ខ្ញីចាស់ Johnson ថាមិនយូរទេ Chelsea នឹងលក់កីឡាករក្នុងក្រុម ២ រូបនេះចេញមិនខាន

អតីតជើងចាស់លោក Glen Johnson អះអាងថាក្រុមតោខៀវ Chelsea នឹងព្យាយាមលក់ខ្សែប្រយុទ្ធ Tammy Abraham និង Callum Hudson-Odoi នៅរដូវក្តៅនេះ ប្រសិនបើពួកគេទទួលបានការផ្តល់ជូនត្រឹមត្រូវណាមួយពីសំណាក់ក្លិបដទៃនោះ ។

Tammy Abraham , Callum Hudson-Odoi

ជាក់ស្តែង Abraham ត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការចេញពីទឹកដី Stamford Bridge ស្របពេល Arsenal ស្ថិតក្នុងចំណោមក្លិប ដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំរូបនេះជាងគេ ។

Tammy Abraham

ទន្ទឹមនឹងនេះ Hudson-Odoi ក៏ហាក់មិនមានអនាគតច្បាស់លាស់ជាមួយក្លិបផងដែរ ក្រោយពីការឡើងកាន់តំណែងរបស់លោក Tuchel ក្នុងពេលកន្លងមក ដោយជារឿយៗគេបានលេងត្រឺមតែជាកីឡាករបម្រុងប៉ុណ្ណោះ នៅក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន ។

Callum Hudson-Odoi

ហើយយ៉ាងណាមិញ លោក Johnson ដែលបានចំណាយពេលបួនឆ្នាំនៅឯ Chelsea បានប្រាប់គេហទំព័រ BettingOdds.com ថា ៖ “ ខ្ញុំគិតថាប្រសិនបើពួកគេទទួលបានការផ្តល់ជូនត្រឹមត្រូវណាមួយសម្រាប់ Callum Hudson-Odoi ឬ Tammy Abraham នៅរដូវក្តៅនេះ នោះក្លិបនឹងលក់ពួកគេចេញមិនខាន។ ខ្ញុំច្បាស់ចំពោះរឿងនេះណាស់ ” ៕

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ Arsenal កំពុងទាក់ទងចង់បានកីឡាករម្នាក់ ដែល Messi ធ្លាប់សរសើរថាល្អមិនដាច់មិនពីមាត់

យោតាមកាសែត The Telegraph ថ្មីៗនេះបានរាយការណ៍ថាក្លិបកាំភ្លើងធំ Arsenal កំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកថាលើស្ថានភាពរបស់ខ្សែប្រយុទ្ធ Lautaro Martinez នៅក្នុងក្រុម Inter Milan ។

Lautaro Martinez

ជាក់ស្តែង Martinez ត្រូវបានគេចាត់ទុកថាជាកីឡាករលេចធ្លោមួយរូបក្នុងពេលបច្ចុប្បន្ន ខណ:សូម្បីតែខ្សែប្រយុទ្ធក្រុម Barcelona កីឡាករ Lionel Messi ក៏ធ្លាប់បានលើកសរសើររូបគេមិនដាច់ពីមាត់ផងដែរ ថាជាខ្សែប្រយុទ្ធដ៏ល្អបំផុតមួយ អំឡុងពេលជួយក្រុមជម្រើសជាតិអាហ្សង់ទីនលើកពានរង្វាន់ Copa America រួមគ្នា នាពេលកន្លងទៅ ។

Lautaro Martinez

តែទោះជាយ៉ាងណាអនាគតអាហ្សង់ទីនរូបនេះនៅឯទឹកដី San Siro មើលទៅហាក់មិនមានភាពច្បាស់លាស់នោះទេ ដោយសារតែក្លិប Inter អាចត្រូវបានបង្ខំលក់តារាឆ្នើមនៅក្នុងក្រុមពួកគេរូបនេះចេញ ដើម្បីបង្វិលលុយសម្រាប់ជ្រោមជ្រែងទៅលើហិរញ្ញវត្ថុរបស់ក្លិប ដែលកំពុងជួបបញ្ហាខ្លាំង ។

Lautaro Martinez

មិនតែប៉ុណ្ណោះក្លិបនៅក្របខ័ណ្ឌ Serie A មួយនេះ ក៏បានបង្ហាញផងដែរថា Martinez អាចនឹងមានតម្លៃខ្លួនប្រមាណ ៧៧ លានផោន នៅពេលទីផ្សារដោះដូរបើកដំណើរការឡើងវិញ នៅរដូវក្តៅនេះ ៕​

ប្រភព: Mirror