Cassano ថាសូម្បីតែ Jorginho ក៏យល់ស្របជាមួយខ្លួន ដែលចង់ឲ្យកីឡាករម្នាក់នេះឈ្នះពាន Ballon d’Or ដែរ

ជើងលោក Antonio Cassano បានបង្ហើបឲ្យដឹងថាខ្សែបម្រើរបស់ក្រុមតោខៀវ Chelsea កីឡាករ Jorginho បានយល់ស្របជាមួយនឹងគំនិតរបស់លោក ដែលបាននិយាយថាវានឹងក្លាយជារឿងអា.ស្រូវមិនខាន ប្រសិនបើរូបគេអាចឈ្នះពានរង្វាន់ Ballon d’Or នៅឆ្នាំនេះនោះ ។

Antonio Cassano

ជាក់ស្តែង Jorginho ត្រូវបានគេចាត់ទុកថាជាបេក្ខភាពដ៏សក្តិសមបំផុតមួយ ដើម្បីអាចឈ្នះពានង្វាន់លក្ខណ:បុគ្គលដ៏ធំមួយនេះ បន្ទាប់ពីគេបានដើរតួយ៉ាងសំខាន់ក្នុងនាំយកពានរង្វាន់ Euro ២០២០ ជូនដល់ក្រុមជម្រើសជាតិអ៊ីតាលី ក៏ដូចជាការឈ្នះពានរង្វាន់ Champions League ជាមួយក្រុមតោខៀវ Chelsea ផងដែរ  ។

Jorginho

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Jorginho ហាក់មិនបានយល់ស្របជាមួយនឹងការលើកឡើងខាងលើនោះទេ ដោយគេបានអះអាងថាពានរង្វាន់ Ballon d’Or នៅឆ្នាំនេះ គួរតែធ្លាក់ទៅលើដៃរបស់ខ្សែប្រយុទ្ធ Lionel Messi ច្រើនជាង​។

Lionel Messi

មិនតែប៉ុណ្ណោះ Cassano បាននិយាយថា ៖ ” អំឡុងពេលខ្ញុំនៅ Formentera ជាមួយគ្រួសារខ្ញុំ ខ្ញុំបានលឺសំលេងហៅឈ្មោះខ្ញុំ Antonio ហើយខ្ញុំបានងាកទៅ និងសួរថាគាត់ជាអ្នកណា ភ្លាមនោះនៅពេលដោះវ៉ែនតា និងម៉ាស់ចេញ ទើបខ្ញុំស្គាល់ថាជា Jorginho! ។ នៅពេលនោះខ្ញុំសួរគាត់ថា តើវានឹងក្លាយជារឿងដ៏អា.ស្រូវដែរឬទេ​ ប្រសិនបើគាត់ជាអ្នកឈ្នះ Ballon d’Or ហើយមិនមែនជា Messi? យ៉ាងណាគាត់មិនបានប្រតិកម្មអ្វីឡើយ ហើយថែមទាំងបានយល់ស្របជាមួយគំនិតខ្ញុំទៀតផង ដោយលើកឡើងថា Messi គួរតែឈ្នះវាជានិច្ច ” ។

Jorginho

លោកបន្ថែមទៀតថា ៖ “ ឡូវនេះខ្ញុំកាន់តែចូលចិត្ត Jorginho ថែមទៀត។ យើងបាននិយាយគ្នាលេងរយៈពេល ៩០ នាទី។ គាត់គឺជាមនុស្សដ៏ពិសេសម្នាក់ ដែលមានភាពវៃឆ្លាត ចេះដាក់ខ្លួន និងមានភាពគួរសម” ៕

ប្រភព: AF

អានអត្ថបទបន្ទាប់ ៖ Isco នៅតែជាចំណាប់អាម្មណ៍របស់ក្លិបធំនៅ Serie A មួយ ស្របពេលអនាគតជាមួយ Madrid នៅមិនច្បាស់

គំនិតក្នុងការចុះហត្ថលេខាជាមួយកីឡាករ Isco ពីក្រុម Real Madrid នៅតែមិនទាន់ដកចេញពីចិត្តរបស់ក្លិប AC Milan នៅឡើយនោះទេ ដោយពួកគេនៅតែបន្តស្វែងរកលទ្ធភាពក្នុងការនាំយកខ្សែបម្រើអេស្ប៉ាញរូបនេះ មកចូលរួមក្រុមរបស់ខ្លួនឲ្យបាន ។

Isco

យ៉ាងណា នេះបើយោងតាមការផ្សាយរបស់  La Gazzetta dello Sport ដែលបានបង្ហាញថាក្លិបនៅក្របខ័ណ្ឌ Serie A នៅតែចង់បន្ថែមជម្រើសថ្មី ដល់ក្រុមរបស់គ្រូបង្វឹកលោក Stefano Pioli បន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពក្នុងតំបន់បម្រើប្រយុទ្ធរបស់ក្រុមបច្ចុប្បន្ន ។

Isco

មិនតែប៉ុណ្ណោះ វាត្រូវបានគេរាយកាណ៍ផងដែរថា Isco មើលទៅហាក់ចង់ចាកចេញពីក្រុម Real Madrid នៅមុនពេលទីផ្សារដូវក្តៅនេះបិទទ្វារ ដើម្បីមានឱកាសស្វែងរកការប្រកួតប្រជែងថ្មីទៀត ហើយ AC Milan អាចជាកន្លែងដែលត្រឹមត្រូវសម្រាប់គេ ព្រោះបច្ចុប្បន្នអតីតមិត្តរួមក្រុម Madrid របស់គេ គឺកីឡាករ Brahim Diaz និង Theo Hernandez ក៏កំពុងប្រកបអាជីពនៅទីនោះផងដែរ ។

Isco

លើសពីនេះ R.Madrid បច្ចុប្បន្នក៏កំពុងសំលឹងរកមើលលទ្ធភាពក្នុងការបន្ថែមប្រាក់ចំណូលមកកាន់ក្លិបទៀតផងដែរ ជាមួយនឹងការលក់ចេញកីឡាករមិនចាំបាច់នៅក្នុងក្រុមមួយចំនួន ស្របពេលជាមួយគ្នានោះ Isco ក៏អាចនឹងស្ថិតនៅក្នុងបញ្ជីឈ្មោះនេះផងដែរ ៕​

ប្រភព: Besoccer