មេធំ Marotta បញ្ជាក់ថាតារាឆ្នើមរបស់ Arsenal និង Man Utd ទាំង ២ រូបនេះ សុទ្ធតែស្ថិតក្នុងបញ្ជីគោលដៅរបស់ Inter

នាយកប្រតិបត្តិរបស់ Inter Milan លោក Beppe Marotta បានធ្វើការបញ្ជាក់អំពិចំណាប់អារម្មណ៍របស់ក្លឹប នៅក្នុងការចុះហត្ថលេខាលើកីឡាករ Hector Bellerin របស់ក្រុម Arsenal និង Alex Telles របស់ក្រុមបិសាចក្រហម Manchester United ។

Beppe Marotta
Alex Telles

ជាក់ស្តែងក្លិបនៅក្របខ័ណ្ឌ Serie A មួយនេះ កំពុងតែផ្តោតទៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ដើម្បីស្វែងរកជម្រើសថ្មីបន្ថែមទៀត បន្ទាប់ពីកីឡាករ Achraf Hakimi បានបញ្ចប់ការផ្ទេរទៅកាន់ក្លិប Paris Saint-Germain កាលពីពេលថ្មីៗកន្លងទៅ ។

Achraf Hakimi

ហើយយ៉ាងណាមិញ ពេលនេះលោក Marotta ហាក់កំំពុងបញ្ជាក់ថាកីឡាករ Bellerin នឹងត្រូវកំណត់ថាជាអ្នកមកជំនួសតំណែងរបស់ខ្សែការពារសញ្ជាតិម៉ារ៉ុក ស្របពេលតារាឆ្នើមរបស់ក្រុម Man United កីឡាករ Telles ក៏ស្ថិតនៅក្នុងរ៉ាដារបស់ពួកគេផងដែរ ដើម្បីយកមកពង្រឹងនៅតំបន់ការពារបន្ថែមទៀត ។

Bellerin
Alex Telles

មិនតែប៉ុណ្ណោះ ដោយសួរអំពីលទ្ធភាពក្នុងការចុហត្ថលេខានាំយក Bellerin ចូលក្រុមនៅរដូវក្តៅនេះ លោក Marotta បានប្រាប់ទូរទស្សន៍ Sky Italia ថា ៖ “គាត់គឺជាកីឡាករដែលអ្នកលើកយកមកនិយាយ ហើយយើងពិតជាមានចំណាប់អារម្មណ៍លើគាត់ ប៉ុន្តែខ្ញុំនឹងមិននិយាយអ្វីច្រើននោះទេ ពីព្រោះគាត់មិនមែនជាកីឡាកររបស់យើង ” ។

Bellerin

លើសពីនេះបុរសវ័យ ៦៤ ឆ្នាំរូបនេះ បាននិយាយបន្ថែមពីចំណាប់អារម្មណ៍ក្លិប ទៅលើ Telles ទៀតថា ៖ “ខ្ញុំនឹងមិនបដិសេធអ្វីទាំងអស់ ប៉ុន្តែនៅពេលនេះយើងកំពុងផ្តោតលើការវាយតម្លៃរាល់ឱកាសទាំងអស់ ដោយយើងមិនចាំបាច់ប្រញាប់យកនរណាមួយមកធ្វើជាគោលដៅចម្បងនោះឡើយ ” ៕

ប្រភព: Goal

អានអត្ថបទបន្ទាប់៖ Solskjaer បញ្ជាក់ពីអនាគតរបស់ Lingard ជាមួយ Manchester United

លោក Ole Gunnar Solskjaer បានអះអាងថា ខ្សែបម្រើ Jesse Lingard ស្ថិតក្នុងគម្រោងរបស់លោកនៅ Manchester United រដូវកាលនេះ បន្ទាប់ពីគេបានបង្ហាញទម្រង់លេងល្អទល់នឹង Derby County។

Lingard បង្ហាញភាពលេចធ្លោក្នុងការប្រកួតមិត្ដភាពមុនបើករដូវកាល ដោយបានព្យាយាមស៊ុតទីគូប្រកួត តែបុកនឹងរបារទី នៅក្នុងតង់ទី២។

ដោយឡែកក្លិបញញួរធំ West Ham ក៏រំពឹងថាអាចខ្ចីជើង កីឡាកររូបនេះម្ដងទៀតក្នុងរដូវកាលថ្មី ប៉ុន្ដែអ្នកចាត់ការបិសាចក្រហមលោក Solskjaer បានបញ្ជាក់ថា Lingard ស្ថិតនៅក្នុងគម្រោងរបស់លោក សម្រាប់រដូវកាលថ្មីនេះ។

លោកបាននិយាយថា៖ “Jesse Lingard បានត្រលប់មកវិញហើយ មានភាពចែងចាំង ហើយគេចង់តស៊ូដណ្ដើមតំណែងរបស់គេ។ អ្វីដែលគេបានធ្វើកាលពីរដូវកាលមុន បង្ហាញថាគេជា Jesse ពិតប្រាកដ។ ពេលនេះយើងនៅខ្វះខាតចំណុចមួយចំនួន ដូច្នេះស្ថិតនៅក្នុងគម្រោង នៅពេលនេះ”៕

ប្រភព៖ talkSPORT