កីឡាករក្រុម Man City មានជំនឿថាតារាកំពូលម្នាក់នេះ នឹងព្រមផ្ទេរមក Etihad មុនទីផ្សារបិទមិនខាន

កីឡាកររបស់ក្រុម Manchester City មានសុទិដ្ឋិនិយមថាពួកគេនឹងមានឱកាសបានលេងជាមួយខ្សែប្រយុទ្ធ Harry Kane នៅរដូវកាលថ្មីនេះមិនខាន ។

Harry Kane 

ជាក់ស្តែងកីឡាករវ័យ ២៨ ឆ្នាំរូបនេះ នៅតែស្ថិតនៅលើរ៉ាដារបស់ Man City ក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅកន្លងមក ប៉ុន្តែរហូតមកដល់ពេលនេះប្រធានក្លិប Spurs លោក Daniel Levy នៅតែបន្តប.ដិសេធមិនព្រមលក់ Kane ចេញឡើយ ។

Harry Kane

យ៉ាងណាប្រធានក្លឹប Spurs បានដាក់តម្លៃខ្លួនប្រមាណ ១៥០ លានផោន ទៅលើខ្សែប្រយុទ្ធអង់គ្លេស ដែលកំពុងមានបំណងចង់ចាកចេញ ដើម្បីស្វែងរកលទ្ធភាពឈ្នះពានរង្វាន់ធំៗ សម្រាប់អាជីពរបស់ខ្លួន ។

Manchester City
Harry Kane

ទន្ទឹមនឹងនេះ បើយោងតាមសារព័ត៌មាន The Athletic បានឲ្យដឹងថា Man City កំពុងរៀបចំដាក់សំណើជាលើកទី ២ សម្រាប់ Kane បន្ទាប់ពីការផ្តល់ជូន ១០០ លានផោនរបស់ពួកគេត្រូវបានបដិសេធភ្លាមៗ ហើយឥឡូវនេះកូនក្រុមរបស់លោក Pep Guardiola ជឿជាក់ថា Kane នឹងផ្ទេរមកកាន់ទឹកដី Etihad ក្នុងពេលឆាប់ៗខាងមុខនេះ ។

ប្រភព: Sportmole

អានអត្ថបទបន្ទាប់៖ Neymar កំពុងស្នើឲ្យថ្នាក់លើ PSG ចុះកុងត្រាយកកីឡាករនៅ PL ម្នាក់ បើសិន Mbappe ចាកចេញទៅ

អនាគតរបស់ Kylian Mbappe នៅក្លិប Paris Saint-Germain មិនទាន់ត្រូវបានដោះស្រាយនៅឡើយនោះទេ ក្រោយពីកីឡាកររូបនេះ បានបដិសេធមិនព្រមទទួលយកសំណើកិច្ចសន្យារយៈពេល ៦ ឆ្នាំ ពីក្លិបយក្សបារាំងឡើយ ។

Kylian Mbappe

រំលឹកផងដែរថាកុងត្រារបស់ Mbappe ជាមួយ PSG នឹងត្រូវអស់សុពលភាពនៅខែមិថុនាឆ្នាំក្រោយនេះហើយ ខណ:បច្ចុប្បន្នរូបគេត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្ទេរទៅលេងឲ្យក្លិប Real Madrid ផងដែរ ។

Kylian Mbappe

ហើយឥឡូវនេះ យោងតាមសារព័ត៌មានពី RMC Sport បានឲ្យដឹងថា Neymar បានសំណូមពរទៅកាន់ថ្នាក់ដឹកនាំរបស់ក្លិប ដើម្បីស្វែងរកអ្នកមកជំនួសតំណែងរបស់ Mbappe វិញ ក្នុងករណីខ្សែប្រយុទ្ធវ័យ​ ២២ ឆ្នាំរូបនេះ ត្រូវផ្លាស់ទៅចូលរួមជាមួយក្លិបយក្សអេស្ប៉ាញនោះ ។

Kylian Mbappe ,Neymar

យ៉ាងណា ប្រភពខាងលើបានអះអាងថា Neymar បានស្នើសុំទៅប្រធានក្លិប PSG ដើម្បីឲ្យចុះហត្ថេលខានាំយកខ្សែប្រយុទ្ធ Richarlison របស់ក្រុម Everton ដើម្បីមកបំពេញចន្លោះប្រហោងក្នុងតំបន់ប្រយុទ្ធរបស់ក្រុមវិញ ។

Neymar ,Richarlison

មិនតែប៉ុណ្ណោះ Neymar ជឿជាក់ថាតារាឆ្នើមរបស់ក្រុម Everton រូបនេះ នឹងជាជម្រើសដ៏សក្តិសមសម្រាប់តំណែងរបស់ Mbappe ដោយសារតែគេស្គាល់ Richarlison ច្បាស់ព្រោះបានចាយពេលលេងជាមួយគ្នាច្រើន នៅក្នុងក្រុមជម្រើសជាតិប្រេសុីល៕

ប្រភព: Mirror