Ole ប្រាប់​ច្បាស់ៗ​កីឡាករ​ឈុត​ធំ​រូប​នេះ មិន​អាច​ជួយ United បើក​រដូវ​កាល​ថ្មី​នា​ខែ​សីហា​ទេ

ក្លឹប​បិសាច​ក្រហម Manchester United នឹង​ត្រូវ​បើក​ការ​ប្រកួត​នៅ​ជំនួប​បើក​ឆាក​ក្របខ័ណ្ឌ Premier League ​នា​ថ្ងៃ​ទី ១៤ ​សីហា ទល់​ក្លឹប​ Leeds United។ យ៉ាង​ណា​តាម​ការ​បញ្ជាក់​ច្បាស់លាស់​ពី​អ្នកចាត់ការ​លោក Ole Gunnar Solskjaer និយាយ​ថា ខ្សែ​ការពារ​ស្លាប​ Alex Telles នឹង​មិន​អាច​ជួយ​ក្រុម​ក្នុង​កំឡុង​ពេល​នោះ​ឡើយ។

Ole
Telles

Solskjaer បាន​និយាយ​ប្រាប់​គេហទំព័រ​ផ្លូវការ​របស់​ក្លឹប Man Utd ថា៖ “ពិត​ជា​សោក.ស្តាយ​ដែល​វា​ជា​ដំណឹង​មិន​ល្អ​សម្រាប់ Alex Telles ព្រោះ​គេ​ជួប​បញ្ហា​របួ.ស​ក​ជើង​ ហើយ​ស្ថានភាព​លើស​ពី​ការ​រំពឹង​ទុក​របស់​យើង ដោយ​គេ​នឹង​ត្រូវ​សម្រាក​បន្តិច ពោល​គឺ​ពេញ​មួយ​ខែ​សីហា​ហ្នឹង​តែ​ម្តង”។

ដូច្នេះ​មាន​ន័យ​ថា ទាំង​ជំនួប​ទល់ Brentford, Preston និង Everton ដែល​ជា​ប្រកួត​កម្តៅ​សាច់ដុំ​ក្តី ក៏ Telles មិន​អាច​មក​ចូលរួម​នោះ​ដែរ។ រី​ឯ​ប្រកួត​ផ្លូវការ​ដូច​ជា​ការ​ប៉ះ Leeds, Southampton, Wolves គឺ​កីឡាករ​ប្រេស៊ីល​មិន​អាច​ជួយ​ក្រុម​បាន​ឡើយ លុះ​ត្រា​ណា​តែ​ប្រកួត​ទល់ Newcastle នា​ថ្ងៃ​ទី ១១ ​កញ្ញា ទើប​សង្ឃឹម​អាច​ត្រលប់​មក​វិញ​ទាន់​ពេល។

Telles

គួរ​បញ្ជាក់​ថា ស្ថានភាព​របស់ Telles ពេល​នេះ​ក៏​មិន​សូវ​ល្អ​នោះ​ដែរ ព្រោះ​លឺ​ដំណឹង​ថា​គេ​អាច​ជា​ចាកចេញ ណា​មួយ​ស្រប​ពេល Luke Shaw កំពុង​ឡើង​ជើង​ផង អ៊ីចឹង​តំណែង​ការពារ​ស្លាប​ឆ្វេង គឺ​ប្រាកដ​ជា ១០០ ភាគរយ​នឹង​ធ្លាក់​ទៅ​លើ​កីឡាករ​អង់គ្លេស៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ ក្រោយ​អស់​ពី Sancho ទៅ Haaland ​ផ្ញើ​ពាក្យ​នេះ​ភ្លាម ​ទៅ​ដៃ​គូ​ថ្មី Donyell Malen

នៅ​រដូវ​កាល​ក្រោយ ២០២១/២២ ក្លឹប Borussia Dortmund នឹង​ត្រូវ​ខក.ខាន​កីឡាករ​សំខាន់ Jadon Sancho ដែល​បាន​ផ្ទេរ​ទៅ​ក្លឹប Manchester United ហើយ​ជំនួស​មក​វិញ​ដោយ​ចំណូល​ថ្មី​វ័យ ២២ ឆ្នាំ នោះ​គឺ Donyell Malen។

Haaland/Malen

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហូឡង់ ត្រូវ​បាន​ក្លឹប Dortmund ទិញ​ចេញ​ពី​ក្លឹប PSV នៅ​តម្លៃ​ផ្ទេរ ៣០ លាន​អឺរ៉ូ។ កាល​នៅ​ក្លឹប​ចាស់ យុវជន​រូប​នេះ​ក៏​លេង​បាន​ល្អ​ណាស់​ដែរ ដោយ ១១៦​ ប្រកួត​ គេ​រក​បាន ៥៥ គ្រាប់​និង Assist ២៤ លើក។

ដោយឡែក​សម្រាប់ Haaland ដែល​មាន​អាយុ​តិច​ជាង Malen ប្រហែល​ជា ១ ឆ្នាំ បាន​និយាយ​ទៅ​ចំណូល​ថ្មី​នេះ​ថា៖ “ខ្ញុំ​ប្រាប់​ទៅ​កាន់​គាត់​ ថា​គាត់​ត្រូវ​តែ​ផ្តល់​បាល់​ Assist ឲ្យ​ខ្ញុំ​ឲ្យ​បាន​ច្រើន មិន​អ៊ីចឹង​ទេ​ខ្ញុំ​ខឹ.ង​គាត់​ហើយ”។ សារ​នេះ​ក៏​ជា​ការ​បិទ​ភ្លើង​ខៀវ​មួយ​ដែរ សម្រាប់​បណ្តា​ក្លឹប​ដែល​ចង់​បាន​កីឡាករ​ន័រវែស ជាក់ស្តែង​ដូច​ជា​ក្លឹប Chelsea ព្រោះ​មាន​ន័យ​ថា Haaland គេ​មាន​ឆន្ទៈ​ចង់​លេង​ឲ្យ Dortmund នា​រដូវ​កាល​ក្រោយ​ច្បាស់ណាស់។

Malen
Haaland

រំឭក​ថា​ក្លឹប​ជញ្ជាំង​លឿង​របស់​អាល្លឺម៉ង់ ត្រូវ​ឆ្លង​កាត់​ប្រកួត​មិត្តភាព​តែ​មួយ​ទៀត​ប៉ុណ្ណោះ ទល់ Bologna នៅ​ថ្ងៃ​ទី ៣០ ​កក្កដា​នេះ មុន​ចូល​ដល់​ការ​ប្រកួត​ជុំ​ទី ១ នៃ​ពាន DFB-Pokal ហើយ​រំលង​មួយ​សប្តាហ៍​បើក​ឆាក​នៅ Bundesliga ទល់​ក្រុម​ខ្លាំង Frankfurt រួច​ត្រូវ​ទៅ​ប៉ះ Dortmund នៅ​ការ​ដណ្តើម​ពាន DFL-Supercup មួយ​បន្ថែម​ទៀត៕

ប្រភព៖ BR/Football