Arsenal កំពុងទាក់ទងចង់បានកីឡាករម្នាក់ ដែល Messi ធ្លាប់សរសើរថាល្អមិនដាច់មិនពីមាត់

យោតាមកាសែត The Telegraph ថ្មីៗនេះបានរាយការណ៍ថាក្លិបកាំភ្លើងធំ Arsenal កំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកថាលើស្ថានភាពរបស់ខ្សែប្រយុទ្ធ Lautaro Martinez នៅក្នុងក្រុម Inter Milan ។

Lautaro Martinez

ជាក់ស្តែង Martinez ត្រូវបានគេចាត់ទុកថាជាកីឡាករលេចធ្លោមួយរូបក្នុងពេលបច្ចុប្បន្ន ខណ:សូម្បីតែខ្សែប្រយុទ្ធក្រុម Barcelona កីឡាករ Lionel Messi ក៏ធ្លាប់បានលើកសរសើររូបគេមិនដាច់ពីមាត់ផងដែរ ថាជាខ្សែប្រយុទ្ធដ៏ល្អបំផុតមួយ អំឡុងពេលជួយក្រុមជម្រើសជាតិអាហ្សង់ទីនលើកពានរង្វាន់ Copa America រួមគ្នា នាពេលកន្លងទៅ ។

Lautaro Martinez

តែទោះជាយ៉ាងណាអនាគតអាហ្សង់ទីនរូបនេះនៅឯទឹកដី San Siro មើលទៅហាក់មិនមានភាពច្បាស់លាស់នោះទេ ដោយសារតែក្លិប Inter អាចត្រូវបានបង្ខំលក់តារាឆ្នើមនៅក្នុងក្រុមពួកគេរូបនេះចេញ ដើម្បីបង្វិលលុយសម្រាប់ជ្រោមជ្រែងទៅលើហិរញ្ញវត្ថុរបស់ក្លិប ដែលកំពុងជួបបញ្ហាខ្លាំង ។

Lautaro Martinez

មិនតែប៉ុណ្ណោះក្លិបនៅក្របខ័ណ្ឌ Serie A មួយនេះ ក៏បានបង្ហាញផងដែរថា Martinez អាចនឹងមានតម្លៃខ្លួនប្រមាណ ៧៧ លានផោន នៅពេលទីផ្សារដោះដូរបើកដំណើរការឡើងវិញ នៅរដូវក្តៅនេះ ៕​

ប្រភព: Mirror

អានអត្ថបទបន្ទាប់៖ ប្រេស៊ីលប៉ះអេហ្ស៊ីបនៅវគ្គ៨ក្រុម ខណៈក្រុមជើងឯករងឆ្នាំចាស់ហាលអាវត្រឹមវគ្កចែកពូល

ក្រុមការពារតំណែងជើងឯកបាល់ទាត់អូឡាំពិក ប្រេស៊ីល បានធានាកៅអីវគ្គ៨ក្រុមចុងក្រោយ ប៉ុន្ដែក្រុមជើងឯករងអាល្លឺម៉ង់ហាលអាវត្រឹមវគ្គចែកពូលនេះហើយ។

ខ្សែប្រយុទ្ធ Richarlison រកគ្រាប់បាល់បានពីរគ្រាប់ចុងម៉ោងជូនក្រុមប្រេស៊ីល ដែលបានយកឈ្នះអារ៉ាប៊ីសាអូឌីត ព្រមទាំងរក្សាតំណែងកំពូលតារាងនៃពូល D ខណៈកូឌីវ័រ ឈរតំណែងលេខ២ ក្រោយស្មើអាល្លឺម៉ង់ ១។

ក្នុងពូល B ក្រុមកូរ៉េខាងត្បូងលត់ហុងដូរ៉ាស ក្ដោនតំណែងកំពូលតារាង ខណៈណូវ៉ែលសេឡង់ដែលស្មើ ជាមួយរ៉ូម៉ានី ឈរនៅំណាត់ថ្នាក់លេខ២។

ចំណែកឯក្រុមម្ចាស់ផ្ទះជប៉ុន ក្លាយជាក្រុមតែមួយគត់ដែលបញ្ចប់វគ្គចែកពូលដោយជ័យជម្នះគ្រប់ប្រកួត ដោយបានបំបាក់បារាំង ថ្ងៃប្រកួតបិទឆាក ខណៈម៉ិកស៊ីកូឈរចំណាត់ថ្នាក់លេខ២ ក្រោយឈ្នះអាហ្វ្រិកខាងត្បូង ០។

អេហ្ស៊ីបធានាតំណែងលេខ២នៃពូល C ក្រោយឈ្នះអូស្ដ្រាលី ខណៈអេស្ប៉ាញដែលស្មើ អាហ្សង់ទីន កាន់កាប់តំណែងកំពូលតារាង។

ក្រុមដែលត្រូវប៉ះគ្នាវគ្គ៨ក្រុមចុងក្រោយមានដូចជា៖

ជប៉ុន vs. ណូវ៉ែលសឺឡង់

អេស្ប៉ាញ vs. កូឌីវ័រ

កូរ៉េខាងត្បូង vs. ម៉ិកស៊ីកូ

ប្រេស៊ីល vs. អេហ្ស៊ីប