Kubo បន្ដរកគ្រាប់បាល់បាននៅអូឡាំពិក ខណៈជប៉ុនលត់បារាំងយ៉ាងចាស់ដៃ

ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន បានកក់កៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍តូក្យូអូឡាំពិក ក្រោយលត់បារាំង ក្នុងការប្រកួតចុងក្រោយនៃវគ្គចែកពូល។

ខ្សែបម្រើប្រយុទ្ធវ័យក្មេង Takefusa Kubo បន្តការរកគ្រាប់បាល់បានមួយប្រកួតបន្ថែមទៀតសម្រាប់ក្រុមសាម៉ូរ៉ៃជប៉ុនឈ្នះទាំងបីប្រកួតក្នុងវគ្គចែកពូល ដោយកន្លងមកពួកគេឈ្នះអាហ្វ្រិកខាងត្បូង និង ម៉ិកស៊ីកូ ១។

ក្រៅពីគ្រាប់បាល់របស់ Kubo ក្នុងជំនួបទល់នឹងបារាំង កីឡាករ៣រូបផ្សេងទៀតក៏រកបានម្នាក់មួយគ្រាប់ផងដែរ មានដូចជាHiroki Sakai, Koji Miyoshi និង Daizen Maeda ដែលធានាឲ្យក្រុមលោក Hajime Moriyasu ទទួលបាន៩ពិន្ទុពេញនិងឈរកំពូលតារាងនៃពូល A តែម្ដង។

ដោយឡែកក្រុមមាន់គកបារាំងនៅសល់គ្នាតែ១០នាក់ប៉ុណ្ណោះលើទីលាន បន្ទាប់ពីកីឡាករ Hajime Moriyasu ទទួលបានកាតក្រហមនៅនាទីទី៧២ ពេលដែលជប៉ុនមានគ្រាប់បាល់នាំមុខ៣គ្រាប់ទៅហើយ៕

អានអត្ថបទបន្ទាប់៖ ប្រេស៊ីលប៉ះអេហ្ស៊ីបនៅវគ្គ៨ក្រុម ខណៈក្រុមជើងឯករងឆ្នាំចាស់ហាលអាវត្រឹមវគ្កចែកពូល

ក្រុមការពារតំណែងជើងឯកបាល់ទាត់អូឡាំពិក ប្រេស៊ីល បានធានាកៅអីវគ្គ៨ក្រុមចុងក្រោយ ប៉ុន្ដែក្រុមជើងឯករងអាល្លឺម៉ង់ហាលអាវត្រឹមវគ្គចែកពូលនេះហើយ។

ខ្សែប្រយុទ្ធ Richarlison រកគ្រាប់បាល់បានពីរគ្រាប់ចុងម៉ោងជូនក្រុមប្រេស៊ីល ដែលបានយកឈ្នះអារ៉ាប៊ីសាអូឌីត ព្រមទាំងរក្សាតំណែងកំពូលតារាងនៃពូល D ខណៈកូឌីវ័រ ឈរតំណែងលេខ២ ក្រោយស្មើអាល្លឺម៉ង់ ១។

ក្នុងពូល B ក្រុមកូរ៉េខាងត្បូងលត់ហុងដូរ៉ាស ក្ដោនតំណែងកំពូលតារាង ខណៈណូវ៉ែលសេឡង់ដែលស្មើ ជាមួយរ៉ូម៉ានី ឈរនៅំណាត់ថ្នាក់លេខ២។

ចំណែកឯក្រុមម្ចាស់ផ្ទះជប៉ុន ក្លាយជាក្រុមតែមួយគត់ដែលបញ្ចប់វគ្គចែកពូលដោយជ័យជម្នះគ្រប់ប្រកួត ដោយបានបំបាក់បារាំង ថ្ងៃប្រកួតបិទឆាក ខណៈម៉ិកស៊ីកូឈរចំណាត់ថ្នាក់លេខ២ ក្រោយឈ្នះអាហ្វ្រិកខាងត្បូង ០។

អេហ្ស៊ីបធានាតំណែងលេខ២នៃពូល C ក្រោយឈ្នះអូស្ដ្រាលី ខណៈអេស្ប៉ាញដែលស្មើ អាហ្សង់ទីន កាន់កាប់តំណែងកំពូលតារាង។

ក្រុមដែលត្រូវប៉ះគ្នាវគ្គ៨ក្រុមចុងក្រោយមានដូចជា៖

ជប៉ុន vs. ណូវ៉ែលសឺឡង់

អេស្ប៉ាញ vs. កូឌីវ័រ

កូរ៉េខាងត្បូង vs. ម៉ិកស៊ីកូ

ប្រេស៊ីល vs. អេហ្ស៊ីប