កាន់តែកៀកហើយ! Bernardo Silva យល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន ក្នុងការផ្ទេរលេងឲ្យក្លិបកំពូលមួយ

យោងតាមអ្នកកាសែត Ekrem Konur ថ្មីៗនេះបានបង្ហាញឱ្យដឹងថា លោក Bernardo Silva បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិបយក្សអ៊ីតាលី AC Milan ។

Bernardo Silva 

ជាក់ស្តែង Silva បានរីករាយជាមួយនឹងពេលវេលាដ៏ជោគជ័យមិនគួរឱ្យជឿមួយ ចាប់តាំងពីការមកដល់ទីក្រុង Manchester ក្នុងឆ្នាំ ២០១៧ ដោយបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ៣ ដង និង FA Cup ផងដែរ។

Bernardo Silva

ប៉ុន្តែក្នុងរយ:ពេលចុងក្រោយនេះ ខ្សែបម្រើព័រទុយហ្គាល់ បានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការចាកចេញពីទឹកដី ​Premier League ដោយកន្លងមកត្រូវបានចាប់អារម្មណ៍ដោយក្លិបធំៗអឺរ៉ុបជាច្រើន រួមទាំង Barcelona ផងដែរ។

Bernardo Silva

ទោះជាយ៉ាងណាក៏ដោយ បើតាមយោងទៅតាមលោក Konur បាននិយាយថាឥឡូវនេះលក្ខខណ្ឌផ្ទាល់ខ្លួនមួយចំនួន ត្រូវបានព្រមព្រៀងគ្នារួចរាល់អស់ហើយ រវាង Silva និងក្លិប  AC Milan ហើយវាត្រូវបានគេយល់ទៀតថាការផ្ទេរជាមួយផ្លូវការមួយ នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ មុនពេលទីផ្សារដោះដូររដូវក្តៅបិទបញ្ចប់ទៅវិញ ។

ប្រភព: Sportbible

អានអត្ថបទបន្ទាប់៖ Neymar កំពុងស្នើឲ្យថ្នាក់លើ PSG ចុះកុងត្រាយកកីឡាករនៅ PL ម្នាក់ បើសិន Mbappe ចាកចេញទៅ

អនាគតរបស់ Kylian Mbappe នៅក្លិប Paris Saint-Germain មិនទាន់ត្រូវបានដោះស្រាយនៅឡើយនោះទេ ក្រោយពីកីឡាកររូបនេះ បានបដិសេធមិនព្រមទទួលយកសំណើកិច្ចសន្យារយៈពេល ៦ ឆ្នាំ ពីក្លិបយក្សបារាំងឡើយ ។

Kylian Mbappe

រំលឹកផងដែរថាកុងត្រារបស់ Mbappe ជាមួយ PSG នឹងត្រូវអស់សុពលភាពនៅខែមិថុនាឆ្នាំក្រោយនេះហើយ ខណ:បច្ចុប្បន្នរូបគេត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្ទេរទៅលេងឲ្យក្លិប Real Madrid ផងដែរ ។

Kylian Mbappe

ហើយឥឡូវនេះ យោងតាមសារព័ត៌មានពី RMC Sport បានឲ្យដឹងថា Neymar បានសំណូមពរទៅកាន់ថ្នាក់ដឹកនាំរបស់ក្លិប ដើម្បីស្វែងរកអ្នកមកជំនួសតំណែងរបស់ Mbappe វិញ ក្នុងករណីខ្សែប្រយុទ្ធវ័យ​ ២២ ឆ្នាំរូបនេះ ត្រូវផ្លាស់ទៅចូលរួមជាមួយក្លិបយក្សអេស្ប៉ាញនោះ ។

Kylian Mbappe ,Neymar

យ៉ាងណា ប្រភពខាងលើបានអះអាងថា Neymar បានស្នើសុំទៅប្រធានក្លិប PSG ដើម្បីឲ្យចុះហត្ថេលខានាំយកខ្សែប្រយុទ្ធ Richarlison របស់ក្រុម Everton ដើម្បីមកបំពេញចន្លោះប្រហោងក្នុងតំបន់ប្រយុទ្ធរបស់ក្រុមវិញ ។

Neymar ,Richarlison

មិនតែប៉ុណ្ណោះ Neymar ជឿជាក់ថាតារាឆ្នើមរបស់ក្រុម Everton រូបនេះ នឹងជាជម្រើសដ៏សក្តិសមសម្រាប់តំណែងរបស់ Mbappe ដោយសារតែគេស្គាល់ Richarlison ច្បាស់ព្រោះបានចាយពេលលេងជាមួយគ្នាច្រើន នៅក្នុងក្រុមជម្រើសជាតិប្រេសុីល៕

ប្រភព: Mirror