ក្តៅ! ប្រេស៊ីល​យក​ឈ្នះ​អេស្ប៉ាញ បន្ត​ក្លាយ​ជា​ក្រុម​ឈ្នះ​មេដាយ​មាស​អូឡាំពិក ២ លើក​ផ្ទួន​គ្នា

ការ​ប្រកួត​នៅ​ព្រឹត្តិការណ៍​អូឡាំពិក វិញ្ញាសា​បាល់ទាត់​ផ្នែក​បុរស ទី​បំផុត​យើង​រក​ឃើញ​ហើយ​នៅ​ម្ចាស់​មេដាយ​ទាំង ៣ មាន​ប្រេស៊ីល​ជា​ក្រុម​ឈ្នះ​មេដាយ​មាស អេស្ប៉ាញ​មេដាយ​ប្រាក់ និង​ម៉ិកស៊ីកូ​មេដាយ​សម្រិត ខណៈ​ក្រុម​ម្ចាស់ផ្ទះ​ជប៉ុន​បាន​ត្រឹម​ឈរ​លេខ ៤។

ប្រេស៊ីល-អេស្ប៉ាញ
ប្រេស៊ីល-អេស្ប៉ាញ

ជា​លទ្ធផល​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ទើប​តែ​បញ្ចប់​មុន​នេះ គឺ​ប្រេស៊ីល​យក​ឈ្នះ ២-១ ទៅ​លើ​អេស្ប៉ាញ តាម​រយៈ​ការ​លេង​ពេញ ១២០ នាទី ក្រោយ​ពី​ស្មើ ១-១ នៅ​បញ្ចប់ ៩០ នាទី។ គ្រាប់​បាល់​បើក​ឆាក​ធ្វើ​បាន​ដោយ​កីឡាករ Matheus Cunha នៅ​នាទី ៤៥+២ មុន​ពេល Mikel Oyarzabal ជួយ​អេស្ប៉ាញ​តាម​ស្មើ​នៅ​នាទី ៦១។ រហូត​មក​ដល់​នាទី ១០៨ ខ្សែ​ប្រយុទ្ធ Malcom ​ក៏​រក​គ្រាប់​បាល់​នាំ​មុខ​ឲ្យ​ប្រេស៊ីល ហើយ​រក្សា​លទ្ធផល​ដល់​ចប់​ការ​ប្រកួត។

ប្រេស៊ីល-អេស្ប៉ាញ
ប្រេស៊ីល-អេស្ប៉ាញ

បញ្ជាក់​ថា ប្រេស៊ីល​បាន​ក្លាយ​ជា​ក្រុម​ទី ៥ ហើយ​ដែល​ឈ្នះ​មេដាយ​មាស​នៅ​អូឡាំពិក​ ជាប់ៗ​គ្នា ២ លើក ដោយ​កន្លង​មក​មាន ៤ ក្រុម​ដូច​ជា​ចក្រភព​អង់គ្លេស ឆ្នាំ ១៩០៨ និង ១៩១២, អ៊ុយរុយហ្គាយ ១៩២៤ និង ១៩២៨, ហុងគ្រី ១៩៦៤ និង ១៩៦៨ ហើយ​អាហ្សង់ទីន ២០០៤ និង ២០០៨ ហើយ​ប្រេស៊ីល​ចុង​ក្រោយ​នេះ ២០១៦ និង ២០២០ (លើក​ពេល​មក​ធ្វើ​នៅ​ឆ្នាំ ២០២១)៕

អានអត្ថបទបន្ទាប់៖ តារាឆ្នើម Bruno Fernandes ចុចឈ្មោះយុវជនថ្នាល United ២ រូប​ ថានឹងមានអនាគតភ្លឺស្វាង

កាលពីពេលថ្មីៗនេះ កីឡាករឆ្នើម Bruno Fernandes បានកោតសរសើរយុវជនថ្នាល ២​ រូបនៅក្រុម Manchester United ក្រោយពីបានឃើញពួកគេហ្វឹកហាត់ ថាថ្ងៃអនាគតអ្នកទាំង ២ នឹង​អាចមានអនាគតដ៏ល្អជាក់ជាមិនខាន។

Bruno Fernandes

សិស្សប្អូនទាំង ២ រូបដែល Fernandes និយាយអំពីនោះគឺ James Garner និង Anthony Elanga ខណៈ Garner ជាខ្សែបម្រើមាន​គំនិតច្នៃប្រឌិតខ្ពស់ ស្របពេល Elanga ជាខ្សែប្រយុទ្ធមុតស្រួ.ច។ នេះបើតាមសម្ដីរបស់កីឡាករព័រទុយហ្គាល់ប្រាប់នៅលើវេបសាយផ្លូវការ Manchester United។

James Garner

នៅពេលសួរពីយុវជនណាដែលអាចនឹងឈានដល់កម្រិតខ្ពស់បំផុតបាន Bruno និយាយ៖ “ខ្ញុំគិតថា យើងប្រហែលជាស្គាល់ពួកគេខ្លះៗហើយ។ Jimmy Garner (James Garner) គឺជាកីឡាករល្អមួយរូប ដោយខ្ញុំពិតជាពេញចិត្តគេ ជាពិសេស​បច្ចេកទេសនៃការទាត់បាល់របស់គេ”។

Anthony Elanga

“ដោយឡែក Elanga វិញ គឺធ្លាប់បានលេងជាមួយយើងកាលពីប្រកួតមុនបើករដូវកាល ហើយគេពិតជាធ្វើបានល្អខ្លាំងណាស់។ គេគឺជាក្មេងល្អ ព្យាយាមប្រឹងប្រែង និងចេះឱនលំទោន។ ខ្ញុំគិតថា គេពិតជាសក្ដិសមទទួលបាននូវគ្រប់យ៉ាងដែលគេមានសព្វថ្ងៃខ្លាំងណាស់។ ខ្ញុំគិតថា គេនិង Jimmy នឹងមានអនាគតដ៏ល្អជាក់ជាមិនខាន រួមទាំងក្មេងៗដទៃទៀតផងដែរ”៕

ប្រភព: GOAL