ជើងចាស់ Kevin Phillips ជឿថាកីឡាករ PSG ម្នាក់ស័ក្ដិសមបំផុតសម្រាប់ការផ្ទេរមក Liverpool

លោក Kevin Phillips និយាយថា Julian Draxler ជាកីឡាករល្អឥតខ្ចោះសម្រាប់ Liverpool បន្ទាប់ពីមានចចាមអារ៉ាមជាហូរហែពាក់ព័ន្ធនឹងការផ្សារភ្ជាប់កីឡាកររូបនេះ ជាមួយក្លិបហង្សក្រហម Liverpool។

វីរបុរសរបស់ Sunderland លោក Phillips បាននិយាយនៅក្នុងបទសម្ភាសន៍ផ្ដាច់មុខរបស់ Football Insider ដោយបង្ហាញប្រតិកម្មពាក់ព័ន្ធនឹងអនាគតរបស់ កីឡាករជនជាតិអាល្លឺម៉ង់ របស់ PSG។

កាលពីថ្ងៃសុក្រ សារព័ត៌មាន Express បានចុះផ្សាយថា Draxler ជាកីឡាករដែលលោក Jurgen Klopp ចាប់អារម្មណ៍ចង់បាន បន្ទាប់ពី Marca អះអាងថា គេជាកីឡាករម្នាក់ដែលអាចត្រូវបាន PSG លក់ចេញ។

PSG កំពុងពិចារណាលក់ចេញកីឡាករមួយចំនួនពីក្រុម បន្ទាប់ពីចុះហត្ថលេខាផ្ទេរកីឡាករឆ្នើមៗច្រើនរូប ហើយលោក Phillips យល់ថា Draxler ស័ក្ដិសមល្អឥតខ្ចោះជាមួយ Liverpool បើគេអាចចូលរួមជាមួយក្លិបអង់គ្លេស ក្រោមលក្ខខណ្ឌផ្ទេរតម្លៃទាបជាងទីផ្សារ៕

ប្រភព៖ Football Insider

អានអត្ថបទបន្ទាប់៖ មុនដាច់ចិត្តចាកចេញពី​ Real Madrid បង.ធំ Ramos ធ្លាប់ស្នើ Ancelotti ឲ្យជួយរឿងមួយ

តារាឆ្នើម Sergio Ramos បានសម្រេចចូលរួមជាមួយក្រុមសេដ្ឋីបារាំង Paris Saint-Germain ជាមួយលក្ខខណ្ឌជាកីឡាករគ្មានតម្លៃខ្លួន កាលពីថ្ងៃទី ០៨ កក្កដាកន្លងទៅ បន្ទាប់ពីកុងត្រារវាងលោក និង Real Madrid បានផុតសុពលភាព។

Sergio Ramos 

យ៉ាងណា បើតាមការចុះផ្សាយពី​ Marca បានឲ្យដឹងថា Ramos បានព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីបន្តកុងត្រាជាមួយម្ចាស់ដី Bernabeu រហូតដល់តេទៅសុំឲ្យអ្នកចាត់ការថ្មី​ Carlo Ancelotti ជួយបញ្ចុះបញ្ចូលថ្នាក់លើថែមទៀត តែមិនបានសម្រេច។

Carlo Ancelotti

ប្រភពដដែលបន្ថែមថា គ្រូបង្វឹក Ancelotti បានប្រាប់ Ramos ថាលោកគ្មានសិទ្ធិលូកដៃ ក្នុងរឿងនេះឡើយ ព្រោះទើបចូលកាន់តំណែង ម៉្យាងវាជាការសម្រេចចិត្តផ្ទាល់ពីប្រធានក្លឹប Florentino Perez ថែមទៀត ដូច្នេះ Ancelotti មិនអាចធ្វើអ្វីបានឡើយ គឺមានតែជូនពរ Ramos សម្រាប់ការចាកចេញទៅទ្រនំថ្មីប៉ុណ្ណោះ។

Sergio Ramos

ដោយឡែក Ramos ក៏ទទួលស្គាល់ដែរថា រឿងនេះពិតជាមិនអាចឲ្យ Ancelotti ជួយបានឡើយ ព្រោះមេធំ Perez ជាអ្នកអនុម័តដោយផ្ទាល់ បើចង់ជជែកទាល់តែឡើងនិយាយតទល់ជាមួយ​ Perez តែអ្វីៗហួសហើយ ដោយប៉ុន្មានថ្ងៃក្រោយមក Ramos ក៏ប្រកាសចូលរួម PSG ជាផ្លូវការតែម្ដង។

ប្រភព: besoccer