Cassano ថា​ឲ្យ Donnarumma បើ​ល្អ​មែន​ពិត មិន​គួរ​ផ្ទេរ​ទៅ PSG ទេ ត្រូវ​ផ្ទេរ​មក​ក្លឹប ៣ នេះ

អតីត​ខ្សែ​ប្រយុទ្ធ​នៅ​ក្លឹប Antonio Cassana បាន​និយាយ​ចំៗ​ទៅ​កាន់​ Gianluigi Donnarumma ក្រោយ​សម្រេច​ការ​ផ្ទេរ​ទៅ​ក្លឹប​បារាំង Paris Saint-Germain ថា​ការ​ផ្ទេរ​របស់​គេ ពុំ​មែន​នាម​ជា​អ្នកចាំទី​ល្អ​បំផុត​ក្នុង​លោក​ឡើយ។

Donnarumma

វ័យ​ត្រឹម ២២ ឆ្នាំ Donnarumma ហាក់​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ពិភព​បាល់ទាត់ ដោយ​កន្លង​មក​ទើប​តែ​ជួយ​ឲ្យ​អ៊ីតាលី​លើក​ពាន​រង្វាន់ Euro 2020 ហើយ​នេះ​ការ​យល់​ឃើញ​របស់ Cassano បែរ​ជា​មិន​គិត​ដូច្នោះ។ ផ្ទុយ​ទៅ​វិញ​ជឿ​ថា​ទម្លាប់​កីឡាករ​គួរ​ផ្ទេរ​ទៅ​ក្លឹប​កម្រិត​ខ្ពស់​ទាំង ៣ ដូច​ជា Real Madrid, Bayern Munich ឬ Barcelona ទើប​សម​ជា​កីឡាករ​ល្អ​បំផុត​មួយ។

Cassano
Donnarumma

នៅ​កិច្ច​សម្ភាសន៍​លើ​ប៉ុស្តិ៍ Bobo TV លោក Cassano និយាយ៖ “ហេតុអ្វី, ប្រសិន​គេ​ជា​អ្នកចាំទី​ល្អ​បំផុត​ក្នុង​លោក​មែន ចុះ​ម៉េច​មិន​ផ្ទេរ​ទៅ Bayern Munich, Real Madrid និង Barcelona បើ​យើង​ទៅ​មើល Neuer អាយុ​គេ​ ៣៦ ឆ្នាំ ដូច​ទៅ​នឹង Courtois និង Ter Stegen ដែល​ជា​អ្នកចាំទី​ល្អ​បំផុត ហើយ​ពួក​គេ​មិន​ផ្ទេរ​ទៅ PSG ឡើយ”។

Cassano

ជា​ការ​ពិត​បើ Donnarumma សម្រេច​ផ្ទេរ​ទៅ​ក្លឹប​ទាំង ៣ ខាង​លើ មាន​ភាគរយ​ខ្ពស់​គឺ​គេ​នឹង​មិន​បាន​ជាប់​ជម្រើស​ដំបូង​ឡើយ តែ​នៅ PSG តាម​ដឹង​អាច​ជា​ប្រជែង​យក​ឈ្នះ Keylor Navas ក៏​ដោយ​សារ​គេ​មាន​គុណភាព​បង្ហាញ​មក​ស្រាប់​នៅ Euro 2020 កន្លង​ទៅ៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ Barcelona ពិចារណាផ្ដល់ជូន Griezmann ជាថ្នូរនាំយកខ្សែបម្រើម្នាក់របស់ Atletico

សំណើរនៃការដោះដូររវាង Barcelona និង Atletico Madrid ពាក់ព័ន្ធនឹងការត្រលប់របស់ Antoine Griezmann ទៅទឹកដី Wanda Metropolitano វិញ ជាថ្នូរនៃការប្ដូរ Saul Niguez មកទឹកដី Camp Nou។ ការដោះដូរនេះទំនងជាអាចធ្វើទៅបាននេះបើតាមការរាយការណ៍ពីសារព័ត៌មានអេស្ប៉ាញ MARCA។

Barcelona ត្រូវបានរាយការណ៍ថា ខិតកាន់តែជិតក្នុងការបន្ដកិច្ចសន្យាជាមួយតារាងឆ្នើម Lionel Messi រយៈពេល៥ឆ្នាំ ហើយក្លិបត្រូវបន្ថយការចំណាយលើប្រាក់ឈ្នួលកីឡាករ ដើម្បីស្របទៅនឹងច្បាប់ប្រាក់ខែដែលបានកំណត់ដោយ La Liga។

ទោះបី Griezmann បង្ហាញទម្រង់លេងល្អប្រសើរឡើងវិញក្ដី ប៉ុន្ដែដោយសារថ្លៃឈ្នួលខ្ពស់របស់គេ អាចជាបញ្ហាចំបងដែល Barca ចង់លក់រូបគេចេញ ស្របពេលក្លិបទើបនាំយកខ្សែប្រយុទ្ធឆ្នើម Sergio Aguero និង Memphis Depay មកចូលក្រុម។

ដោយឡែក Saul មានបំណងចង់ចាកចេញពី Atletico ក្រោយពុំសូវទទួលបានឱកាសចូលលេងបានទៀងទាត់ ក្រោមការដឹកនាំដោយលោក Diego Simeone ហើយការមកដល់នៃខ្សែបម្រើ Rodrigo de Paul បានជំរុញឱ្យការចាកចេញរបស់គេ កាន់តែមានភាគរយខ្ពស់។ ដូច្នេះការផ្លាស់ប្ដូរគ្នារវាង Griezmann និង Saul អាចត្រូវបានធ្វើឡើងដោយក្លិបធំទាំងពីរនៅអេស្ប៉ាញ៕

ប្រភព៖ Football Espana