ទោះ​មិន​ធ្លាប់​ដឹកនាំ តែ Mourinho សម្លឹង​ឃើញ​កីឡាករ​ជើង​ថ្មី​មួយ​រូប​នៅ Utd ចង់​មក​យក​មក Roma

អ្នកចាត់ការ​លោក Jose Mourinho ហាក់​កំពុង​សកម្ម​ខ្លាំង​ក្នុង​ការ​លៃលក​ថា​នឹង​ត្រូវ​យក​កីឡាករ​ចំណូល​ថ្មី​រូប​ណា​ខ្លះ ដើម្បី​ត្រៀម​បើក​រដូវ​កាល​ថ្មី ២០២១/២២ ខាង​មុខ ខណៈ​ដែល​ភារកិច្ច​ចម្បង​របស់​លោក គឺ​ត្រូវ​ធ្វើ​បែប​ណា​ជួយ AS Roma ឲ្យ​ត្រលប់​ទៅ​រក​ភាព​ល្អ​ប្រសើរ​វិញ ឬ​បាន​កៅអី​លេង Champions League សារ​ជា​ថ្មី។

Mourinho
Telles

ក្នុង​ចំណោម​គោលដៅ​ជា​ច្រើន​ដែល​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​សម្លឹង​ឃើញ ក៏​មាន​មួយ​រូប​នៅ​ក្លឹប​បិសាច​ក្រហម Manchester United នោះ​គឺ​ខ្សែ​ការពារ​ស្លាប​ឆ្វេង Alex Telles។

តាម​ប្រភព​ពី Calciomercato ចុះ​ផ្សាយ​ថា គ្រូ​ថ្មី​ Mourinho ចង់​បាន Telles មក​ជំនួស​តំណែង​ស្លាប​របស់ Leonardo Spinazzola ដែល​លោក​គិត​ថា​មិន​អាច​បន្ត​ជួយ​ក្រុម​ត​ទៅ​ទៀត​ឡើយ​នៅ​ពេល​ខាង​មុខ។ ណា​មួយ​ដោយ​យល់​ឃើញ​ថា Telles គេ​ក៏​ចង់​ចាកចេញ​ដែរ ព្រោះ​នៅ Old Trafford បាន​ត្រឹម​ជា​ស្រមោល​របស់ Luke Shaw ហើយ​នៅ​រដូវ​កាល​ក្រោយ ក៏​គេ​នៅ​តែ​ជឿ​ថា Shaw នឹង​មាន​ឱកាស​ច្រើន​ជាង Telles ក្រោយ​ពី​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ​អង់គ្លេស​នៅ Euro 2020 កន្លង​ទៅ។

Telles

រំឭក​ថា Telles ត្រូវ​បាន United ទិញ​យក​ពី​ក្លឹប Porto នៅ​តម្លៃ​ខ្លួន ១៥ លាន​អឺរ៉ូ កាល​ពី​ខែ​តុលា​ឆ្នាំ ២០២០ ហើយ​មក​ទល់​បច្ចុប្បន្ន​អាច​មាន​តម្លៃ​ផ្ទេរ​ចេញ​វិញ ២០ លាន​អឺរ៉ូ។ សុពលភាព​កុងត្រា​របស់​កីឡាករ​វ័យ ២៨ ឆ្នាំ ត្រូវ​ផុត​នៅ​ឆ្នាំ ២០២៤ ឯ​ណោះ៕

ប្រភព៖ Calciomercato

អានអត្ថបទបន្ទាប់៖ Ramos ប្រាប់​ឥត​លាក់បាំង អំពី​មូលហេតុ​មួយ​ដែល​ខ្លួន​ផ្ទេរ​មក PSG ទាំង​មិន​ស្ទាក់ស្ទើរ

ក្រោយ​ទំនេរ​ជើង​ពី​ក្លឹប Real Madrid បាន​ប៉ុន្មាន​សប្តាហ៍ Sergio Ramos ក៏​ប្រកាស​ភ្លាមៗ​អំពី​ដំណឹង​ផ្ទេរ​មក​ចូលរួម​នៅ​ក្លឹប​ថ្មី Paris Saint-Germain ជា​ផ្លូវការ ហើយ​តាម​ចចាមអារ៉ាម​លឺ​ថា​លោក​បដិ.សេធ​សំណើ​ក្លឹប​មួយ​ចំនួន​នៅ​អង់គ្លេស​ទៀត​ផង។

Ramos
Ramos

ជុំវិញ​ហេតុផល​ដែល​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ពុំ​មាន​ការ​ស្ទាក់ស្ទើរ ក្នុង​ការ​ផ្ទេរ​មក​ក្លឹប​បារាំង​សារ​នេះ សាមី​ខ្លួន​បញ្ជាក់​ថា ក៏​ដោយសារ​ឃើញ​ពី​ភាព​ស្រេក.ឃ្លាន​នៃ​ជ័យជម្នះ​របស់​កីឡាករ ហើយ​ខ្លួន​លោក​ផ្ទាល់​ចង់​ក្លាយ​ជា​ចំណែក​ជួយ​ក្លឹប​ឈ្នះ​ពាន Champions League ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត។

ម្ចាស់​ពាន​រង្វាន់ Champions League ៤ សម័យ​កាល Ramos និយាយ​ប្រាប់​ PSG TV ថា៖ “អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ក្លឹប​ [PSG] នេះ​បំផុត គឺ​ភាព​រឹងមាំ ជា​ស្រេក.ឃ្លាន​ក្នុង​ការ​ចង់​ទទួល​បាន​ជ័យជម្នះ​របស់​កីឡាករ”។

Ramos

លោក​បន្ត៖ “ពួក​គេ​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League រួចរាល់​ហើយ តែ​បាន​ត្រឹម​កៀក​នឹង​ទទួល​បាន​ជ័យជម្នះ ហើយ​នេះ​ជា​ចំណុច​អូស.ទាញ​ខ្ញុំ ហើយ​ប្រសិន​ខ្ញុំ​អាច​ចូលរួម​ចំណែក​ជួយ​បង្កើត​ជ័យជម្នះ​នៅ​ពេល​ខាង​មុខ​បាន វា​ពិត​ជា​រឿង​ដ៏​អស្ចារ្យ ជា​ក្តីស្រមៃ​ខ្ញុំ​ចង់​ឈ្នះ​ពាន Champions League លើក​ទី ៥ និង​លើក​ទី ១ សម្រាប់​ក្លឹប​របស់​យើង”៕

ប្រភព៖ SoccerLaduma