Atletico Madrid ចាប់ចិត្តខ្សែបម្រើម្នាក់របស់ Man City ដើម្បីមកជំនួស Saul ដែលត្រៀមចាកចេញឆាប់ៗនេះ

អ្នកចាត់ការ Diego Simeone របស់ Atletico Madrid នឹងចំណាយលុយអំឡុងទីផ្សារដោះដូរ ដើម្បីនាំយកខ្សែបម្រើមកចូលក្រុម ប្រសិនបើ Saul Niguez ចាកចេញនៅក្នុងខែកក្កដានេះ។

កីឡាករជនជាតិអេស្ប៉ាញ មានការលេចលឺចចាមអារ៉ាមថា នឹងចាកចេញពីក្លិបអេស្ប៉ាញមុនចាប់ផ្ដើម La Liga រដូវកាល ២០២១-២២ បន្ទាប់ពីគេមិនស្ថិតនៅក្នុងបញ្ជីជម្រើសដំបូងរបស់លោក Simeone។

ក្លិបយក្សអង់គ្លេស​ Manchester United ត្រូវបានរាយការណ៍ថា ស្ថិតនៅក្នុងបេក្ខភាពជួរមុខ ក្នុងការចុះហត្ថលេខាខ្សែបម្រើអេស្ប៉ាញរូបនេះ នៅប៉ុន្មានសប្ដាហ៍ខាងមុខ ប្រសិនបើ Atletico បើកចំហការចរចា។

ប្រសិនបើ Saul ចាកចេញពីក្រុមការពារតំណែងជើងឯកលីគកំពូលអេស្ប៉ាញពិតមែន នោះលោក Simeone នឹងរកកីឡាករថ្មីមកជំនួស ដោយតាមការរាយការណ៍ពី Mundo Deportivo បានឱ្យដឹងថា ខ្សែបម្រើ Yangel Herrera របស់ Manchester City ជាជម្រើសមួយក្នុងចំណោមនោះ។

កីឡាករជនជាតិនីហ្សេរីយ៉ា Herrera មិនមានកន្លែងឈរជើងនៅក្នុងក្រុម Man City នោះទេ ហើយគេត្រូវបានដាក់ឱ្យក្លិប Granada ខ្ចីជើង២រដូវកាលចុងក្រោយមកនេះ។ Atletico អាចនឹងធានាការផ្ទេរ ដែលពួកគេបានដាក់តម្លៃ២៣លានអឺរ៉ូ ប៉ុន្ដែក៏មានការប្រកួតប្រជែងពីក្លិបនៅអង់គ្លេស ផងដែរ ដែលចង់បានកីឡាករវ័យ២៣ឆ្នាំរបស់ Man City៕

ប្រភព៖ Football Espana

អានអត្ថបទបន្ទាប់៖ ក្រុមមួយនៅអាស៊ីហាលអាវមុនគេ ក្នុងវិញ្ញាសាបាល់ទាត់បុរសនៅតូក្យូអូឡាំពិក

ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ យកបាន៣ពិន្ទុពីអារ៉ាប៊ីសាអ៊ូឌីត ៣-២ ទោះនៅសល់តែកីឡាករ១០រូបលើទីលាន ក្នុងការប្រកួតវគ្គចែកពូលតូក្យូអូឡាំពិក កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

កីឡាករ Nadiem Amiri ជាអ្នករកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់អាល្លឺម៉ង់ ប៉ុន្ដែត្រូវបានខ្សែបម្រើ Sami Al-Najei រកគ្រាប់បាល់តាមស្មើជូនអារ៉ាប៊ី សាអូឌីត។

ខ្សែបម្រើ Ragnar Ache បានរកគ្រាប់បាល់នាំមុខជាថ្មីសម្រាប់អាល្លឺម៉ង់ នៅចុងតង់ទី១ ប៉ុន្ដែត្រូវបាន Al-Najei តាមស្មើជាថ្មី។ កីឡាករ Amos Pieper ត្រូវបានបណ្ដេញចេញពីទីលាន ក្រោយបង្កកំហុសលើ Al-Najei នៅនាទីទី៦៧។

ទោះយ៉ាងណាក្ដី អាល្លឺម៉ង់នៅតែមានឱកាសរកបាន៣ពិន្ទុពីការប្រកួតនោះ នៅពេលដែល Felix Uduokai តែតបញ្ចូលទីគ្រាប់បាល់ជ័យជម្នះ ពីការបញ្ជូនបាល់ជ្រុងដោយខ្សែប្រយុទ្ធ Max Kruse។

អារ៉ាប៊ីសាអូឌីត ត្រូវហាលអាវត្រឹមវគ្គចែកពូលនៃព្រឹត្តិការណ៍តូក្យូអូឡាំពិកជាផ្លូវការ ទោះនៅសល់មួយប្រកួតក៏ដោយ បន្ទាប់ពីបរាជ័យពីរប្រកួត ក្រោមថ្វីជើងអាល្លឺម៉ង់ និងកូឌីវ័រ ហើយប្រកួតចុងក្រោយពួកគេត្រូវប៉ះប្រេស៊ីល៕