ភ្នាក់ងាររបស់ Jorginho ធៀបក្រុមអ៊ីតាលីបច្ចុប្បន្ន ទៅនឹងក្រុមមួយនៅ Serie A

ភ្នាក់ងាររបស់កីឡាករ Jorginho របស់ក្លិប Chelsea មិនបានបដិសេធចំពោះលទ្ធភាពនៃការត្រលប់មក Serie A វិញរបស់ខ្សែបម្រើការពាររូបនេះឡើយ ហើយលោកបានលើកឡើងថា ក្រុមជម្រើសជាតិអ៊ីតាលីបច្ចុប្បន្ន ស្រដៀងទៅនឹងក្រុម Napoli កាលលោក Maurizio Sarri ដឹកនាំ។

ក្រុមអ៊ីតាលី នឹងជួបប្រកួតតទល់ជាមួយអូទ្រីសនៅរាត្រីនេះ នៅកីឡដ្ឋាន Wembley ក្នុងវគ្គ១៦ក្រុមចុងក្រោយ EURO 2020 ខណៈខ្សែបម្រើ Jorginho ជាកីឡាករស្នូលម្នាក់នៅក្នុងក្រុមលោក Roberto Mancini។

ភ្នាក់ងារ Joao Santos បាននិយាយថា៖ “ក្រុមអ៊ីតាលីរបស់លោក Roberto Mancini ធ្វើឱ្យខ្ញុំនឹកឃើញដល់ លោក Sarri នៅ Napoli។ ដំបូងគាត់បានឈ្នះ Europa League ជាមួយ Chelsea ពេលនេះគាត់កំពុងធ្វើបានល្អនៅអ៊ីតាលី។ Jorginho ទទួលបានការតបស្នងវិញនូវតម្លៃនៃការខំប្រឹងប្រែងរបស់គេ”។

នៅពេលនិយាយពីអនាគតរបស់ Jorginho អ្នកតំណាងរបស់កីឡាកររូបនេះ បាននិយាយពីការអាចត្រលប់មក Serie A វិញផងដែរ។ លោកបន្ដថា៖ “គោលដៅរបស់គេគឺការផ្ដល់នូវកិច្ចសន្យាថ្មី ដូច្នេះការរស់នៅទីក្រុងឡុងដ៍ខ្លីបំផុតក៏នៅពេលចប់កិច្ចសន្យាដែរ។ ប្រសិនបើពួកគេមិនបន្ដកិច្ចសន្យាថ្មីទេ គេរីករាយក្នុងការត្រលប់មកអ៊ីតាលីវិញ។ សង្ឃឹមថាជាក្លិប Napoli ចុះ”៕

ប្រភព៖ Football Italia

អានអត្ថបទបន្ទាប់៖ នាំ​ឲ្យ​ស្គាល់ Mbappe តូច អាយុ​ទើប​ ១៥ ឆ្នាំ​កំពុង​ដើរ​តាម​គន្លង​បង​ប្រុស​នៅ​ក្លឹប PSG

ស្រប​ពេល​ដែល​ដំណឹង​បន្ត​កុងត្រា​ថ្មី​របស់ Kylian Mbappe មិន​ទាន់​ចេញ​តម្រុយ​ច្បាស់លាស់​នោះ ទៅ​មើល​ប្អូន​ប្រុស​បង្កើត​របស់​គេ ក៏​បាន​សម្រេច​ជា​ផ្លូវការ​​ហើយ​ថា​នឹង​បន្ត​ឈរ​ជើង​នៅ​ក្លឹប​បារាំង​លើ​សុពលភាព​កុងត្រា​ថ្មី​រយៈ​ពេល ៣ ឆ្នាំ​បន្ថែម។

Ethan Mbappe

ប្អូន​របស់​របស់ Kylian មាន​ឈ្មោះ Ethan Mbappe ដែល​គេ​ទើប​តែ​ចុះ​ហត្ថលេខា​បន្ត​កុងត្រា​ថ្មី​ដល់​រដូវ​ក្តៅ​ឆ្នាំ ២០២៤។ កន្លង​ទៅ​គេ​ក៏​ធ្លាប់​លេច​វត្តមាន​នៅ​ពាន​រង្វាន់ ICC Futures កាល​ពី​ឆ្នាំ ២០១៩ ផង​ដែរ។

សរសេរ​លើ Instagram កីឡាករ​ Ethan Mbappe និយាយ៖ “ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ក្នុង​ការ​បន្ត​ជាមួយ​ក្រុម PSG”។ ទន្ទឹម​នេះ​ក្លឹប​បារាំង​ក៏​បាន​ប្រកាស​ពី​ការ​នាំ​យក​យុវជន​មួយ​រូប​ទៀត​ផង​ដែរ មាន​ឈ្មោះ Senny Mayulu កើត​នៅ​ឆ្នាំ ២០០៦។

Ethan Mbappe
Ethan Mbappe

បញ្ជាក់​ថា Ethan Mbappe គេ​មិន​មែន​លេង​តំណែង​ប្រយុទ្ធ​ដូច​ជា​បង​ប្រុស​គេ​ទេ ផ្ទុយ​ទៅ​វិញ​លេង​នៅ​តំណែង​បម្រើ​កណ្ដាល ឬ​អាច​បម្រើ​ការពារ។ អ្នក​គាំទ្រ​កំពុង​ទន្ទឹង​រង់ចាំ​មើល​ថា​តើ Kylian Mbappe គេ​នឹង​បន្ត​កុងត្រា​ថ្មី ឬ​ចាកចេញ ព្រោះ​បើ​បន្ត​ប្រហែល​ ៣-៤ ឆ្នាំ​បន្ទាប់ អាច​មាន​វត្តមាន​បងប្អូន​ទាំង​ពីរ​រួម​ជើង​លើ​ទីលាន​ក៏​ថា​បាន៕

ប្រភព៖ AF