​នៅ​អូឡាំពិក​ក្រុម ១០ នេះ​មាន​ប្រព័ន្ធ​កីឡាករ​ថ្លៃ​បំផុត តែ​បារាំង​ធ្លាក់​មក​ឈរ​លេខ ៥

ការ​ប្រកួត​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​ក្តៅ សម្រាប់​ផ្នែក​បាល់ទាត់​នឹង​ចាប់​ដំណើរការ​ពី​ថ្ងៃ​ទី ២២ ​កក្កដា​នេះ​ត​ទៅ​ហើយ ដោយ​កន្លង​មក​យើង​ក៏​បាន​ចែករំលែក​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង អំពី​ក្រុម​ដែល​មាន​ឈ្មោះ​ចូលរួម​ការ​ប្រកួត និង​ច្បាប់ក្រម​ខ្លះៗ​នៅ​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ។

មក​ដល់​អត្ថបទ​នេះ យើង​សម្រង់​ទិន្នន័យ​ពី TransferMarkt ដោយ​បង្ហាញ​នៅ​ប្រព័ន្ធ​កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​ទាំង ១០ ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​វិញ​ម្តង។ ក្នុង​នោះ​ឃើញ​ថា បារាំង​ដែល​ឈរ​លេខ ២ នៅ​កម្រិត​សកលលោក បែរ​ជា​ធ្លាក់​មក​លេខ ៥ នៅ​អូឡាំពិក។

បញ្ជាក់ នេះ​ជា​ការ​បូក​សរុប​បញ្ចូល​គ្នា​នៃ​ប្រព័ន្ធ​កីឡាករ​រួម​របស់​ក្រុម​នីមួយៗ មិន​ថា​តែ​កីឡាករ​នៅ​ជម្រើស​ដំបូង និង​កីឡាករ​បម្រុង។ ប៉ុន្តែ​នៅ​អូឡាំពិក​មាន​ឈ្មោះ​យុវជន​ក្រោម​អាយុ ២៣ ឆ្នាំ​សឹង​តែ​ទាំង​អស់ ហើយ​អ្នក​លើ​អាយុ ២៣ ឆ្នាំ​តែ ៣ រូប​ប៉ុណ្ណោះ អ៊ីចឹង​ទើប​មាន​ការ​ប្រែប្រួល​ខ្លាំង។

អេស្ប៉ាញ ​តម្លៃ ៥៦៣ លាន​អឺរ៉ូ

អេស្ប៉ាញ

ប្រេស៊ីល ​តម្លៃ ៣៦៣,៧ លាន​អឺរ៉ូ
អាល្លឺម៉ង់ តម្លៃ ១២៨,៣ លាន​អឺរ៉ូ
អាហ្សង់ទីន ​តម្លៃ ១២៨,១ លាន​អឺរ៉ូ
បារាំង ​តម្លៃ ១២១,៥ លាន​អឺរ៉ូ

បារាំង

កូឌីវ័រ តម្លៃ ១១៨,៨ លាន​អឺរ៉ូ
ម៉ិកស៊ីកូ តម្លៃ ៩៤,១ លាន​អឺរ៉ូ
ជប៉ុន តម្លៃ ៧៧,៨ លាន​អឺរ៉ូ

ជប៉ុន

កូរ៉េ​ខាង​ត្បូង តម្លៃ ២៩,៥ លាន​អឺរ៉ូ
អេហ្សីប​ តម្លៃ ១៨,៧ លាន​អឺរ៉ូ៕

ប្រភព៖ TransferMarkt

អានអត្ថបទបន្ទាប់៖ Zola៖ “ជា​ឆ្នាំ​ដ៏​អស្ចារ្យ​របស់ Messi ជាមួយ​ជម្រើស​ជាតិ តែ​ម្នាក់​នេះ​សក្តិសម​ឈ្នះ​ Ballon d’Or ជាង”

ជា​ការ​ពិត​នៅ​ឆ្នាំ ២០២១ នេះ សម្រាប់ Lionel Messi អាច​រាប់​បាន​ជា​ពេលវេលា​ដ៏​អស្ចារ្យ​បំផុត​ក្នុង​អាជីព​របស់​លោក ក្រោយ​ពី​បាន​ជួយ​អាហ្សង់ទីន​យក​ឈ្នះ​នៅ​ពាន​រង្វាន់ Copa America ជា​លើក​ដំបូង។

សមិទ្ធផល​នេះ ក៏​នាំ​ឲ្យ​កើត​មាន​មតិ​ជា​ច្រើន​និយាយ​ថា Lionel Messi អាច​នឹង​ក្លាយ​ជា​ម្ចាស់​ពាន Ballon d’Or នៅ​ឆ្នាំ ២០២១ ដែល​ជា​លើក​ទី ៧ ក្នុង​អាជីព​របស់​លោក តែ​តាម​ការ​យល់​ឃើញ​របស់​អតីត​កីឡាករ​ជម្រើស​ជាតិ​អ៊ីតាលី​លោក Gianfranco Zola បាន​និយាយ​ផ្ទុយ​ស្រឡះ ថា​គួរ​តែ Jorginho ទើប​ជា​អ្នក​សក្តិសម​ជាង។

Zola
Messi

Zola និយាយ៖ “ឥឡូវ​យើង​កំពុង​និយាយ​អំពី​កីឡាករ​ដ៏​អស្ចារ្យ​ដូច​ជា Messi ដែល​បាន​ឈ្នះ​ពាន​ជា​លើក​ដំបូង​ជាមួយ​ជម្រើស​ជាតិ​របស់​គេ តែ​បើ​សួរ​ថា ពាន​ [Ballon d’Or] គួរ​ផ្តល់​ឲ្យ Jorginho ឬ​អត់? ខ្ញុំ​គិត​ថា គេ​សក្តិសម​នឹង​ទទួល​បាន​វា​ជាង ព្រោះ​គេ​គឺ​ជា​អ្នក​ដែល​បង្កើត​តុល្យភាព និង​បង្កើត​ល្បឿន​សម្រាប់​ក្រុម ហើយ​ Chelsea ពិត​ជា​សំណាង​ដែល​មាន​កីឡាករ​ដូច​ជា Jorginho”។

លោក​បន្ថែម​ថា៖ “ការ​ដែល​ Jorginho គេ​សក្តិសម​នឹង​ទទួល​បាន​នេះ មិនមាន​ន័យ​ថា​ដោយសារ​ការ​លេង​នៅ​កម្រិត​ដ៏​ខ្ពស់​របស់​គេ​តែ​មួយ​មុខ​នោះ​ទេ ទៀត​សោត​ក៏​ដោយសារ​គេ​ស្ថិត​ក្នុង​ក្រុម​ដែល​លេចធ្លោ​ស្រាប់​ផង អ៊ីចឹង​វា​កាន់​តែ​មាន​ប្រៀប​បន្ថែម​ទៀត”។

Jorginho

ជា​ការ​ពិត និយាយ​ពី​សមិទ្ធផល​សម្រេច​បាន គឺ Jorginho ជោគជ័យ​ជាង Messi ដោយ​ក្រៅ​ពី​ឈ្នះ Euro 2020 ជាមួយ​អ៊ីតាលី នៅ​ក្លឹប Chelsea លោក​ក៏​ជា​ចំណែក​ជួយ​ក្រុម​លើក​ពាន UEFA Champions League រដូវ​កាល ២០២០/២១ កន្លង​ទៅ​ផង​ដែរ៕

ប្រភព៖ AF