ទីបំផុត! Mbappe ចេញមុខនិយាយច្បាស់ៗបែបនេះ ជុំវិញទំនា.ស់ជាមួយ Giroud នៅក្នុងការប្រកួតថ្ងៃមុន

ខ្សែប្រយុទ្ធ Kylian Mbappe ហាក់បានចេញមុខនិយាយបន្ថយកម្តៅ ​ជុំវិញជំលោះជាមួយកីឡាករ Olivier Giroud នៅមុនការប្រកួតបើកឆាកពានរង្វាន់ Euro ២០២០ បើទោះបីជាពេលកន្លងមករូបគេធ្លាប់បានសារភាពថាខ្លួនមិនបានសប្បាយចិត្តជាមួយនឹងការរិះគន់ជាសាធារណៈរបស់ខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea ក៏ដោយ ។​

Kylian Mbappe , Olivier Giroud

ជាក់ស្តែង Giroud អាចឈានដល់កំណត់មួយ ដែលអាចស៊ុតបញ្ចូឡទី ៥ គ្រាប់ តាមស្មើវីរបុរសលោក Thierry Henry សម្រាប់ក្រុមជម្រើសជាតិបារាំងកាលពីសប្តាហ៍មុន នៅពេលដែលរូបគេជាអ្នករកបានពីរគ្រាប់ក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំទល់ប៊ុលហ្គារីកាលពីថ្ងៃអង្គារកន្លងទៅ បើទោះបីជាគេបានធ្វើការរិះគន់ទៅលើមិត្តរួម ដែលមិនចង់ប៉ះបាល់ឲ្យខ្លួនលេងក៏ដោយ ។

Kylian Mbappe , Olivier Giroud

រំលឹកថាក្រោយពីចប់ការប្រកួតនោះ Giroud បានប្រាប់ L’Equipe du Soir ថា ៖”  ខ្ញុំស្ងប់ស្ងាត់ពីព្រោះពេលខ្លះខ្ញុំរត់ ហើយបាល់មិនបានរត់មករកខ្ញុំទេ ។ ខ្ញុំមិនចង់និយាយថាខ្ញុំអាចរត់រកចម្លោះល្អបំផុតដើម្បីបង្កើតឱកាសនោះទេ ប៉ុន្តែខ្ញុំពិតមែនទៅខ្ញុំមិនទទួលបានបាល់ទាល់តែសោះនៅក្នុងប្រអប់គ្រោះថ្នាក់ ” ។

លើសពីនេះកីឡាករឈ្នះពាន ULC រូបនេះ ក៏បានសង្កត់ធ្ងន់ទៅលើខ្សែប្រយុទ្ធ Mbappe ផងដែរ ដោយបាននិយាយរិះគន់គេជាសាធារណ:ថាកីឡាករអាត្មានិយម នៅអំឡុងពេលប្រកួតនោះ ។

Kylian Mbappe , Olivier Giroud

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ តារាឆ្នើមរបស់ក្រុម PSG បានចេញមុខឆ្លើយតបវិញថាគេមិនបានពេញចិត្តចំពោះវីធីដែល Giroud និយាយរិះគន់លើរូបគេជាសាធារណៈ ជាជាងការនិយាយលក្ខណ:ឯកជននោះឡើយ ។

លើសពីនេះ Mbappe បន្ថែមទៀតថា ៖ ” ខ្ញុំបាននិយាយជាមួយ Giroud ។ មនុស្សគ្រប់គ្នាដឹងពីអ្វីដែលបានកើតឡើង។ វាជាការពិតដែលថាខ្ញុំរងផលប៉ះពាល់តិចតួចពីរឿងនេះ ។ ប៉ុន្តែយើងនឹងមិនធ្វើវាឲ្យក្លាយជារឿងធំនោះទេ ពីព្រោះយើងនៅទីនេះដើម្បីតំណាងប្រទេសបារាំងដែលជារឿងសំខាន់បំផុត ។ គាត់បាននិយាយវាជាសាធារណៈច្រើនជាងការនិយាយផ្ទាល់ជាមួយខ្ញុំ ។ ខ្ញុំបានឃើញគាត់នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ តែគាត់មិនបាននិយាយអ្វីជាមួយខ្ញុំទេ ” ៕

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ តារាឆ្នើម Bayern ម្នាក់ លើកហេតុផលធំៗពីរ ដែលខ្លួនចង់ដើរចេញពីក្លិប ស្របពេល Man Utd ចាប់ចិត្តខ្លាំង

ខ្សែប្រយុទ្ធ Kingsley Coman បានសម្រេចចិត្តថារូបគេចង់ដើរចេញពីក្លិប Bayern Munich ហើយ នេះបើយោងតាមរបាយការណ៍ចុងក្រោយមួយរបស់អេស្ប៉ាញ បានលើកឡើង ។

Kingsley Coman

ជាក់ស្តែងកីឡាករវ័យ ២៤ ឆ្នាំរូបនេះ ត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ក្លិបបិសាចក្រហម Manchester United ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយគ្រូបង្វឹកលោក Ole Gunnar Solskjaer កំពុងតែសម្លឹងរកជម្រើសថ្មីបន្ថែមទៀត មកពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួនឲ្យរឹតតែប្រសើឡើង ។

Kingsley Coman

យ៉ាងណាមិញបើទោះបីជាក្រុម United កំពុងមានទំនាក់ទំនងជាមួយខ្សែប្រយុទ្ធ​ Jadon Sancho ដែរក៏ដោយ ប៉ុន្តែ Coman អាចនឹងជាជម្រើសមួយផ្សេងទៀត បន្ទាប់ពីកីឡាករសញ្ជាតិបារាំងរូបនេះ កំពុងជួបភាពជាប់គាំងក្នុងការបន្តកុងត្រាថ្មីជាមួយក្រុម Bayern ។

ហើយឥឡូវនេះយោងតាមកាសែត AS របស់អេស្ប៉ាញ បានអោយដឹងថា Coman កំពុងត្រៀមខ្លួនចាកចេញពីក្រុម Bayern ហើយ បន្ទាប់ពីទទួលបានភាពខកចិត្តយ៉ាងខ្លាំងជាមួយនឹងក្រុមជើងឯកអាល្លឺម៉ង់ ក្នុងរយ:ពេលកន្លងមកនេះ ។

Kingsley Coman

មិនតែប៉ុណ្ណោះប្រភពខាងលើបានអះអាងទៀតថាការសម្រេចចិត្តរបស់ Coman នេះ គឺបានកើតឡើងដោយសារកត្តាសំខាន់ៗពីរ ​ចំពោះរឿងទី ១ គឺភាពស្ទាក់ស្ទើរបស់ក្រុម Bayern ក្នុងការបំពេញតាមការទាមទារលើប្រាក់ឈ្នួលថ្មីរបស់ខ្លួន ។ គេនិយាយថាប្រាក់ខែដែលក្រុម Bayern ចង់ផ្តល់ឱ្យ Coman គឺមិនបានស្មើមិត្តរួមក្រុមកីឡាករ Leroy Sane ឡើយ ដែលជាហេតុធ្វើឲ្យកីឡាករធ្លាប់ឈ្នះពាន World Cup រូបនេះ អន់ចិត្តជាខ្លាំង។

Kingsley Coman

ហើយចំពោះរឿងមួយផ្សេងទៀត គឺ Coman មានការអាក់អន់ចិត្តដោយសារគេមិនទទួលបានការគោរពពីក្លិប ចំពោះការខិតខំប្រឹងប្រែងរបស់គេនាពេលកន្លងមក ហើយរួមទាំងមិនទទួលបានអាវលេខ ១០ ផងដែរ ។ រំលឹកថាអាវនេះធ្លាប់ពាក់ដោយ Philippe Coutinho អំឡុងពេលខ្ចីជើងពីក្រុម Barca កាលពី ២ រដូវកាលមុន មុនពេល Sane ជាអ្នកទទួលបានវាបន្ត នៅពេលផ្ទេរមកពីក្រុម Manchester City កាលពីរដូវក្តៅមុន ៕

ប្រភព: Express