Greenwood បង្ហើបឈ្មោះកីឡាករដែលជាគូប្រជែងពិបាកតតាំងបំផុត

ខ្សែប្រយុទ្ធ Mason Greenwood របស់ក្លិប Manchester United បានជ្រើសរើ កីឡាករ Joe Bryan របស់ Fulham ជាគូប្រជែងដែលពិបាកតតាំងបំផុតនៅក្នុងអាជីពរបស់ខ្លួន។

Greenwood ត្រូវបានចាត់ទុកថា ជាខ្សែប្រយុទ្ធវ័យក្មេងដែលបង្កការលំបាកដល់តំបន់ការពាររបស់គូប្រកួត ចាប់តាំងពីគេបានចូលរួមក្រុមធំរបស់ Man Utd ក្នុងឆ្នាំ ២០១៩។

កីឡាករវ័យ១៩ឆ្នាំរូបនេះ ត្រូវប្រឈមជាមួយខ្សែការពារឆ្នើមៗជាច្រើនរូបនៅក្នុងការប្រកួត ប៉ុន្ដែគេបានអះអាងថា Bryan ជាខ្សែការពារដែលបង្កការលំបាកសម្រាប់គេក្នុងការលេងប្រយុទ្ធទល់នឹង Fulham កាលពីរដូវកាលមុន។

Greenwood បាននិយាយថា៖ “ខ្ញុំប្រហែលជាត្រូវនិយាយថា វាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ប៉ុន្ដែ តើអ្នកដឹងពី Bryan ដែលជាកីឡាករម្នាក់របស់ Fulham ទេ?”។

“គេធ្វើឱ្យខ្ញុំគ្មានគម្លាតវាយសម្រុក គ្មានឱកាសប៉ះបាល់ នៅពេលយើងលេងជាមួយពួកគេនៅក្នុងទឹកដី និងនៅក្រៅដី។ វាជាការប្រកួតមួយក្នុងចំណោមការប្រកួតដ៏លំបាកសម្រាប់យើង”៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ ជើងចាស់ Minto ថា Man United គួរទុកលុយដែលទិញ Sancho ពី Dortmund មកទិញតារាឆ្នើមនៅ PL រូបនេះវិញ

ក្លិប Manchester United គួរតែយកប្រាប់ចំណាយលើការផ្ទេរ Jadon Sancho ពីក្លិប Borussia Dortmund ទៅចាត់ចែងទិញខ្សែប្រយុទ្ធ Harry Kane វិញល្អជាង នេះបើតាមការលើកឡើងរបស់លោក Scott Minto។

ក្លិបបិសាចក្រហមបានបង្ហាញមហិច្ឆតាឈ្នះពានរង្វាន់ សម្រាប់រដូវកាលនេះ ដោយមានកីឡាករឆ្នើមៗច្រើនរូប ជាគោលដៅដែលពួកគេបានកំណត់ ខណៈការបង្ហាញខ្លួនជាផ្លូវការរបស់ Sancho នឹងធ្វើឡើងនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

Man Utd បានចំណាយ៧៣លានផោនទៅលើការផ្ទេរ Sancho ពី Dortmund ខណៈបច្ចុប្បន្នពួកគេកំពុងរិះរកវិធីនាំយកខ្សែការពារ Raphael Varane របស់ក្លិប Real Madrid ដែលនឹងមានតម្លៃផ្ទេរខ្ពស់ផងដែរពីក្លិប Real Madrid។

ទោះយ៉ាងណាក្ដី អតីតខ្សែការពាររបស់ក្លិប Charlton លោក Scott Minto យល់ថាទឹកប្រាក់៧៣លានផោនដែលបានចំណាយទិញ Sancho គឺចាយខុសតំបន់ដែលត្រូវពង្រឹងក្រុមហើយ។

លោក Minto បានថ្លែងប្រាប់ Kick Off ថា លុយទាំងប៉ុន្មាននេះគួរតែចំណាយក្នុងការផ្ទេរលើការចុះហត្ថលេខាយក Kane វិញល្អជាង៕

ប្រភព៖ talkSPORT