(វីដេអូ) អ្នក​គាំទ្រ​ឈូ.ឆរ​ថា Bruno ទៅ​ប្រកួត​តៃក្វាន់ដូ​នៅ​អូឡាំពិក តាម​ពិត​អ៊ីចឹង​សោះ!

នៅ​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ផ្នែក​កីឡា​តៃក្វាន់ដូ គេ​បាន​ប្រទះ​ឃើញ​អត្តពលិក​មួយ​រូប ដែល​មាន​មុខមាត់​សឹង​តែ​ដូច Bruno Fernandes ដែល​ជា​កីឡាករ​បាល់ទាត់​ទាំង​ស្រុង ហើយ​ក៏​ផ្ទុះ​ការ​ចាប់​អារម្មណ៍ មាន​គេ​ចែកចាយ​ជា​ច្រើន​ថា Bruno ទៅ​ទាត់​តៃក្វាន់ដូ​នៅ​អូឡាំពិក​ស្ងាត់ៗ។

Khalil
Bruno

យ៉ាង​ណា​នេះ​មិនមែន​ជា​ការ​ពិត​ឡើយ ដោយ​ដូច​បញ្ជាក់​ពី​ខាង​លើ គេ​ជា​អត្តពលិក​មួយ​រូប​ផ្សេង​ទៀត​ប៉ុណ្ណោះ ហើយ​មាន​ឈ្មោះ​ថា Mohamed Khalil Jendoubi សញ្ជាតិ​ទុយណេស៊ី មាន​ទម្ងន់ ៥៨ គីឡូក្រាម ហើយ​សារ​នេះ​ជា​ការ​មក​ចូលរួម​នៅ​អូឡាំពិក​ជា​លើក​ដំបូង។

Khalil

យ៉ាង​ណា​តាម​ការ​ឆ្លើយឆ្លង​រវាង​អ្នក​សារព័ត៌មាន និង Khalil បែរ​ជា​ប្រដូច​គេ​ទៅ​នឹង​កីឡាករ​មួយ​រូប​ផ្សេង​ទៀត​វិញ។ អ្នក​សារព័ត៌មាន​សួរ​ថា៖ “មនុស្ស​ជា​ច្រើន​និយាយ​ថា​អ្នក​មុខ​ដូច​ជា Bruno Fernandes?” ស្រាប់​តែ Khalil ឆ្លើយ៖ “ខ្ញុំ​មិន​ដឹង​ថា​គាត់​ជា​កីឡាករ​ម្នាក់​ណា​ទេ តែ​មិត្តភ័ក្ដិ​របស់​ខ្ញុំ​ភាគ​ច្រើន​គេ​និយាយ​ថា ខ្ញុំ​មាន​មុខ​ដូច​ជា Mesut Ozil”។ ចុះ​គ្នា​យើង​វិញ គិត​ថា Khalil មុខ​ស្រដៀង​នរណា​ដែរ?

ទស្សនា​វីដេអូ​ខាង​ក្រោម៖

អានអត្ថបទបន្ទាប់៖ Spurs យល់ព្រមលក់តារាឆ្នើមរបស់ខ្លួនមួយរូប ក្នុងសំណើតម្លៃត្រឹម ១៣ លានផោន

ក្រុម Tottenham Hotspur ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលក់ខ្សែការពារកណ្តាល Toby Alderweireld នៅរដូវក្តៅនេះ ចំពេលគ្រូបង្វឹកថ្មីលោក Nuno Espirito Santo ហាក់កំពុងខិតជិតនាំយកជម្រើសខ្សែការពារថ្មីម្នាក់ ចូលក្រុមរបស់លោកវិញផងដែរ ។

Toby Alderweireld

ជាក់ស្តែងក្រុមមាន់ខ្នាយមាស កំពុងមានភាពសកម្មខ្លាំងនៅមុនពេលទីផ្សារដោះដូរកីឡាករបើកដំណើការ ហើយឥឡូវនេះវាត្រូវបានគេរាយការណ៍ថាពួកគេកំពុងតែខិតជិត ក្នុងការព្រមព្រៀងគ្នាជាមួយក្រុម Atalanta ជុំវិញការចុះហត្ថលេខាមួយ សម្រាប់កីឡាករ Cristian Romero ។

Cristian Romero​

យ៉ាងណា ជុំវិញការពិភាក្សានេះ គេនឹងអាចមើលឃើញកីឡាករ Alderweireld ត្រូវចាកចេញពីពហុកីឡដ្ឋាន Tottenham វិញ មុនពេលដែលសមាជិកថ្មីមកដល់ ស្របពេលរបាយការណ៍ពី The Telegraph បានឲ្យដឹងថា Spurs បានយល់ព្រមលើតម្លៃខ្លួនប្រមាណ ១៣ លានផោន សម្រាប់ខ្សែការពារសញ្ជាតិប៊ែលហ្សិករូបនេះរួចហើយ ជាមួយនឹងក្លិប Al-Duhail ។

Toby Alderweireld

រំលឹកថា Alderweireld បានបានផ្ទេរមកពីក្លិប Atletico Madrid ក្នុងឆ្នាំ ២០១៥ ដោយបច្ចុប្បន្នរូបគេនៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះសម្រាប់កុងត្រាជាមួយក្រុម Spurs ហើយក្លិបមានចេនតាលក់រូបគេនៅរដូវក្តៅនេះ ដើម្បីអាចរកចំណូលបន្ថែមបានខ្លះ និងច្រៀសវាងការចេញដោយឥតតម្លៃខ្លួននៅរដូវក្តៅឆ្នាំក្រោយ ៕

ប្រភព: Sportbible