នាំ​ឲ្យ​ស្គាល់​កីឡាករ​វ័យ​ក្មេង​និង​ចំណាស់​បំផុត​ទាំង ១០ ដែល​ឈ្នះ​ពាន Ballon d’Or

ពាន​រង្វាន់ Ballon d’Or បើ​សួរ​ថា​តើ​កីឡាករ​រូប​ណា​ឈ្នះ​ច្រើន​បំផុត នោះ​គឺ​ជា Lionel Messi ដែល​បាន ៦ លើក និង Cristiano Ronaldo បាន ៥ លើក។ ប៉ុន្តែ​បើ​សួរ​ពី​កីឡាករ​វ័យ​ក្មេង​និង​ចំណាស់​ជាង​គេ ដែល​បាន​ឈ្នះ​ពាន​នេះ ជឿ​ថា​ប្រហែល​មិន​សូវ​មាន​អ្នក​ដឹង​នោះ​ទេ។

តាម​រយៈ​អត្ថបទ​នេះ CamboTrends នឹង​ច្បិច​លើក​មក​បង្ហាញ​នៅ​ឈ្មោះ​កីឡាករ​ទាំង ១០ ដែល​ធ្លាប់​ឈ្នះ​ពាន Ballon d’Or ទាំង​ស្ថិត​នៅ​វ័យ​ក្មេង​និង​ចំណាស់​បំផុត៖

វ័យ​ក្មេង​បំផុត​ដែល​ឈ្នះ Ballon d’Or

  1. Ronaldo Nazario ឆ្នាំ ១៩៩៧ មាន​អាយុ ២១ ឆ្នាំ និង ៩៥ ​ថ្ងៃ
  2. Michael Owen ឆ្នាំ ២០០១ មាន​អាយុ ២២ ឆ្នាំ និង ៤ ​ថ្ងៃ
  3. Lionel Messi ឆ្នាំ ២០០៩ មាន​អាយុ ២២ ឆ្នាំ និង ១៥៧ ​ថ្ងៃ
  4. George Best ឆ្នាំ ១៩៦៨ មាន​អាយុ ២២ ឆ្នាំ និង ២១២ ​ថ្ងៃ
  5. Oleg Blokhin ឆ្នាំ ១៩៧៥ មាន​អាយុ ២៣ ឆ្នាំ និង ៥៥ ​ថ្ងៃ

វ័យ​ចំណាស់​បំផុត​ដែល​ឈ្នះ Ballon d’Or

  1. Stanley Mathews ឆ្នាំ ១៩៥៦ មាន​អាយុ ៤១ ឆ្នាំ និង ៣១៧ ​ថ្ងៃ
  2. Lev Yashin ឆ្នាំ ១៩៦៣ មាន​អាយុ ៣៤ ឆ្នាំ និង ៥៥ ថ្ងៃ
  3. Alfredo di Stefano ឆ្នាំ ១៩៥៩ មាន​អាយុ ៣៣ ឆ្នាំ និង ១៦១ ​ថ្ងៃ
  4. Luka Modric ឆ្នាំ ២០១៨ មាន​អាយុ ៣៣ ឆ្នាំ និង ៨៤ ​ថ្ងៃ
  5. Fabio Cannavaro ឆ្នាំ ២០០៦ មាន​អាយុ ៣៣ ឆ្នាំ និង ៧៤ ​ថ្ងៃ៕

ប្រភព៖ Sportskeeda

អានអត្ថបទបន្ទាប់៖ Barcelona ពិចារណាផ្ដល់ជូន Griezmann ជាថ្នូរនាំយកខ្សែបម្រើម្នាក់របស់ Atletico

សំណើរនៃការដោះដូររវាង Barcelona និង Atletico Madrid ពាក់ព័ន្ធនឹងការត្រលប់របស់ Antoine Griezmann ទៅទឹកដី Wanda Metropolitano វិញ ជាថ្នូរនៃការប្ដូរ Saul Niguez មកទឹកដី Camp Nou។ ការដោះដូរនេះទំនងជាអាចធ្វើទៅបាននេះបើតាមការរាយការណ៍ពីសារព័ត៌មានអេស្ប៉ាញ MARCA។

Barcelona ត្រូវបានរាយការណ៍ថា ខិតកាន់តែជិតក្នុងការបន្ដកិច្ចសន្យាជាមួយតារាងឆ្នើម Lionel Messi រយៈពេល៥ឆ្នាំ ហើយក្លិបត្រូវបន្ថយការចំណាយលើប្រាក់ឈ្នួលកីឡាករ ដើម្បីស្របទៅនឹងច្បាប់ប្រាក់ខែដែលបានកំណត់ដោយ La Liga។

ទោះបី Griezmann បង្ហាញទម្រង់លេងល្អប្រសើរឡើងវិញក្ដី ប៉ុន្ដែដោយសារថ្លៃឈ្នួលខ្ពស់របស់គេ អាចជាបញ្ហាចំបងដែល Barca ចង់លក់រូបគេចេញ ស្របពេលក្លិបទើបនាំយកខ្សែប្រយុទ្ធឆ្នើម Sergio Aguero និង Memphis Depay មកចូលក្រុម។

ដោយឡែក Saul មានបំណងចង់ចាកចេញពី Atletico ក្រោយពុំសូវទទួលបានឱកាសចូលលេងបានទៀងទាត់ ក្រោមការដឹកនាំដោយលោក Diego Simeone ហើយការមកដល់នៃខ្សែបម្រើ Rodrigo de Paul បានជំរុញឱ្យការចាកចេញរបស់គេ កាន់តែមានភាគរយខ្ពស់។ ដូច្នេះការផ្លាស់ប្ដូរគ្នារវាង Griezmann និង Saul អាចត្រូវបានធ្វើឡើងដោយក្លិបធំទាំងពីរនៅអេស្ប៉ាញ៕

ប្រភព៖ Football Espana