កីឡាករ Chelsea ២ រូប ត្រៀម​នឹង​ឈ្នះ​ពាន​រង្វាន់​ទី ៣ របស់ UEFA នៅ​ឆ្នាំ​តែ​មួយ

Azzurii អ៊ីតាលី​បាន​ឈ្នះ​ពាន​រង្វាន់ Euro 2020 ជា​ផ្លូវការ ដែល​នាំ​ឲ្យ​កីឡាករ​របស់​ក្លឹប​តោ​ខៀវ Chelsea ២ រូប កំពុង​មាន​ឈ្មោះ​កាន់​ពាន​របស់ UEFA ចំនួន ២ រួច​មក​ហើយ​នៅ​កំឡុង​ឆ្នាំ​តែ​មួយ។

Emerson/Jorginho
Jorginho

នោះ​គឺ​ក្រោយ​ពេល​ដែល Chelsea ឈ្នះ​ពាន Champions League ហើយ​វត្តមាន​ខ្សែ​ការពារ Emerson និង​ខ្សែ​បម្រើ Jorginho ទើប​តែ​មក​លើក​ពាន European Championship កាល​ពី​យប់​មិញ​នេះ​ទៀត។ យ៉ាង​ណា​ពួក​គេ​នឹង​មាន​ឱកាស​អាច​ឈ្នះ​ពាន​ទី ៣ របស់ UEFA បាន​នៅ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់។

Chelsea-Villarreal

នោះ​គឺ​នៅ​ការ​ប្រកួត​រវាង​ក្រុម​ឈ្នះ​ជើង​ឯក UCL គឺ​តោ​ខៀវ Chelsea ទល់​ក្រុម​ឈ្នះ​ជើង​ឯក UEL គឺ​ក្រុម​នាវា​លឿង Villarreal នៅ​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ១២ សីហា ជា​ការ​ដណ្តើម​ពាន UEFA Super Cup 2021។ កាល​ពី​ឆ្នាំ​ចាស់​ពាន​រង្វាន់​នេះ​ធ្លាក់​ទៅ​ដល់​ដៃ​ក្រុម Bayern Munich៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ [ផ្លូវការ] UEFA ប្រកាស​ឈ្មោះ​កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត​នៅ Euro ជា​អ្នក​ធ្លាក់​កាល​ពី​វគ្គ ៤ ក្រុម

និយាយ​ពី​កីឡាករ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ Euro 2020 គឺ​យើង​បាន​រក​ឃើញ​ហើយ នោះ​គឺ​ជា​អ្នកចាំទី Gianluigi Donnarumma រី​ឯ​ម្ចាស់​ស្បែក​ជើង​មាស​គឺ​ជា Cristiano Ronaldo ចុះ​ចំណែក​ឯ​កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត​វិញ បាន​ទៅ​លើ​នរណា?

តាម​ការ​សម្រេច​របស់ UEFA កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ Euro 2020 ឬ Young Player Of The Tournament ​គឺ​បាន​ទៅ​លើ​ខ្សែ​បម្រើ Pedri របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។ យុវជន​វ័យ ១៨ ឆ្នាំ​បាន​ធ្លាក់​ត្រឹម​វគ្គ ៤ ក្រុម ក្រោយ​ពី​អេស្ប៉ាញ​ចាញ់​អ៊ីតាលី​នៅ​បាល់​ប៉េណាល់​ទី​ថែម​ម៉ោង។

Pedri

លោក Luis Enrique ធ្លាប់​សរសើរ​កីឡាករ​របស់ Barcelona រូប​នេះ​ថា៖ “អ្វី​ដែល Pedri ធ្វើ​បាន​នៅ​ព្រឹត្តិការណ៍​សារ​នេះ ត្រឹម​វ័យ ១៨ ឆ្នាំ​គឺ​គ្មាន​នរណា​ធ្វើ​បាន​ឡើយ កុំ​ថា​ឡើយ​សូម្បី​តែ​ Andres Iniesta និយាយ​ទៅ​គេ​ពិត​ជា​អស្ចារ្យ និង​មាន​តែ​មួយ​គត់”។

Pedri
Pedri

គួរ​រំឭក​ថា កីឡាករ​ពាក់​អាវ​លេខ ២៦ ឲ្យ​ក្រុម​គោ​ក្រហម​អេស្ប៉ាញ គឺ​បាន​បង្ហាញ​វត្តមាន ៦២៩ នាទី​លើ​ទីលាន ដែល​សរុប​គឺ ៦ ប្រកួត ហើយ​មិន​បាន​បញ្ចប់​ទី ឬ Assist នោះ​ទេ។ អ្វី​ដែល​សំខាន់​គឺ​អត្រា​នៃ​ការ​បញ្ជូន​បាល់​ជោគជ័យ​របស់​គេ គឺ​ធ្វើ​បាន​ល្អ​ដល់​ទៅ ៩២ ភាគរយ ដោយ ៤៦៥ ប៉ះ ជោគជ៧យ​ដល់ ៤២៩ ប៉ះ​ទៅ​ហើយ។ ល្បឿន​ខ្ពស់​បំផុត​របស់ Pedri នៅ​ Euro សារ​នេះ គេ​រត់​បាន ៣០,៤ គ.ម/ម៉៕

ប្រភព៖ AF