[ផ្លូវការ] ក្រុម​នៅ​អាស៊ីធ្លាក់​មួយ​សល់​មួយ​ សម្រាប់ការឡើងទៅកាន់វគ្គ ៤ ក្រុមចុងក្រោយអូឡាំពិក

ការ​ប្រកួត​វគ្គ ៨ ក្រុម​ចុង​ក្រោយ​ ផ្នែក​បាល់ទាត់​បុរស នៃ​ព្រឹត្តិការណ៍​អូឡាំពិក ទី​បំផុត​យើង​បាន​រក​ឃើញ​ហើយ​នៅ​ឈ្មោះ​ក្រុម​ទាំង ៤ ដែល​ត្រូវ​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់​ ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។ ក្នុង​នោះ​មាន​ដូច​ជា៖

Olympic
  • អេស្ប៉ាញ យក​ឈ្នះ ៥-២ ទៅ​លើ​កូឌីវ័រ ដោយ​បាល់​ថែម​ម៉ោង (AET)
  • ជប៉ុន យក​ឈ្នះ បាល់​ប៉េណាល់ទី​ទៅ​លើ​នូវែលហ្សេឡង់
  • ប្រេស៊ីល យក​ឈ្នះ ១-០ ទៅ​លើ​អេហ្សីប
  • ម៉ិកស៊ីកូ យក​ឈ្នះ ៦-៣ ទៅ​លើ​កូរ៉េ​ខាង​ត្បូង
ប្រេស៊ីល
ជប៉ុន

ដូច្នេះ​យើង​ឃើញ​ថា ក្រុម​នៅ​អាស៊ី​របស់​យើង​ចំនួន ២ បាន​ធ្លាក់​ចេញ​មួយ​ទៀត​ហើយ ពោល​នៅ​សល់​តែ​ជប៉ុន​ដែល​ជា​ម្ចាស់ផ្ទះ​ប៉ុណ្ណោះ មាន​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ការ​ប្រកួត​នៅ​វគ្គ​បន្ទាប់ គឺ​ជប៉ុន​នឹង​ត្រូវ​ជួប​អេស្ប៉ាញ ខណៈ​ប្រេស៊ីល​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​ម៉ិកស៊ីកូ នៅ​ថ្ងៃ​ទី ៣ សីហា​ខាង​មុខ។

បញ្ជាក់​ថា​ការ​ប្រកួត​នៅ​អូឡាំពិក​គឺ​ដណ្តើម​យក​មេដាយមាស ប្រាក់​ និង​សម្រិត ដូច្នេះ​គឺ​មាន​ទាំង​ក្រុម​ឈ្នះ​ជើង​ឯក ជើង​ឯក​រង និង​ក្រុម​លេខ ៣។ កាល​ពី​ព្រឹត្តិការណ៍​ឆ្នាំ ២០១៦ ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ជា​អ្នក​ឈ្នះ​មេដាយ​មាស ស្រប​ពេល​អាល្លឺម៉ង់​បាន​មេដាយ​ប្រាក់ ហើយ​នីហ្សេរីយ៉ា​បាន​មេដាយ​សម្រិត៕

អានអត្ថបទបន្ទាប់៖ ស្រមៃ​លេង​ទេ! នេះ​ឈុត​ ១១ រូប​ល្អ​បំផុត​របស់ PSG បើ​យក​បាន Ronaldo ថែម​ម្នាក់​ទៀត

ក្លឹប​បារាំង Paris Saint-Germain មួយ​រយៈ​មុន​មាន​ដំណឹង​ថា​ ចង់​ចរចា​នាំ​យក Cristiano Ronaldo ចេញ​ពី​ក្លឹប Juventus តែ​មិន​ច្បាស់​ថា​អាច​សម្រេច​បាន​ឬ​អត់​នោះ​ទេ។ យ៉ាង​ណា​បង្រ្គប់​យក Ronaldo មក​ម្នាក់​ទៀត គេ​ជឿ​ថា​ជា​រឿង​ដែល​មិន​ងាយ​នឹង​កើត​ឡើង​ទៅ​រួច តែ​បើ​យក​បាន​មែន ក៏​វា​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ពិភព​បាល់ទាត់​ដែរ។

ដោយសារ​អី ក៏​ដោយសារ​តែ PSG មាន​ក្លឹប​ស៊ី​ថ្លៃ​ពលកម្ម​ក្រាស់ក្រែល​ច្រើន​រូប​ណាស់​ទៅ​ហើយ ​ណា​មួយ​ទៀត​លុះ​ត្រា​តែ​អាច​ឆ្លង​ផុត​នៅ​ការ​កំណត់​នៃ​ច្បាប់​លើ​ការ​ចំណាយ FFP ទើប​អាច​ធានា​លើ​ការ​នាំ​យក CR7 មក​បាន។

Neymar/Ronaldo/Mbappe
Ronaldo

យ៉ាង​ណា​នេះ​គ្រាន់​តែ​ជា​ការ​ស្រមៃ​មួយ​តែ​ប៉ុណ្ណោះ បើ​ក្លឹប​សេដ្ឋី​បារាំង​យក PSG បាន​មែន​នោះ ឈុត​ ១១ រូប​របស់​ក្លឹប នឹង​រៀបចំ​ដូច​ខាង​ក្រោម៖

អ្នកចាំទី: Donnarumma

ខ្សែ​ការពារ: Hakimi, Ramos, Marquinhos, Hernandez

ខ្សែ​បម្រើ: Di Maria, Veratti, Wijnaldum

ខ្សែ​ប្រយុទ្ធ: Mbappe, Ronaldo និង Neymar

ទម្រង់​នេះ​យើង​ឃើញ​ថា ក្លឹប​អាច​រុញ Mbappe ​មក​លេង​តំណែង​ស្លាប​ស្តាំ ជំនួស Di Maria វិញ ដើម្បី​បង្គ្រប់​ជើង​ទាំង ៣ នៅ​ខាង​លើ ហើយ Ronaldo លេង​ប្រយុទ្ធ​កណ្តាល អម​ដោយ Neymar នៅ​ខាង​ឆ្វេង។ រី​ឯ​ Di Maria ទម្លាក់​មក​លេង​បម្រើ​ស្លាប ដែល​និយាយ​ជា​រួម​ទៅ នេះ​ជា​ប្រព័ន្ធ​ប្រយុទ្ធ​ពេញ​ធឹង ណា​មួយ​មាន​ស្លាប​ការពារ Hakimi ខាង​ពូកែ​ល្បឿន និង​កាត់​បាល់​វែង​ស្រាប់​ផង​នោះ៕