James និយាយបែបណា ពាក់ព័ន្ធនឹងការត្រលប់មក Real Madrid ជាមួយ Ancelotti?

James Rodriguez ទំនងជាមិនត្រលប់ទៅចូលរួម Real Madrid វិញជាមួយអ្នកចាត់ការ Carlo Ancelotti នោះទេ នេះបើតាមការបញ្ជាក់របស់ខ្សែបម្រើជនជាតិកូឡុំប៊ីរូបនេះនៅលើគណនី Instagram របស់ខ្លួន។

លោក Ancelotti ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ Real Madrid កាលពីប៉ុន្មានសប្ដាហ៍មុន ជំនួសតំណែងលោក Zinedine Zidane ប្រកាសចែកផ្លូវគ្នាជាមួយក្លិបអេស្ប៉ាញមួយនេះ។

James ធ្លាប់លេងក្រោមការបង្វឹកដោយលោក Ancelotti ដំបូងនៅក្លិប Real Madrid ហើយក្រោយមកអ្នកចាត់ការជនជាតិអ៊ីតាលីបាននាំយករូបគេទៅចូលរួម Bayern Munich ក្រោមកិច្ចសន្យាខ្ចី។

ក្រោយមកទៀត James ផ្លាស់ចេញពី Real Madrid ទៅចូលរួម Everton ដែលមានន័យនេះជាក្លិបទី៣ដែលកីឡាករវ័យ២៩ឆ្នាំ លេងនៅក្រោមការបង្វឹករបស់លោក Ancelotti។

ដូច្នេះហើយទើបមានចចាមអារ៉ាមបានលេចលឺថា អតីតគ្រូបង្វឹកក្រុម Napoli នឹងបញ្ចុះបញ្ចូលក្លិប Real Madrid ឱ្យនាំយកអតីតកូនក្រុមរបស់លោកត្រលប់មកអេស្ប៉ាញវិញ ទោះយ៉ាងណាក្ដី James មិនប្រាកដថារឿងនេះអាចកើតឡើងឬយ៉ាងណានៅឡើយទេ។

ខ្សែបម្រើកូឡុំប៊ីរូបនេះបាននិយាយនៅក្នុងការផ្សាយផ្ទាល់លើ Instagram ថា៖ “ខ្ញុំមិនដឹង ថាតើខ្ញុំអាចត្រលប់ទៅ Real Madrid វិញឬយ៉ាងណានៅឡើយទេ។ ខ្ញុំមិនគិតបែបនេះឡើយ យើងកំពុងតែរង់ចាំមើល។ ប្រសិនបើខ្ញុំបន្ដនៅ Everton មួយឆ្នាំទៀត វាមិនមានបញ្ហាអ្វីឡើយ”។

“ខ្ញុំគិតថាលោក Ancelotti នឹងយកខ្ញុំទៅទីនោះទេ។ ដំណើរវិលទៅ Real Madrid របស់ខ្ញុំត្រូវបានបិទបញ្ចប់ហើយ ខ្ញុំមិនគិតថា ខ្ញុំនឹងទៅទីនោះទេ ប៉ុន្ដែនៅខ្ញុំក្មេងនៅឡើយ”៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ អេស្ប៉ាញបង្កើតកំណត់ត្រាពិសេសកម្រ ក្នុងការប្រកួតបើកឆាកនៅ UERO ដែលស្មើស៊ុយអែត

ក្រុមជម្រើសជាតិអេស្ប៉ាញជួបការខកចិត្តសម្រាប់ការប្រកួតបើកឆាក EURO 2020 ទល់នឹងស៊ុយអែត ដោយការប្រកួតបញ្ចប់ក្នុងលទ្ធផល ១-១ ប៉ុន្ដែក្រុមរបស់លោក Luis Enrique បានបំបែកកំណត់ត្រាមួយ។

ក្រុមគោជល់អេស្ប៉ាញមានឱកាសគ្រប់គ្រងការប្រកួតច្រើន និងមានការបញ្ជូនបាល់ទៅមកពីតំបន់ការពារដល់តំបន់ប្រយុទ្ធ ប៉ុន្ដែមិនអាចយកបានឱកាសទំលុះសំណាញ់ទីគូប្រកួតឡើយ។

បន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ក្រុមអេស្ប៉ាញមានស្ថិតិគ្រប់គ្រងបាល់៨៥ភាគរយ ដែលពួកគេជាក្រុមដំបូងធ្វើបានកំណត់ត្រានេះនៅ EURO ចាប់តាំងពីឆ្នាំ១៩៨០ មក។

ស្របពេលជាមួយគ្នានេះដែរ ក្រុមអេស្ប៉ាញបញ្ជូនបាល់សរុបបាន៤១៩លើក នៅក្នុងតង់ទី១ ជាចំនួនដែលច្រើនបំផុតលើសក្រុមណាៗទាំងអស់នៅ EURO ផងដែរ។

សម្រាប់លទ្ធផលនេះ មានន័យថាក្រុមស្លូវ៉ាគីដែលទើបយកឈ្នះប៉ូឡូញដោយលទ្ធផល ២-១ កាលពីល្ងាចថ្ងៃចន្ទ ទទួលបានឱកាសឡើងទៅកំពូលតារាងនៃពូល E៕