រាប់​ទាំង​ចាស់​ក្មេង នេះ​កីឡាករ ១០ រូប​ មាន​តម្លៃ​ខ្ពស់​បំផុត​ប្រចាំ​អូឡាំពិក ២០២០

ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​ក្តៅ ២០២០ ដែល​លើក​ពេល​មក​ធ្វើ​នៅ​ឆ្នាំ​ ២០២១ នេះ ខាង​វិញ្ញាសា​បាល់ទាត់​បុរស​ក៏​សង្កេត​ឃើញ​គ្នា​យើង នាំ​គ្នា​តាមដាន​បាន​ច្រើន​ផង​ដែរ។

ដូច​អ្នក​បាន​ដឹង​ស្រាប់​ហើយ​នៅ​អូឡាំពិក​ខុស​ពី​ព្រឹត្តិការណ៍​ឯ​ទៀត ដោយ​នេះ​ដូច​ជា​ការ​ប្រកួត​បាល់ទាត់​ក្រោម​អាយុ ២៣ ឆ្នាំ​អ៊ីចឹង ​ព្រោះ​កីឡាករ​ក្នុង​ក្រុម​ទាំង​អស់ អាច​មាន​អ្នក​លើស​អាយុ ២៣ ឆ្នាំ​តែ​ ៣ រូប​ប៉ុណ្ណោះ។ ចុះ​អ្នក​ដឹង​ទេ​ថា​នៅ​ព្រឹត្តិការណ៍​សារ​នេះ កីឡាករ​ណា​ទៅ​មាន​ហាងឆេង​ថ្លៃ​ខ្លួន​ខ្ពស់​បំផុត?

បើ​តាម​របាយការណ៍​ពី Sportskeeda យើង​បង្ហាញ​ឈ្មោះ​អ្នក​ទាំង ១០ ដូច​ខាង​ក្រោម៖

១០) Douglas Luiz (ប្រេស៊ីល) ​តម្លៃ ៣៥ លាន​អឺរ៉ូ


៩) Mikel Merino (អេស្ប៉ាញ)​ តម្លៃ ៤០ លាន​អឺរ៉ូ
៨) Carlos Soler (អេស្ប៉ាញ ​តម្លៃ ៤០ លាន​អឺរ៉ូ
៧) Diego Carlos (ប្រេស៊ីល) ​តម្លៃ ៤៥ លាន​អឺរ៉ូ
៦) Pau Torres (អេស្ប៉ាញ) តម្លៃ ៥០ លាន​អឺរ៉ូ
៥) Dani Olmo (អេស្ប៉ាញ) តម្លៃ ៥០ លាន​អឺរ៉ូ
៤) Franck Kessie (កូឌីវ័រ) តម្លៃ ៥០ លាន​អឺរ៉ូ


៣) Richarlison ​(ប្រេស៊ីល) តម្លៃ​ ៥៥ លាន​អឺរ៉ូ
២) Mikel Oyarzabal (អេស្ប៉ាញ) តម្លៃ ៧០ លាន​អឺរ៉ូ
១) Pedri (អេស្ប៉ាញ) តម្លៃ ៨០ លាន​អឺរ៉ូ

ប្រភព៖ Sportskeeda

អានអត្ថបទបន្ទាប់៖ ក្លឹប​ណា​ចង់​បាន ទម្លាក់​សំណើ​មក ខាង Man Utd ដាក់​ឈ្មោះ ១០ រូប​នេះ​លើ​ទីផ្សារ​ដោះដូរ

ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ហាក់​កំពុង​មមាញឹក​ខ្លាំង ជា​ពិសេស​បណ្តា​ក្លឹប​ដែល​មាន​ផែនការណ៍​ក្នុង​ការ​នាំ​យក​និង​លក់​ចេញ​កីឡាករ នៅ​ពេល​តែ​មួយ។ ដូច​គ្នា​នឹង​ Manchester United គឺ​មាន​ចចាមអារ៉ាម​ពី​ការ​នាំ​យក​ចំណូល​ថ្មី​ចូល​ក្រុម​ជា​ច្រើន ហើយ​ទន្ទឹម​នោះ​ពួក​គេ​ក៏​ត្រូវ​ការ​លក់​ចេញ​ច្រើន​វិញ​ដែរ ដើម្បី​សម្រួល​ដល់​ការ​ចំណាយ។

Martial

បើ​តាម​របាយការណ៍​ពី EPSN បាន​ឲ្យ​ដឹង​ថា ខាង​បិសាច​ក្រហម​កំពុង​ដាក់​បញ្ជី​ឈ្មោះ​កីឡាករ ១០ រូប​ទៅ​លើ​ទីផ្សារ​ដោះដូរ ហើយ​បណ្តា​ក្លឹប​ណា​ត្រូវ​ការ អាច​ដាក់​សំណើ​ចរចា​តម្លៃ​ផ្ទេរ​បាន។ ក្នុង​នោះ​មាន​ដូច​ជា Jesse Lingard, Phil Jones, Brandon Williams, Diogo Dalot, Alex Telles, Andreas Pereira, Daniel James, Anthony Martial, Dean Henderson ឬ David de Gea និង Paul Pogba។

អ្នក​ទាំង​អស់​នោះ សុទ្ធ​តែ​កៀក​នឹង​ផុត​កុងត្រា ហើយ​ខ្លះ​ទៅ​លែង​សូវ​ត្រូវ​ការ​លើ​ទីលាន ជាក់ស្តែង​ដូច Lingard, Jones, James និង Pereira ជា​ដើម សឹង​តែ​មិន​បាន​បង្ហាញ​ខ្លួន​សូម្បី​ម្តង​នៅ​រដូវ​កាល​ទោល។ ចំពោះ​រឿងរ៉ាវ​ Pogba ដោយសារ​គេ​មិន​ព្រម​ទទួល​យក​សំណើ​ថ្លៃ​ពលកម្ម​ថ្មី ហើយ​អេះ.អុញ​ចង់​ចាកចេញ ទើប​នាំ​ឲ្យ​ក្លឹប​សម្រេច​ចង់​ជ្រេ​គេ​ចេញ​មុន​អស់​កុងត្រា​នៅ​ឆ្នាំ​ក្រោយ។

Lingard
Henderson

គួរ​រំឭក​ថា​នៅ​រដូវ​កាល ២០២១/២២ ក្រុម​ដឹកនាំ​ដោយ​លោក Ole Gunnar Solskjaer បាន​នាំ​យក​កីឡាករ​ថ្មី​ចូល​ក្រុម​ចំនួន ២ រូប​ហើយ​ មាន Jadon Sancho នៅ​តម្លៃ​ ៨៥ លាន​អឺរ៉ូ និង​ Tom Heaton នៅ​ការ​ផ្ទេរ​ឥត​តម្លៃ​ខ្លួន។ រី​ឯ​អ្នក​ចាកចេញ មាន​ដូច​ជា Sergio Romero, Tahith Chong និង Joel Pereira៕

ប្រភព៖ Sportsmole