួកគេនៅក្នុងរដ្ឋធានីបារាំង ប៉ុន្តែកីឡាករ United អាចនឹងមិនចាប់អារម្មណ៍នោះទេ ដោយសារតែឪពុកម្តាយរបស់គេគឺជាអ្នកគាំទ្រងប់ងល់របស់ Marseille ដែលជាក្រុមគូប្រជែងដ៏ធំមួយរបស់ PSG ៕

ប្រភព: Mirror

អានអត្ថបទបន្ទាប់៖ កំពុង​ទំនេរ​ជើង តែ Buffon បដិសេធ​មិន​ទៅ​ចាំទី​ឲ្យ Barcelona ដោយសារ​ហេតុផល​ចម្បង​នេះ

អ្នកចាំទី​ទំនេរ​ជើង Gianluigi Buffon បាន​ចប់​កុងត្រា​ជាមួយ​ក្លឹប​ Juventus ហើយ ដោយ​លោក​កំពុង​ស្វះស្វែង​រក​ទ្រនំ​ថ្មី​នៅ​ពេល​បន្ទាប់ ត្រៀម​ចូល​រដូវ​កាល​ថ្មី ២០២១/២២។ មាន​ក្លឹប​ជា​ច្រើន​ប្រចាំ​លីគ​កំពូល​អឺរ៉ុប ចង់​បាន​កីឡាករ​វ័យ​ចំណាស់​រូប​នេះ ព្រោះ​ទី ១ ដោយ​សារ​សម្លឹង​ឃើញ​បទពិសោធន៍​ក៏​ដូច​ជា​គុណភាព ទី ២ គឺ​ការ​ទារ​ថ្លៃ​ពលកម្ម​នៅ​កម្រិត​មធ្យម។

Buffon

យ៉ាង​ណា​ Barcelona ​ឯ​ណោះ ក៏​ចាប់​អារម្មណ៍​លើ​កីឡាករ​វ័យ ៤៣ ឆ្នាំ​ខាង​លើ​ផង​ដែរ ប៉ុន្តែ​ត្រូវ​បាន​ Buffon បដិសេធ​មិន​ទទួល​យក​នោះ​ទេ ព្រោះ​គេ​មិន​ចង់​ទៅ​លេង​ជា​អ្នកចាំទី​ដៃ​ទី​ពីរ​នៅ Camp Nou ពោល​គឺ​ក្លឹប​ថ្មី ត្រូវ​ធានា​ថា​ខ្លួន​អាច​លេង​នៅ​ដៃ​ទី​មួយ​ជា​ចាំ​បាច់។ នេះ​បើ​តាម​សារព័ត៌មាន Sport បាន​ចុះ​ផ្សាយ។

ប្រភព​បាន​បន្ត​ថា ណា​មួយ Buffon ចង់​ចាប់​យក​ឱកាស​វិល​ត្រលប់​ទៅ​ជួយ​ជម្រើស​ជាតិ​អ៊ីតាលី​សារ​ជា​ថ្មី​នៅ World Cup 2022 ផង អ៊ីចឹង​ពេល​នេះ​លោក​ត្រូវ​ការ​ក្លឹប​ឈរ​ជើង​ដែល​ជាប់លាប់​មួយ ដើម្បី​បង្ហាញ​សមត្ថភាព ក្នុង​ការ​អូស.ទាញ​ចិត្ត​អ្នក​ចាត់​ការ​ជម្រើស​ជាតិ។

Koeman
Buffon

គួរ​រំឭក​ថា Buffon ចាប់ផ្តើម​អាជីព​ជា​កីឡាករ​បាល់ទាត់​លើក​ដំបូង​តាំង​ពី​ឆ្នាំ ១៩៩៥ ហើយ​ពេល​នេះ​ក៏​រាប់​បាន​ជា​កីឡាករ​ឈរ​ជើង​យូរ​បំផុត​មួយ​ដែរ។ នៅ​ការ​បង្ហាញ​ខ្លួន​សរុប ៩៣០ ប្រកួត លោក​របូត ៧៧៤ គ្រាប់ និង​ទប់​បាល់ Clean Sheet បាន ៤១៦ ប្រកួត៕

ប្រភព៖ Sportsmole