(វីដេអូ) រត់​ចម្ងាយ ៦០ ម៉ែត្រ ល្បឿន Haaland ចាញ់​តែ​បុគ្គល​ម្នាក់​នេះ​គត់​ក្នុង​លោក

Erling Haaland បាន​ឈាន​មក​ដល់​វ័យ ២១ ឆ្នាំ​ហើយ នៅ​ថ្ងៃ​ទី ២១ ​កក្កដា ឆ្នាំ​ ២០២១ នេះ។ យុវជន​សញ្ជាតិ​ន័រវែស​បាន​បង្កើត​ផ្លែផ្កា​ជោគជ័យ​ជា​ច្រើន ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​រក​គ្រាប់​បាល់ ដែល​បច្ចុប្បន្ន​នាំ​ឲ្យ​គេ​កំពុង​ក្លាយ​ជា​កីឡាករ​មាន​ហាងឆេង​ថ្លៃ​ខ្លួន​ខ្ពស់​បំផុត​មួយ បន្ទាប់​ពី Kylian Mbappe។

ក្នុង​ចំណោម​ជោគជ័យ​ជា​ច្រើន​ដែល Haaland ធ្លាប់​បាន​ធ្វើ​កន្លង​មក យើង​សូម​ច្បិច​ជ្រុង​មួយ​មក​រំឭក​ឡើង​វិញ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ល្បឿន ដែល​ជឿ​ថា​គ្នា​យើង​ច្រើន​នៅ​ចាំ ការ​រត់​ប្រើ​ល្បឿន​ដ៏​លឿន​របស់​គេ​កាល​ពី​ប្រកួត​ទល់ PSG នៅ Champions League។

Haaland

នៅ​កំឡុង​ខែ​កុម្ភៈ ឆ្នាំ ២០២០ ក្នុង​ការ​ប្រកួត​រវាង PSG-Dortmund នៅ​បាល់ Counter Attack ពេល​ដែល Jadon Sancho ព្យាយាម​អូស​បាល់​ឡើង​ទៅ​លើ ក៏​ឃើញ​មាន Haaland រត់​មក​យ៉ាង​លឿន ដ្បិត​មិន​ទទួល​បាន​ការ​បញ្ជូន​បាល់​ក្តី តែ​គេ​នៅ​តែ​ជឿ​ថា សន្ទុះ​នៃ​ល្បឿន​របស់​ខ្សែ​ប្រយុទ្ធ​ន័រវេស​ពិត​ជា​អស្ចារ្យ លឿន​ដូច​ជា​ស្តេច​រត់​ប្រណាំង Usain Bolt អ៊ីចឹង។

ស្ថិតិ​វាស់ស្ទង់​ពេល​នោះ គឺ​ចម្ងាយ ៦០ ម៉ែត្រ Haaland គេ​ប្រើ​ពេល ៦,៦៤ វិនាទី ហើយ​បើ​សួរ​ថា​នេះ​លឿន​ជាង​គេ​បង្អស់​ក្នុង​លោក​ឬ​អត់? ចម្លើយ​គឺ​ អត់​ទេ ដោយ​ធៀប​នឹង​កំណត់ត្រា​បុគ្គល​ដែល​ធ្វើ​បាន​លឿន​បំផុត​នៅ​ចម្ងាយ ៦០ ម៉ែត្រ នោះ​គឺ​អត្តពលិក Christian Coleman ជនជាតិ​អាមេរិក ដែល​ប្រើ​ពេល​ត្រឹម ៦,៣៤ វិនាទី​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​ ២០១៨។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://twitter.com/i/status/1229863758408945672

យ៉ាង​ណា​បើ​យើង​ក្រឡេក​ទៅ​ការ​លេង​នៅ​ក្របខ័ណ្ឌ Bundesliga ឯ​ណោះ​វិញ នៅ​រដូវ​កាល​មុន ២០២០/២១ ក៏ Haaland បាន​បញ្ចេញ​សមត្ថភាព​នៃ​ការ​ប្រើប្រាស់​ល្បឿន​របស់​គេ​មក​ដែរ ដោយ​រត់​បាន​ល្បឿន ៣៦,០៤ គ.ម/ម៉ លឿន​ជាង​ទាំង Thuram, Davies និង Coman ទៅ​ទៀត៕

ប្រភព៖ GiveMeSport

អានអត្ថបទបន្ទាប់៖ Tottenham និង Arsenal កំពុង​ប្រជែង​គ្នា ​លើ​ការ​នាំ​យក​ស្រមោល​មួយ​រូប​នៅ Barcelona

កីឡាករ​ដែល​មិន​បាន​លេង​ជាប់លាប់ ហើយ​ត្រឹម​ជា​តួ​រង នោះ​គេ​ហៅ​ថា​ជា “ស្រមោល​នៃ​ក្លឹប” ដោយ​ជា​ទូទៅ​ពួក​គេ​ក៏​មិន​អាច​បន្ត​ការ​ឈរ​ជើង​យូរ​ដែរ ហើយ​បើ​មាន​ក្លឹប​ណា​ចង់​បាន មើល​ឃើញ​ថា​សក្តិសម គេ​ប្រាកដ​ជា​ទៅ។

Neto

នៅ​អ្នក​មាន​បុណ្យ Barcelona អ្នកចាំទី​ដៃ​ទី​ពីរ Neto ក៏​យើង​រាប់​ថា ជា​ស្រមោល​ម្នាក់​ដែរ ព្រោះ​គេ​សឹង​តែ​គ្មាន​ឱកាស​បាន​លេង​តែ​ម្តង ដោយ​រៀងរាល់​ការ​ប្រកួត​គឺ Ter Stegen សឹង​តែ​ម៉ៅ​ដាច់ ហើយ​ប៉ុន្មាន​ឆ្នាំ​មក​នេះ កីឡាករ​ប្រេស៊ីល​បាន​ត្រឹម​តែ​អង្គុយ​ទស្សនា​ការ​ប្រកួត។

ស្រប​ពេល​ដែល​សុពលភាព​កុងត្រា​របស់​គេ​នៅ Camp Nou ឈាន​មក​ដល់​ឆ្នាំ​ចុង​ក្រោយ​ផង ក៏​មាន​របាយការណ៍​ថា Neto គិត​ចង់​ចាកចេញ​នៅ​រដូវ​ក្តៅ​នេះ​ហើយ ខណៈ​ក្លឹប​ដែល​ចង់​បាន​គេ មាន​ក្លឹប​ធំ ២ នៅ​អង់គ្លេស​មាន Tottenam Hotspur និង Arsenal ដែល​កំពុង​ប្រជែង​គ្នា។ នេះ​បើ​តាម​របាយការណ៍​ពី Mundo Deportivo បាន​ចុះ​ផ្សាយ។

Arteta
Neto

ប្រភព​សង្កត់​ធ្ងន់​ថា Barcelona នឹង​ទាមទារ​តម្លៃ​ខ្លួន Neto ប្រមាណ ១៤ លាន​អឺរ៉ូ ដែល​នេះ​មិន​ជា​ថ្លៃ​ពេក​នោះ​ទេ។ គួរ​រំឭក​ថា Neto ត្រូវ​បាន Barcelona យក​ចេញ​ពី Valencia នៅ​ឆ្នាំ ២០១៩ ជាមួយ​តម្លៃ ២៦ លាន​អឺរ៉ូ​ឯ​ណោះ តែ​ចាយ​ពេល​រយៈ​ពេល ២ ឆ្នាំ គេ​លេច​មុខ​ឲ្យ​ក្លឹប​បាន​ ១៧ ប្រកួត​គត់ ដោយ​របូត ១៥ គ្រាប់​និង Clean Sheet ៧ លើក៕

ប្រភព៖ BeSoccer

អានអត្ថបទបន្ទាប់៖ ឃើញនៅលេងល្អ Juventus ត្រៀមតកុងត្រាថែមឲ្យកីឡាករកាន់ឆ្នាំរបស់ខ្លួនម្នាក់ រយ:ពេលមួយឆ្នាំទៀត

ក្រុម Juventus ត្រូវគេរាយការណ៍ថាកំពុងត្រៀមចុះកុងត្រាលើកីឡាករ Giorgio Chiellini សារឡើងវិញ បន្ទាប់ពីខ្សែការពារជើងចាស់រូបនេះ បានក្លាយជាកីឡាករគ្មានតម្លៃខ្លួន ក្រោយផុតកិច្ចសន្យាជាមួយក្លិបនៅក្នុងខែនេះ ។

Giorgio Chiellini

ជាក់ស្តែង Chiellini បានក្លាយជាផ្នែកដ៏សំខាន់សម្រាប់ក្រុម Juventus បន្ទាប់ពីបានចំណាយពេលអស់ ១៧ រដូវកាលនៅឯទីក្រុងទួរីន ប៉ុន្តែទោះជាយ៉ាងណាអនាគតបច្ចុប្បន្នរបស់លោក ហាក់ដូចជាមិនប្រាកដប្រជាទេ បន្ទាប់ពីកិច្ចសន្យាបច្ចុប្បន្នត្រូវអស់សុពលភាព កាលពីចុងខែមិថុនាកន្លងទៅ ។

Giorgio Chiellini

តែទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាមរបាយការណ៍ថ្មីមួយពី Calcio Mercato បានបង្ហាញឲ្យដឹងថាក្រុមយក្ស Serie A គ្រោងនឹងផ្តល់ជូន Chiellini នូវកិច្ចសន្យាថ្មីរយ:ពេលមួយឆ្នាំបន្ថែមទៀត ដើម្បីអាចឲ្យគេស្នាក់នៅជាមួយក្លិបបន្តទៀត ។

Giorgio Chiellini

មិនតែប៉ុណ្ណោះ ខ្សែការពាររូបនេះក៏ត្រូវបានគេរាយការណ៍ផងដែរថានឹងត្រូវកាត់បន្ថយប្រាក់ឈ្នួលបន្តិចបន្តួច ដើម្បីអាចទទួលបានកិច្ចព្រមព្រៀងថ្មីនេះ ហើយវាក៏ត្រូវបានគេរំពឹងផងដែរថាក្លិបនឹងធ្វើការប្រកាសអំពីការចុះកិច្ចសន្យានេះ នៅក្នុងពេលឆាប់ៗខាងមុខ ៕

ប្រភព: Allfootball