មេធំ Hainer ផ្តាំប្រាប់ច្បាស់ៗទៅកាន់ Chelsea ថាតារាឆ្នើមក្រុម Bayern រូបនេះ គឺមិនមែនសម្រាប់លក់ទេ

ក្លិប Bayern Munich បានផ្តាំប្រាប់ទៅកាន់ក្រុមតោខៀវ Chelsea ថាខ្សែប្រយុទ្ធ Robert Lewandowski នឹងមិនសម្រាប់លក់ នៅរដូវក្តៅនេះនោះទេ ។

Robert Lewandowski 

ជាក់ស្តែងក្រុមតោខៀវ Chelsea កំពុងស្ថិតនៅក្នុងទីផ្សារដោះដូរ ដើម្បីស្វែងរកជម្រើសខ្សែប្រយុទ្ធថ្មីបន្ថែម ស្របពេលក្លិបនៅអង់គ្លេសមួយនេះ Erling Haaland ជាគោលដៅកំពូលមួយរបស់ខ្លួន បើទោះបីជាខ្សែប្រយុទ្ធរបស់ក្រុម Borussia Dortmund នឹងត្រូវធ្វើឲ្យពួកគេចំណាយយ៉ាងហោចណាស់ ១៥០ លានផោនក៏ដោយ ។

Erling Haaland

តែទោះជាយ៉ាងជាក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League ក៏នៅតែកំពុងស្វែងរកជម្រើសផ្សេងៗទៀតផងដែរ ដោយគោលដៅចុងក្រោយនេះ គឺជាខ្សែប្រយុទ្ធ Lewandowski ។

Robert Lewandowski

ប៉ុន្តែប្រធានក្លឹប Bayern លោក Herbert Hainer បានធ្វើការប្តេជ្ញាចិត្តថា Lewandowski នឹងមិនចាកចេញទៅទីណានោះទេ ដោយគេនឹងយល់ព្រមលេងឲ្យក្លិបបន្តរហូតដល់អស់សុពលភាពកុងត្រា ហើយថាមិនត្រូវខ្សែប្រយុទ្ធប៉ូឡូញរូបនេះ ថែមទាំងអាចយល់ព្រមចុះកិច្ចសន្យាថ្មីទៀតបន្ថែមទៀតផងដែរ ។

Robert Lewandowski

លើសពីនេះបុរសវ័យ ៦៧ ឆ្នាំនិយាយថា ៖ “ តាមគំនិតខ្ញុំ Lewandowski គឺជាខ្សែប្រយុទ្ធឆ្នើមបំផុតនៅលើពិភពលោក។ យើងរីករាយណាស់ដែលមានគាត់ នៅក្នុងក្រុមរបស់យើង។ គាត់នៅតែមានរយៈពេល ២ ឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់។ គាត់ពិតជានឹងលេងជាមួយ Bayern Munch បន្តទៀត ។ ខ្ញុំបាននិយាយវាពីរបីសប្តាហ៍មុនរួចមកហើយ ខ្ញុំអាចស្រមៃថាគាត់នឹងនៅជាមួយយើងបានយូរជាងនេះទៀត ។ ហើយគាត់ក៏នឹងគោរពកិច្ចសន្យារបស់គាត់ផងដែរ ” ៕

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ ប្រេស៊ីលប៉ះអេហ្ស៊ីបនៅវគ្គ៨ក្រុម ខណៈក្រុមជើងឯករងឆ្នាំចាស់ហាលអាវត្រឹមវគ្កចែកពូល

ក្រុមការពារតំណែងជើងឯកបាល់ទាត់អូឡាំពិក ប្រេស៊ីល បានធានាកៅអីវគ្គ៨ក្រុមចុងក្រោយ ប៉ុន្ដែក្រុមជើងឯករងអាល្លឺម៉ង់ហាលអាវត្រឹមវគ្គចែកពូលនេះហើយ។

ខ្សែប្រយុទ្ធ Richarlison រកគ្រាប់បាល់បានពីរគ្រាប់ចុងម៉ោងជូនក្រុមប្រេស៊ីល ដែលបានយកឈ្នះអារ៉ាប៊ីសាអូឌីត ព្រមទាំងរក្សាតំណែងកំពូលតារាងនៃពូល D ខណៈកូឌីវ័រ ឈរតំណែងលេខ២ ក្រោយស្មើអាល្លឺម៉ង់ ១។

ក្នុងពូល B ក្រុមកូរ៉េខាងត្បូងលត់ហុងដូរ៉ាស ក្ដោនតំណែងកំពូលតារាង ខណៈណូវ៉ែលសេឡង់ដែលស្មើ ជាមួយរ៉ូម៉ានី ឈរនៅំណាត់ថ្នាក់លេខ២។

ចំណែកឯក្រុមម្ចាស់ផ្ទះជប៉ុន ក្លាយជាក្រុមតែមួយគត់ដែលបញ្ចប់វគ្គចែកពូលដោយជ័យជម្នះគ្រប់ប្រកួត ដោយបានបំបាក់បារាំង ថ្ងៃប្រកួតបិទឆាក ខណៈម៉ិកស៊ីកូឈរចំណាត់ថ្នាក់លេខ២ ក្រោយឈ្នះអាហ្វ្រិកខាងត្បូង ០។

អេហ្ស៊ីបធានាតំណែងលេខ២នៃពូល C ក្រោយឈ្នះអូស្ដ្រាលី ខណៈអេស្ប៉ាញដែលស្មើ អាហ្សង់ទីន កាន់កាប់តំណែងកំពូលតារាង។

ក្រុមដែលត្រូវប៉ះគ្នាវគ្គ៨ក្រុមចុងក្រោយមានដូចជា៖

ជប៉ុន vs. ណូវ៉ែលសឺឡង់

អេស្ប៉ាញ vs. កូឌីវ័រ

កូរ៉េខាងត្បូង vs. ម៉ិកស៊ីកូ

ប្រេស៊ីល vs. អេហ្ស៊ីប