Man Utd នឹងមិនអនុញ្ញាតឲ្យតារាឆ្នើមខ្លួនរូបនេះចាកចេញដាច់ខាត បើទោះក្នុងលក្ខខណ្ឌខ្ចីជើងក៏ដោយ

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាមិនចាប់អារម្មណ៍ក្នុងការអនុញ្ញាតឲ្យកីឡាករ Alex Telles ចាកចេញពីទឹកដី Old Trafford ក្នុងលក្ខខណ្ឌខ្ចីជើងនោះ នៅពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះវិលត្រលប់មកវិញ ។

Alex Telles

ជាក់ស្តែងកីឡាករវ័យ ២៨ ឆ្នាំរូបនេះ បង្ហាញខ្លួន ២៤ លើកឱ្យក្រុម United កាលពីរដូវកាលមុន ក្រោយផ្ទេរពីកាន់ក្រុម Porto ប៉ុន្តែទោះជាយ៉ាងណាគេនៅតែមិនអាចប្រជែងជាមួយ Luke Shaw នៅតំបន់ការពារស្លាបឆ្វេងបាននោះទេ ។

Alex Telles

ហើយមិនតែប៉ុណ្ណោះ មានរបាយការណ៍ថ្មីមួយបានអះអាងថាក្រុម Roma បានទាក់ទងមកកាន់គ្រូបង្វឹកលោក Ole Gunnar Solskjaer ដើម្បីពិភាក្សាទៅលើកិច្ចព្រមព្រៀងខ្ចីជើង ដែលអាចទៅរួចមួយសម្រាប់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ នៅមុនពេលរដូវកាល ២០២១-២២ ចាប់ផ្តើមឡើងវិញ ។

តែទោះយ៉ាងក៏ណា បើយោងតាមអ្នកកាសែតអ៊ីតាលីល្បីឈ្មោះ លោក Fabrizio Romano បាននិយាយថាក្រុមម្ចាស់ជើងឯកអង់គ្លេស ២០ សម័យកាល នឹងមិនអនុញ្ញាតឲ្យ Telles ចាកចេញទៅនៅក្នុងកិច្ចសន្យារយៈពេលខ្លីណាមួយនោះទេ ។

Alex Telles

គួរបញ្ជាក់ផងដែរថា Telles នៅមានតែមកិច្ចសន្យាជាមួយក្រុមម្ចាស់ដី Old Trafford រយ:ពេល ៣ ឆ្នាំទៀត ខណ:កាលពីរដូវកាលមុន គេបានបង្ហាញខ្លួនត្រឹមតែ ៩ លើកប៉ុណ្ណោះ នៅក្នុងក្របខ័ណ្ឌ Premier League ដោយ assist ឲ្យមិត្តរួមក្រុមចំនួន ៤ លើកផងដែរ ៕

ប្រភព: Sportbible

អានអត្ថបទបន្ទាប់៖ Takefusa Kubo អាចនឹងចូលរួមក្រុមជើងឯក Copa del Rey 2019-20 ក្រោមលក្ខខណ្ឌខ្ចីជើង

កីឡាករ Takefusa Kubo របស់ Real Madrid ទំនងជាត្រូវចំណាយពេលមួយរដូវកាលបន្ថែមទៀត លេងក្រោមលក្ខខណ្ឌខ្ចីជើង សម្រាប់រដូវកាល ២០២១-២២។

 

កីឡាករជនជាតិជប៉ុនរូបនេះ បានផ្លាស់មកចូលរួមក្លិបអធិរាជស ក្នុងឆ្នាំ២០១៩ ប៉ុន្ដែគេមិនទាន់មានឱកាសបង្ហាញវត្តមានសម្រាប់ក្រុមធំ Real Madrid នៅឡើយទេ ទោះបីជាទទួលបានការសរសើរពីអតីតអ្នកចាត់ការ Zinedine Zidane ក៏ដោយ។

គេត្រូវបានដាក់ឱ្យក្លិប Real Mallorca ខ្ចីជើងក្នុងរដូវកាល ២០១៩-២០ មុនពេលបន្ដលេងនៅ Villarreal និង Getafe ហើយថ្មីៗមានលេចលឺដំណឹងថា ក្លិបនៅលីគកំពូលអេស្ប៉ាញមួយទៀតគឺ Real Sociedad ក៏ត្រៀមខ្ចីជើងកីឡាករជនជាតិជប៉ុនរូបនេះ ពី Real Madrid ដែរ។

តាមការរាយការណ៍ពីសារព័ត៌មាន AS បានឱ្យដឹងថា ប្រធានផ្នែកបច្ចេកទេសរបស់ La Real លោក Roberto Olabe នៅបន្ដការចង់បាន អតីតកីឡាករថ្នាលរបស់ Barcelona រូបនេះ មកលេងក្នុងក្រុមរបស់លោក។

La Real ដែលជាម្ចាស់ជើងឯក Copa del Rey 2019-20 ចង់បានខ្សែបម្រើដែលមានសមត្ថភាពបង្កើតឱកាស មកពង្រឹងក្រុម ដើម្បីប្រជែងពានរង្វាន់ក្នុងស្រុក និង Europa League៕

ប្រភព៖ Football Espana